ធ្នូ
ការគណនារកចំនួនទឹកប្រាក់សរុបរបស់បុគ្គលិកធ្វើការដោយប្រើភាសា C និង C++
♦ រៀបរៀងលំហាត់ដោយ អតីតសិស្ស រិន ពន្លឺ http://training.antkh.com/students/?s=2145
នៅក្នុងអត្ថបទនេះយើងនឹងធ្វើការសិក្សាទៅលើការគណនា ដើម្បីរកប្រាក់ខែរបស់បុគ្គលិកធ្វើការដោយយើងដឹងថាក្នុងមួយម៉ោងបុគ្គលិកទទូលបានប្រាក់ឈ្នួលប៉ុន្មានដុល្លា (Ex:0.8$) ហើយក្នុងមួយខែបុគ្គលិកធ្វើការបានប៉ុន្មានម៉ោង (Ex:60h) ។
♦ កូដ C
♦ ពន្យល់កូដ C
បញ្ជាក់៖ %0.2f សម្រាប់ធ្វើការកាត់យកតម្លៃក្រោយក្បៀសពីខ្ទង់
- printf () ប្រើសម្រាប់បង្ហាញអក្សរលើ Screen Console ។
- scanf () ប្រើសម្រាប់ទទួល Input ពី User ។
- getch () ប្រើសម្រាប់ទប់ Screen Console ។
- fflush (stdin) ប្រើសម្រាប់ clear ទិន្នន័យពេលបញ្ចូលរួច ។
♦ កូដ C++
♦ ពន្យល់កូដ C++
- cout ប្រើសម្រាប់បង្ហាញអក្សរលើ Screen Console ឫ ជា Output ។
- cin ប្រើសម្រាប់ទទួល Input តម្លៃពី User ។
- fflush (stdin) ; cin.clear () ; ប្រើសម្រាប់ clear ទិន្នន័យពេលបញ្ចូលរួច និងជៀសវាងការបញ្ចូលរំលងទិន្នន័យ ។
- getch () ប្រើសម្រាប់ទប់ Screen Console ។
+ ការប្រកាស
- hour : ជា variable តំណាងឲ្យម៉ោងធ្វើការសរុបជាលក្ខណៈ float មានន័យថាជាចំនួនទសភាគ ។
- rate : ជា variable តំណាងឲ្យទឹកប្រាក់ដែលទទួលបានក្នុងមួយម៉ោងជាលក្ខណៈ float មានន័យថាជាចំនួនទសភាគ ។
- Pay : ជា variable តំណាងឲ្យទឹកប្រាក់សរុបដែលបុគ្គលិកទទួលបានជាលក្ខណៈ float មានន័យថាជាចំនួនទសភាគ ។
+ ការគណនា
- បន្ទាត់ទី១១ សម្រាប់ធ្វើការគណនារកចំនួនទឹកប្រាក់សរុបទាំងអស់ដែលបុគ្គលិកត្រូវទទួលបាន ដោយយកចំនួនម៉ោងធ្វើការ (hour) គុណនឹងចំនួនប្រាក់ទទួលបានក្នុងមួយម៉ោង (rate)
- បន្ទាត់ទី១២ សម្រាប់ធ្វើការបង្ហាញលទ្ធផលដែលទទួលបានពីការគណនា (Pay) ។
♦ ដំណើរការលទ្ធផល
♦ កូដ C
♦ កូដ C++
♦♦ វគ្គ C/C++ តម្លៃ ៦៥ ដុល្លា http://training.antkh.com/c_cpp.aspx
♦♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ https://t.me/anttechnology ឬ https://web.facebook.com/anttrainning
Facebook Page: ANT Technology Training Center ឬ ANT Learner ឬ ANTTrainings
💒ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយពីទីតាំងចាស់ 🚲🛴 ៣៥០ម៉េត្រ)
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា