For Android device For iOS device
២៦
តុលា

សញ្ញាអ្វី​ខ្លះ​ដែល​បញ្ជាក់​ថា Hard Disk របស់​លោកអ្នក​កំពុង​ប្រឈមនឹង​បញ្ហា​

Hard disk គឺជាកន្លែង​សម្រាប់​ផ្ទុករាល់ Software ផ្សេងៗ​ដូចជា Windows ​កម្មវិធី​ដែល​ដំឡើង​នៅលើ​កុំព្យូទ័រ នឹងរាល់ឯកសារផ្សេងៗ​ទៀត​ដែល​ hard disk មានតូនាទី​សម្រាប់​ផ្ទុកវា ដូចេ្នះ​នៅពេល​ដែល​វាមាន​បញ្ហា​វាធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរយឺត​ដូចជា​ការ​ដំឡើង​កម្មវិធី និង បើក​កម្មវិធី​រៀងយឺត​ជាងមុន ។ ឥឡូវអាន-ANT សូមលើកយកសញ្ញា​ខ្លះ​ដែល​បញ្ជាក់​ថា Hard Disk របស់​លោកអ្នក​កំពុង​មាន​បញ្ហា​ដូច​ខាងក្រោម​៖

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

១. ការលោតសារ (Post message )

​នៅពេល​ដែល​ Hard Disk មាន​បញ្ហា​វាតែងលោតនៅ message ប្រាប់និងទាមទារ​ឲ្យ​លោកអ្នក​ back up រាល់ឯកសារចេញពីវា ​នៅពេល​ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​កុំព្យូទ័រ​

​២. ឮ​សំឡេង​ចេញពី Hard Disk

​នៅពេល​ដែល​បើក​កុំព្យូទ័រ​ម្តងៗ​លោកអ្នក​អាច​ឮ​សូរ​សំឡេង​ចេញពី Hard Disk ​ដូចជា​សំឡេង​កកិតចេញពី Hard disk

៣. ការ​ដំឡើង​កម្មវិធី​ចូលយឺត

រាល់​កម្មវិធី​ដែល​បាន​ដំឡើង​គឺត្រូវ​ដំណើរ​ការ​នៅលើ Hard disk ដូចេ្នះ​នៅពេល​វាមាន​បញ្ហា​វាធ្វើ​ឲ្យ រាល់ Process ​កម្មវិធី​ទាំងអស់​ដើរយឺត ហើយ​នៅពេល​ Copy file ផ្សេងៗ​ចូល​ក៏​មាន​ដំណើរ​ការ​យឺតដែរ  (ការ read-and-write ឬ​ក៏​គេហៅថា hard disk bad sector) ​ដែល​វា​មិនអាច​នឹងចាប់យក File ចូលទៅ​ក្នុង Hard disk បាន លោកអ្នក​ចូលទៅត្រួត​ពិនិត្យ Process របស់ hard disk បានដោយ​គ្រាន់តែ right Click ​ទៅលើ Toolbars ហើយយកពាក្យថា task manager 

​បន្ទាប់មក​ Click លើពាក្យ performance ហើយមើល​ទៅលើ​ពាក្យថា Disk ប្រសិនជា Process វាឡើង​រហូត​ដល់ 100% ​នៅពេល​ដែល​លោកអ្នក​ដំឡើង​កម្មវិធី​បញ្ជាក់​ថា Hard disk របស់​លោកអ្នក​មាន​បញ្ហា​

៤. Check Hard disk នៅមុនពេលចូល Windows

ការទាមទារ​ឲ្យ​ធ្វើការ Check រាល់ File ​ទាំងអស់​ដែល​មាន​នៅលើ Hard disk នៅមុនពេល Log ចូល Windows ម្តងៗ​​ក៏​ជាសញ្ញា​បញ្ជាក់​ថា Hard Disk របស់​លោកអ្នក​កំពុង​មាន​បញ្ហា​ដែរ

៥. ការមិន​បង្ហាញ​ឈ្មោះ Hard Disk នៅ​ក្នុង BIOS

ប្រសិនជា​លោកអ្នក​ចូល​ទៅកាន់ BIOS មិនឃើញមាន​ឈ្មោះ​របស់ Hard disk នេះ​បញ្ជាក់​ថា​វាខូច ឬ​មាន​បញ្ហា​ណាមួយ​ចំពោះ Hard disk

♦♦♦ សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

♦♦♦ សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

 រៀបរៀងអត្ថបទដោយ ៖ លោក កែវ ណាវុឌ្ឍ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា