For Android device For iOS device
១៥
ធ្នូ

បិតា XML គឺលោក Jame Clark

♣ ជីវ​ប្រវត្តិ

លោក James Clark បានចាប់​កំណើត​នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​១៩៦៤ ស្ថិតនៅ​ក្នុង​ទីក្រុងឡុង​ប្រទេស​អង់គ្លេស ។ គាត់បាន​សិក្សា​នៅវិទ្យាល័យ Charterhouse និងបានបន្តការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Merton College Oxford ហើយគាត់បានទទួលសញ្ញាប័ត្រ​ផ្នែក​គណិតសាស្ដ្រ និង​ផ្នែក​ទស្សនៈវិជ្ជា និងទទួលបានកិត្តិយសជា Class I Honors

គាត់គឺជាអ្នក​បង្កើត Groff software និង Expat (XML) និងបាន​បង្កើត​ស្នាដៃជា​ច្រើន​ទៀត​ជាមួយនឹង Open-source software និងភាសា XML ។ នៅ​ឆ្នាំ ២០០១ គាត់បានទទួលពានរង្វាន់ XML Cup ដំបូងគេ ។

ភាសា XML (Extensible Markup Language) គឺជាសំណុំនៃក្បួន​ច្បាប់ ក្នុង​ការ​សរសេរ​ឯកសារបង្កប់នៅ​ក្នុង​ប្រព័ន្ធ Electronic ។ ភាសា XML ​ត្រូវបាន​គេពីពណ៌នា​យ៉ាង​ច្បាស់នៅ​ក្នុង XML 1.0 Specification ​ដែល​បង្កើត​ឡើងដោយសហគមគេហទំព័រទូទាំងពិភពលោក (W3C) និងមានការ​បញ្ជាក់​ឯកសារមួយចំនួនទៀត​ដែល​ពាក់ព័ន្ធនឹង ភាសា XML ។ ភាសា XML មិន​ត្រូវបាន​គេដាក់​ក្នុង​តម្លៃ​ណាមួយ​នោះទេ គឺ​អនុញ្ញាត​ឲ្យ​ប្រើ​ជា Open Standards ដោយមិនគិតថ្លៃ ។ ភាសា XML គឺ​បង្កើត​ឡើង​ក្នុង​ទិសដៅ​បញ្ជាក់​ឲ្យ​កាន់តែច្បាស់ពី​សមត្ថភាព​លើការ​ប្រើ​ប្រាស់ Internet ប្រកបដោយភាព​ងាយស្រួល និងមានភាពទូលំទូលាយថែមទៀត ។ ភាសា XML មាន​ទម្រង់​ជា​ Textual data format ​ជាមួយនឹង​ការ​ផ្គត់ផ្គង់​ដ៏រឹងម៉ាំរបស់វានោះគឺការ​ប្រើ​ប្រាស់​ភាសា Unicode ​ដែល​ជាភាសាគេ​ប្រើ​ប្រាស់​ទូទាំងពិភពលោក ។ ទោះបីជាភាសា XML គឺ​បង្កើត​ឡើងដោយ​តម្រង​់ទិស​ទៅលើ​ឯកសារ ផ្សេងៗ​ជា​ច្រើន​ក៏​ដោយ តែវា​ក៏​ត្រូវបាន​គេ​ប្រើ​សម្រាប់​ពិពណ៌នាពី arbitrary data structures ឧទាហរណ៍៖ Web services ។ អ្នក​សរសេរ​កម្មវិធី​អាច​ប្រើ API (Application Programming Interfaces) ផ្សេងៗ​គ្នា​ជា​ច្រើន​ក្នុង​ការយក​ទិន្នន័យ​របស់ XML និងអាច​ប្រើ XML Schema មួយចំនួនទៀត ដែល​ត្រូវគេ​បង្កើត​ឡើង​សម្រាប់​ជំនួយ បន្ថែម​នៅ​ក្នុង definition of XML-based languages ។ ក្នុង​ឆ្នាំ ២០១៦ នេះ គឺមានភាសា XML-based ជា​ច្រើន​ដែល​ត្រូវបាន​គេ​បង្កើត​ឡើង រួមមាន​ដូចជា RSS, Atom, SOAP និង XHTML ។ ម្យ៉ាង​ទៀត​ទម្រង់​នៃ XML-based ​ក៏​បានក្លាយជា​លក្ខណៈ default លើ Office-productivity tools ជា​ច្រើន​រួមមាន​ដូចជា​៖ Microsoft Office (Office Open XML) , OpenOffice.org (OpenDocument) និង Apple’s iwork ។  

ភាសា XML គឺជាទ្រង់ទ្រាយមួយ ឬ​ជាការ​បង្កើត​ឡើងវិញនៃភាសា ISO Standard Feneralized Markup Language) ​ដែល​ជាភាសា ISO Standard ដ៏ធំមួយ ។
ភាសា
SGML មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ជា​លក្ខណៈ dynamic ​ដែល​ត្រូវបាន​គេពន្យល់​យ៉ាង​ច្បាស់លាស់មុនដំបូងគេ ដោយអ្នកបោះពុម្ពផ្សាយតាម​ប្រព័ន្ធ digital នៅក្រោយ​ឆ្នាំ ១៩៨០ មុនពេល​ប្រព័ន្ធ internet កើតឡើង ។ នៅពាក់កណ្ដាល​ឆ្នាំ​១៩៩០ អ្នក​ដែល​ធ្វើការ​ជាមួយនឹង​ភាសា SGML មួយចំនួនបានទទួលបទពិសោធន៍ថ្មីៗ​ជាបន្ដបន្ទាប់​ជាមួយនឹង World Wide Web ហើយ​ពួកគេ​មានទំនុកចិត្ដលើភាសា SGML អាច​ផ្ដល់​ជា​ដំណោះ​ស្រាយចំពោះ​បញ្ហា​មួយចំនួន​នៅលើ Web ។ នៅ​ក្នុង​ឆ្នាំ​១៩៩៥ លោក Dan Connolly បាន​ចូលរួម​ជាបុគ្គលិកនៃ W3C ហើយគាត់បាន​បន្ថែម​ភាសា SGML ទៅ​ក្នុង​តារាងសកម្មភាពនៃ W3C  ​ដែល​ការងារ​នោះបានចាប់ផ្ដើម​ធ្វើការ​នៅពាក់កណ្ដាល​ឆ្នាំ ១៩៩៦ នៅពេល​ដែល​លោក Jon Bosak (Sun Microsystems engineer) ​ត្រូវបាន​ជ្រើសរើស​ជាសហការី និងបាន​បង្កើត​ជាធម្មនុញ្ញមួយ ។ លោក Bosak ជាបុគ្គល​ដែល​មានទំនាក់ទំនងល្អនៅ​ក្នុង សហគមន៍​ដែល​មានបទពិសោធន៍ទាំងភាសា SGML និងការ​ប្រើ​ប្រាស់ Web ។ ភាសា XML ត្រូវបាន​គេចងក្រងឡើងដោយ Working Group ​ដែល​មានសមាជិកចំនួន ១១នាក់ ហើយមានការគាំទ្រដោយ Internet Group ​ដែល​មានសមាជិក ១៥០ នាក់ ។ ការពិក្សាអំពីបច្ចេកទេស​ត្រូវបាន​កំណត់​ទីតាំងនៅ​ក្នុង​តារាង mail របស់ Internet Group ហើយ​បញ្ហា​ទាំងអស់​នឹងត្រូវ​បានគេដោះស្រាយដោយយកតាមមតិ​ទូទៅ ឬ​ក៏​ទទួលបរាជ័យដោយការបោះឆ្នោតយកតាមមតិភាគ​ច្រើន​នៃ Working Group ។ នៅ​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ ១៩៩៧ លោក Michael Sperberg-Mc-Queen គឺជាអ្នកចងក្រងទាំង​របាយការណ៍​នៃការរចនាម៉ូដ និង​មូលដ្ឋាន​គ្រឹះខាង​ក្នុង​របស់ភាសា​ XML ។ នៅពេល​នោះដែរ លោក James Clark ​ក៏​បានជួយជាអ្នកដឹងនាំក្រុមបច្ចេកទេសនៃ Working Group ប៉ុន្ដែអ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់នោះគឺ គាត់បានជួយ​បង្កើត​ឲ្យ​មានជា Empty-Element “<empty/” ​ដែល​ជារូបមន្ដ (Syntax) និងការដាក់​ឈ្មោះ “XML” ។ លោក James Clark ​ក៏​បានដាក់​ឈ្មោះ​ផ្សេងៗ​ជា​ច្រើន​ទៀតទៅ​ក្នុង​គ្រោងការ​សម្រាប់​ធ្វើការ​ពិចារណា រួមមាន​ដូចជា​៖ “MAGMA” (Minimal Architecture for Generalized Markup Applications) , “SLIM” (Structured Language for Internet Markup) និង “MGML” (Minimal Generalized Markup Language)

លោក Tim Bray និងលោក Michael sperberg-Mc-Queen អ្នក​ទាំងពីរ ឬ​គឺជា co-editor នៃគ្រោងការដើម ។ ប៉ុន្ដែចំពោះគ្រោងការរបស់លោក​ Bray គឺបានទទួលការយល់ព្រមជាលាយលាក់អក្សរ តែមួយ​ចំណែក​ពី ក្រុមហ៊ុន Netscape តែប៉ុណ្ណោះ​ចំណែក​ឯ​ក្រុមហ៊ុន Microsoft គឺប្រឆាំង តវ៉ា​យ៉ាង​ខ្លាំងក្លា ដែល​តម្រូវ​ឲ្យ​លោក Bray ​ធ្វើការ​ចុះហត្ថលេខាសារជាថ្មី ក្នុង​មុខងារជា Editorship បណ្ដោះអាសន្ន ។ ការដឹកនាំលើ​គម្រោង​នេះ បានឈានទៅរកជំលោះ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង Working group ប៉ុន្តែ​ជាយថាហេតុ​បញ្ហា​នេះ​ក៏​ត្រូវបាន​ដោះស្រាយដោយការតែងតាំងលោក Jean Paoli ជាបុគ្គលិករបស់​ក្រុមហ៊ុន Microsoft ​ធ្វើជា Co-editor ទីបី ។ ការ​បង្កើត​ភាសា XML របស់ Working Group គឺមិន​ដែល​បានជួបមុខ​គ្នា​ផ្ទាល់​នោះទេ កិច្ចការលើគ្រោងការគឺត្រូវគេប្រតិបត្ដិ តាមរយៈ​ការបន្សំនៃ Email ជា​ច្រើន និងការជួបប្រជុំនៅចុងសប្ដាហ៍​តាមរយៈ​ Teleconferences ។ ការ​សម្រេច​លើ​គម្រោង​សំខាន់​ៗ​គឺ ត្រូវបាន​ប្រព្រឹត្ដទៅអស់​រយៈពេល ២០ សប្ដាហ៍ ដែល​ជាការជំនះលើ​ការងារ​ដ៏ស្មុគ្រស្មាញ និងតឹងតែង​បំផុត​ចាប់តាំងពីខែ កក្កដា រហូត​ដល់ខែ វិច្ចិកា ឆ្នាំ ១៩៩៦ នៅពេល​ដំបូងនោះគឺ​គ្រាន់តែ​បោះពុម្ពជា Working Draft នៃ XML specification តែប៉ុណ្ណោះ ។ ក្រោយៗ​មកទៀត​ក៏​នៅបន្ដ​ការងារ​ជាបន្ដបន្ទាប់ រហូត​ដល់​ឆ្នាំ ១៩៩៧ ហើយជា​ចុងក្រោយ​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ ១៩៩៨ ក៏​បាន​បង្កើត​ជា XML 1.0 ក្លាយជា W3C Recommendation មួយដ៏អស្ចារ្យ ៕

🔺🔺ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១១ ប្រចាំខែ វិច្ឆិកា ដល់ធ្នូ ឆ្នាំ ២០០៩ កែ​សម្រួល​ឡើងវិញនៅខែ សីហា ឆ្នាំ ២០១៦

🌤🌤🌤 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
🌤🌤🌤 ​សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

👩‍💻​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា