ធ្នូ
ការពិនិត្យមើល Zend Framework (PHP Framework)
Zend Framework (ZF) គឺជា framework មួយដ៏ធំរបស់ PHP ដែលបង្កើតដោយ ក្រុមហ៊ុន Zend Technologies ជាលក្ខណៈ open source ហើយយើងអាចយកទៅ ប្រើសម្រាប់បង្កើត web application បាន ដោយសេរី ។ Zend Framework សង្កត់ធ្ងន់ទៅលើការបង្កើត web application ដោយ ឈរលើការប្រើនៃ Object-Oriented ដែលមានសុវត្ថិភាពខ្ពស់, ដំណើរការល្អ, ប្រើ Web 2.0 និង web services, ហើយអាចប្រើជាមួយ API ផ្សេងៗ ដូចជា API របស់ Google, Amazon, Yahoo! , Flickr ។ ល ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
មកដល់បច្ចុប្បន្ននេះ Zend Framework ចេញដល់ជំនាន់ 3 ដែលជំនាន់ចុងក្រោយនេះដំណើរការជាមួយ PHP 7 ។
តើ Zend មានអ្វីខ្លះ?
Zend ជាពាក្យមួយដែលមិនមែនមានន័យតែ Framework ប៉ុណ្ណោះទេ តែពាក្យនេះតំណាងឲ្យផលិតផលផ្សេងៗទៀតគឺ Zend Server, Zend Studio និង Zend Guard ។ ល ។ ហើយក្នុងចំណោម ផលិតផលធំៗទាំង៤ នេះមានតែ Zend Framework នោះទេដែលយើងអាចយកមកប្រើដោយសេរី និង មិនបាច់បង់ប្រាក់ ។
Zend Server: ជា Web Application Server សម្រាប់ដំណើរការ PHP ដើម្បីឲ្យមានល្បឿនលឿន កាត់បន្ថយបញ្ហាមកក្នុងកម្រិតទាប និង សុវត្ថិភាពខ្ពស់ ។
Zend Studio: ជា IDE សម្រាប់ PHP ដែលបង្កើតឡើងដោយ Zend Technologies ដោយប្រើ PHP Development Tools (PDT) បន្ថែមទៅ Eclipse ជា Open Source IDE ។ Zend Studio ដំណើរការបានយ៉ាងល្អជាមួយនឹង Zend Server និង Zend Framework ។
Zend Guard: មានតួនាទីការពារកូដ PHP របស់លោកអ្នកឲ្យមានសុវត្ថិភាព ដោយបម្លែងកូដ PHP ទៅជាពិបាកមើលយល់ ដែលជៀសផុតពីការមើលកូដ នៅពេលដែលអ្នកដាក់បង្ហោះ ។
តើ Zend Framework មានអ្វីខ្លះ?
នៅក្នុង Zend Framework មាននូវ components សំខាន់ៗជាច្រើនសម្រាប់ជួយការបង្កើត Web Application ។ Components ទាំងនោះមានដូចជា៖
- Model-View-Controller (MVC)
- Tooling and Rapid Application Development (RAD)
- Database
- Internationalization (i18n) and Localization (l10n)
- Authentication, Authorization, and Session management
- Web and Web Services
- Mail, Formats, and Search
- Core Infrastructure
Zend ប្រើនូវ MVC ដែលជា Web Application pattern ស្តង់ដារ ដែលអាចឲ្យ developer និង web designer ងាយស្រួលក្នុងការធ្វើការជាមួយគ្នាបានយ៉ាងងាយស្រួលជាងមុន និង មិនមានការច្រឡំ ។ Components សម្រាប់ធ្វើការជាមួយ MVC បានដូចជា៖
- Zend_Application, Zend_Application_Bootstrap, Zend_Application_Module, Zend_Application_Resource
- Zend_Controller_Front, Zend_Controller_Action, Zend_Controller_Dispatcher, Zend_Controller_Plugin, Zen_Controller_Router
- Zend_From
- Zend_Layout, Zend_View, Zend_View_Filter, Zend_View_Helper
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ http://www.zend.com/prodcut/
📱💻 ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ២៨ ប្រចាំខែ កក្កដា ឆ្នាំ ២០១១ កែសម្រួលឡើងវិញនៅខែ សីហា ឆ្នាំ ២០១៦
📱💻 កម្មវិធីវចនានុក្រម អាន សុខាភិបាល ២០១៦ (ANT Medical Dictionary 2016 Android 4.4 ឡើងទៅ)
https://play.google.com/store/apps/details?id=com.antkh.antmedicaldic2016
សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា