For Android device For iOS device
១២
ធ្នូ

​ចំណេញ​យ៉ាង​ច្រើន​ពី Google Apps!

Google គឺជា​ក្រុមហ៊ុន​មួយ ដែល​ឈានមុខគេ ខាង​ផ្ដល់​សេវាកម្ម​លើ internet Google បានចាប់ផ្ដើមដោយមានតែ search engine មួយតែប៉ុណ្ណោះ ដែល​ទទួលបានជោគជ័យ​យ៉ាង​ខ្លាំង ទៅលើ​ខាង​ស្វែងរក ហើយអ្នក​ប្រើ​ប្រាស់ internet ​ទាំងអស់​សុទ្ធតែ​ស្គាល់ Google ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ Google ​មិនបាន​បង្កើត​ត្រឹមតែការ search នោះទេ គឺ Google មានសឹងគ្រប់​ផ្នែក​ទាំងអស់ នៃអ្វី​ដែល​យើងត្រូវការ​ប្រើ​ប្រាស់​ក្នុង internet

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

អ្វីទៅជា Google Apps?

Google Apps គឺជាសំនុំនៃ tools ​ពិសេស​ៗ​ជា​ច្រើន​ដែល Google បានដាក់​បញ្ចូល​គ្នា ដើម្បី​បំពេញ​តម្រូវ​ការរបស់ អាជីវកម្ម សាលា ភ្នាក់ងារ រដ្ឋាភិបាល និងអង្គការផ្សេងៗ​គ្រប​ទំហំ​ទាំងអស់ ។ Tool ​សំខាន់​ៗ ដែល​មាន​ក្នុង Google Apps មាន​ដូចជា​៖

អ្នកអាច​ប្រើ Google Apps ដោយ​គ្មាន​ការព្រួយបារម្មណ៍ ដោយ Google ជាអ្នក maintain

​សម្រាប់ DeveloperGoogle Apps Engine គឺជា Python-base run-time platform ​ដែល​ផ្ដល់​ឲ្យ​យើង​នូវ web application, data storage និង high-speed networking ដោយ​ដំណើរ​ការ​នៅលើ Google infrastructure

ប្រភពនៃ Google Apps

Google Apps មានប្រាំ​ប្រភេទ​សម្រាប់​ឲ្យ​យើង​ជ្រើសរើស ដើម្បី​ឲ្យ​ត្រូវនឹង​ទំហំ​ស្ថាប័នរបស់​លោកអ្នក ។ ប្រភេទ​ទាំងនោះ​រួមមាន​ដូចជា​៖

- Google Apps Standard Edition

- Google Apps Premier Edition

- Google Apps Education Edition

- Google Apps Government Edition

- Google Apps Non-profit Edition

Tools របស់ Google Apps

Gmail: គឺជា E-mail app របស់ Google ។ វាអាច​ប្រើ​បានទាំង webmail, POP3 និង IMAP

Gmail ​ក្នុង Google Apps អាច​ឲ្យ​យើង​ប្រើ domain name ​ផ្ទាល់​របស់យើងបាន ដោយមិនមែន @gmail នោះទេ ។

ឧទាហណ៍៖ អ្នកអាច​ប្រើ Google Apps ដើម្បី​បង្កើត Gmail ជាមួយ​ឈ្មោះ me@my-organization.com ជំនួស​ឲ្យ @gmail.com

Google Calendar: អ្នកអាច​រៀបចំ និង គ្រប់គ្រង​កាលវិភាគ​របស់អ្នក ហើយអ្នកអាចប្រាប់ពីព្រឹត្ដិការណ៍ផ្សេងៗ (ដូចជា ការប្រជុំ ថ្ងៃ​ផុត​កំណត់​នៃកិច្ចការអ្វីមួយ និង ពិធីផ្សេងៗ) ទៅកាន់​អ្នក​ប្រើ​ដទៃ​ទៀត​ក្នុង​ស្ថាប័ន​របស់អ្នក​បាន​យ៉ាង​ងាយស្រួល ។

Google Docs: មាន​លក្ខណៈ​សាមញ្ញ ជាមួយនឹង​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង បង្កើត និង ចែកចាយឯកសារ Word Document, Spread-sheet, Presentation, Forms និង Drawing Google Docs នឹងភាព​ងាយស្រួល​ក្នុង​ការចែកចាយឯកសារផ្សេងៗ​ទៅអ្នក​ប្រើ​ផ្សេងទៀត​ក្នុង​ស្ថាបន័​របស់អ្នក ។

Google Talk: ជា​ប្រភេទ​កម្មវិធី​សម្រាប់​ជជែក​គ្នា ដែល​អាច​ឲ្យ​អ្នកមើលឃើញ​គ្នា អ្នក​ជជែក​ជា​សំឡេង ផ្ញើ​សំឡេង​ជាសារ និងអាច​ផ្ញើ​ឯកសារផ្សេងៗ​បាន​ទៀតផង ។ វាជា​ប្រភេទ​កម្មវិធី​សម្រាប់​ដំឡើង​ក្នុង កុំព្យួរទ័រ ឬ អ្នកអាច​ជជែក​ដោយ​ផ្ទាល់​ពី Gmail ​ក៏​បានដែរ ដែល​នេះនឹង​ផ្ដល់​ភាព​ងាយស្រួល​ធ្វើការ​ជាមួយអ្នក​ប្រើ Google Apps ​ដទៃ​ទៀត​ក្នុង​ស្ថាបន័​របស់អ្នក ។  

Google Site: ​លោកអ្នក​អាច​ប្រើ​វា​សម្រាប់​ដើរតួ​ដូចជា​ផ្ទាំង​ផ្សាយ​ព័ត៌មាន ដាក់​ព័ត៌មាន​ពីបញ្ជារផ្ទៃ​ក្នុង បង្ហាញ​ពី​ព្រឹត្តិការណ៍ ដែល​អាចកើតមានឡើង និង ព័ត៌មាន​ផ្សេងៗ​ទៀត​សម្រាប់​បុគ្គលិក​ទាំងអស់ នៅ​ក្នុង​ស្ថាបនអាចមើលបាន​យ៉ាង​ងាយស្រួល ។ Google Site អាច​ប្រើ​ជាមួយ Google Docs ដើម្បី​ចែក​រំលែក​ឯកសារបានកាន់តែស្រួល​ផងដែរ ។  

Google Groups: (មាននៅ​ក្នុង Premier Edition) វាអាច​ឲ្យ​បុគ្គលិកមួយក្រុមអាច​ធ្វើការ​ជាមួយ​គ្នា​បាន​យ៉ាង​ងាយស្រួល ដោយ​ពួកគេ​អាច​ផ្ញើ​ជាសារ ហើយបុគ្គលិក​ដទៃ​ទៀត​ក្នុង Group អាចមើល និង ឆ្លើយតបសារ ដែល​ជួយ​ផ្ដល់​ភាព​ងាយស្រួល​ដល់ការធ្វើ​ការងារ​ជាក្រុម ។ លើសពីនេះទៅទៀត ក្នុង​ការ​ប្រើ Group នេះបានថែម​ទៀតផង ។

Google Video: (មាននៅ​ក្នុង Premier Edition) ​អាច​ឲ្យ​ដាក់​វីឌីអូ សម្រាប់​តែបុគ្គលិក​ក្នុង​ស្ថាបន​របស់អ្នក​មើល​ដូចជា ការបង្រៀន កិច្ចប្រជុំ ។ ល ។ អ្នក​ក៏​អាចចែកចាយ​វីឌីអូ​ជាសាធារណៈ​ផងដែរ ។

Google Aps និង Cloud Computing: Google Apps ​ក៏​ប្រើ​បច្ចេកវិទ្យា Cloud computing នេះ​ផងដែរ ដែល​ទិន្នន័យ​ទាំងអស់​ត្រូវបាន​រក្សាទុក និង ថែរក្សាដោយ Google ហើយអ្នក​ប្រើ​អាចបើក និង កែ​ទិន្នន័យ​របស់​ពួកគេ​ជាមួយ Desktop, Laptop និង Mobile Device ​ដែល​មាន​ភ្ជាប់ internet ដោយ​ប្រើ​តាមរយៈ Browser

នេះបាន​ផ្ដល់​ភាព​ងាយស្រួល និង លឿន​សម្រាប់​អ្នក​ប្រើ​ប្រាស់ ហើយ​ពួកគេ​មិនភ័យបារម្ភពីការបាត់ ឬ​ខូច​ទិន្នន័យ​របស់​ពួកគេ​នោះទេ ។  

ជាមួយ Cloud computing ​លោកអ្នក​នឹងទទួលបានផលប្រយោជន៍ជា​ច្រើន​៖

Cost: ​លោកអ្នក​នឹងកាត់​បន្ថយ​ការ​ចំណាយ​សម្រាប់ Computer hardware ជា​ពិសេស​គឺ software ​ដែល​មាន​តម្លៃ​ថ្លៃ ។

Maintenance: ​លោកអ្នក​នឹងកាត់​បន្ថយ​ការ​ចំណាយ​លើ maintenance ​សម្រាប់ software ជា​ពិសេស​គឺ server ​ប្រសិនបើ​ក្នុង​ស្ថាបន​របស់អ្នក​មាន server នោះ ។

Hassle: កាត់​បន្ថយ​ការស្មុគស្មាញ​សម្រាប់​បច្ចេកវិទ្យា​កុំព្យូទ័រ​ក្នុង​ស្ថាបន​របស់អ្នក ព្រោះ​អ្នកនឹងមិនឈឺក្បាលពីការ​ដំឡើង និង update software ឬ ភ័យខ្លាចការបាត់បង់​ទិន្នន័យ​ទៀតនោះទេ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ២៨ ប្រចាំខែ កក្កដា ឆ្នាំ ២០១១ កែ​សម្រួល​ឡើងវិញនៅខែ សីហា ឆ្នាំ ២០១៦

*** ​កម្មវិធី​វចនានុក្រម អាន សុខាភិបាល ២០១៦ (ANT Medical Dictionary 2016 Android 4.4 ឡើងទៅ)

https://play.google.com/store/apps/details?id=com.antkh.antmedicaldic2016

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

*** សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា