For Android device For iOS device
២៥
តុលា

ទាញ​ទិន្នន័យ​ពី Excel ដោយ​ប្រើ​កូដ C#

​នៅពេល​ដែល​អ្នក​ធ្វើការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ទៅកាន់​អតិថិជន លោកអ្នក​ប្រាកដជានឹងអាចជួប​ការងារ​ខ្លះ ដែល​គេចង់​ឲ្យ​យើងរក្សា​នូវ Worksheet របស់គេ​បច្ចុប្បន្ន​នៅ​ក្នុង Excel ដ​ដែល ដោយ​គ្រាន់តែ​ឲ្យ​យើងជួយ​សម្រួល យ៉ាង​ណា​ឲ្យ​មាន​នូវ Interface ថ្មីវាជាការគ្រប់គ្រាន់ ដោយពុំចង់បើកដោយ ផ្ទាល់​ទៅលើ Excel នោះទេ ឬ អាចនិយាយបាន File Excel អាចនឹងផ្ទុកនៅម៉ាស៊ីន​ណាមួយ ក្នុង​ប្រព័ន្ធ Network

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

​បង្កើត C# Windows Forms រួចរចនា Form ដូចរូប​ខាងក្រោម​៖

១. ជា Label

· Font: Khmer OS System

· Text: ​បញ្ចូល​ទីតាំង file excel  

២. ជា Label

· Font: Khmer OS System

· Text: ​បញ្ចូល​ឈ្មោះ Sheet  

៣. ជា TextBox ​សម្រាប់​បញ្ចូល Path និង​ឈ្មោះ file excel ​ដែល​ត្រូវបើក

· Name: textBox1  

៤. ជា TextBox ​សម្រាប់​បញ្ចូល​ឈ្មោះ Sheet ​ដែល​ត្រូវ load data

· Name: textBox2

៥. ជា Button ​សម្រាប់​ចុច​ដំណើរ​ការ​កូដ (ទាញ​ទិន្នន័យ)

· Name: button1

· Text: បើក

៦. ជា DataGridView ​សម្រាប់​បង្ហាញ​ទិន្នន័យ​ដែល​បានទាញពី Sheet របស់ Excel

· Name: dataGridView1

​បង្កើត Click event ​ទៅលើ button1 ដោយ double-click លើវា ហើយ​សរសេរ​កូដដូច​ខាងក្រោម​

​បញ្ជាក់​៖  ​ក្នុង​កូដនេះយើងមាន​ប្រើ OdbcConnection, OdbcCommand, OdbcDataReader ជា classes ​ដែល​ចាំបាច់​ត្រូវមាន​ប្រើ System.Data.Odbc

បន្ទាប់បំពេញកូដចប់សព្វគ្រប់ហើយសាកល្បង Run ដោយចុច Ctrl+F5 លោកអ្នក​នឹងទទួលបាន​លទ្ធផល​ដូចរូប​ខាងក្រោម​៖

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ព្រមទាំង​កែ​សម្រួល​អត្ថបទឡើងវិញ នៅខែ តុលា ឆ្នាំ ២០១៦ ដោយ លោក រិន ពន្លឺ

 មុខវិជ្ផា C# Beginning តម្លៃ ៧០ដុល្លា ឬ ២៨០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ http://training.antkh.com/csharp_for_beginner.aspx

 មុខវិជ្ផា Java Beginning តម្លៃ ៧០ដុល្លា ឬ ២៨០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ​ http://training.antkh.com/java_beginning.aspx

 ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សរសេរ​កម្មវិធី​ជា​ច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=programming

 សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

 ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា