ធ្នូ
Tool សម្រាប់ Web Developer
Firefox គឺជា browser ដែល web designers និង developers ជាច្រើនជ្រើសរើសប្រើ ដោយសារតែ browser នេះមាននួវ add-ons មានប្រយោជន៍ ជាច្រើន ហើយអាចយកមកប្រើដោយឥតគិតថ្លៃថែមទៀត ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
FIREBUG
គឺជា add-on ដែលទទួលបានការពេញនិយមជាងគេបំផុតសម្រាប់ web developer ។ Firebug ត្រូវបានដំឡើងបញ្ចូលទៅក្នុង Firefox ដើម្បីទទួលបាននូវភាពសម្បូរបែបក្នុង web development ។ ជាមួយ Firefox អ្នកអាចកែប្រែ debug និងត្រួតពិនិត្យ CSS, HTML និង JavaScript បានដោយផ្ទាល់នៅពេលដែលអ្នកកំពុង browse នៅគ្រប់ web page ទាំងអស់ ។
ដំឡើង FIREBUG
បើក browser Firefox រួចចូលទៅកាន់គេហទំព័រ https://addons.mozilla.org រួចវាយពាក្យ firebug ក្នុងប្រអប់ Search ដែលនៅផ្នែកខាងស្ដាំ
លទ្ធផលនឹងបង្ហាញ firebug នៅខាងលើគេ
បន្ទាប់មក សូមចុចលើ Button Add to Firefox ដែលនៅខាងស្ដាំនៃ លទ្ធផល firebug ដើម្បីដំឡើងទៅក្នុង Firefox ។ បន្ទាប់ពីចុចសូមរង់ចាំរហូតដល់ដំណើរការចប់ ដែលនៅលើផ្ទាំង add-on អាចចុចលើ button install បាន ។
រង់ចាំរហូតដល់ដំឡើង ចប់ ហើយវានឹងបង្ហាញនៅផ្នែកខាងលើ និងខាងស្ដាំនៃ browser នោះមានន័យថាអ្នកបានដំឡើង firebug ជោគជ័យ ។
ចូលទៅកាន់ website ណាមួយដែលអ្នក ចង់ធ្វើការ debug ហើយ ចុចលើរូប firebug
ឧទាហរណ៍៖
ខ្ញុំចូលទៅកាន់ website របស់ អាន www.antkh.com ហើយចុចលើ firebug icon
ផ្ទាំងខាងឆ្វេង (HTML) បង្ហាញពីកូដ HTML របស់ web page ដែលយើងកំពុងមើល ។ វាមានលក្ខណៈងាយជាង view source (វិធីចាស់) ព្រោះវាតម្រៀបជាផ្នែកៗងាយយល់រួមផ្សំជាមួយនឹង tool inspect
ធ្វើឲ្យយើងងាយស្វែងរកកូដ HTML នៅគ្រប់ block ទាំងអស់របស់ web page ។
ការប្រើ INSPECT TOOL
បើក web page ដែលលោកអ្នកចង់សាកល្បងមើលកូដ រួចបើក firebug បន្ទាប់មកចុច inspect tool ដើម្បីប្រើ ហើយចុចផ្នែកណាមួយ នៃ web page ដែលអ្នកចង់មើលកូដ ។
នោះវានឹងបង្ហាញកូដ HTML និង CSS របស់ផ្នែកដែលអ្នកបានចុច
ឧទាហរណ៍៖ ខ្ញុំប្រើ inspect tool ចុចត្រង់ logo របស់អាន នោះផ្នែក HTML បង្ហាញកូដ HTML
និងកូដក្នុងផ្នែក CSS
លក្ខណៈពិសេសជាច្រើនទៀតមាននៅពេលក្រោយ សូមអរគុណ !
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ព្រមទាំងកែសម្រួលនឹងធ្វើការ update ឡើងវិញនៅខែសីហា ឆ្នាំ ២០១៦
*** មុខវិជ្ផា PHP+MySQL តម្លៃ ១០០ដុល្លា ឬ ៤០០០០០រៀល សម្រាប់ Course Outline នៃវគ្គនេះ http://training.antkh.com/php_and_mysql.aspx
*** មុខវិជ្ផា Web Design with CSS + Bootstrap តម្លៃ ៨០ដុល្លា ឬ ៣២០០០០រៀល សម្រាប់ Course Outline នៃវគ្គនេះ http://training.antkh.com/website_design_with_css.aspx
*** សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គគេហទំព័រជាច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=web
*** សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
*** ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា