For Android device For iOS device
២៤
តុលា

ការ​ភ្ជាប់​ទៅកាន់ Database Access ដោយ​ប្រើ​ភាសា C#

ឥលូវនេះអាន-ANT នឹង​បង្ហាញ​ពីការ​បញ្ចូន​ទិន្នន័យ​ទៅ Database វិញ និង អាច​ធ្វើការ Search ​នូវ​ព័ត៌មាន​ទាំងនោះ​តាមលេខ ID និង ឈ្មោះ​របស់សិស្ស​ទៀតផង ។

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

បច្ចេកទេស​ដែល​ប្រើ​៖

Event TextChange

វាមាន​ដំណើរ​ការ​នៅពេល​ដែល​យើងបាន​ធ្វើការ​បន្ថែម ឬ លប់ តួអក្សរនៅ​ក្នុង TextBox នោះ ប៉ុន្តែ​វាមិនមាន​ដំណើរ​ការ​នៅពេល​ដែល​យើង Move Cursor Tab ចូល ឬ Click លើវានោះទេ មានន័យថា​មានវា​ដំណើរ​ការ​លុះត្រាតែ​មានការប្រែប្រួល​ទិន្នន័យ​នៅ​ក្នុង TextBox នោះ ។

Event Form Closing

វាមាន​ដំណើរ​ការ​នៅពេល​ដែល​យើងចុច​នៅលើ Button  ​វានឹង​បិទ Form ​ដែល​យើង​កំពុង​ដំណើរ​ការ ។

ការ​សរសេរ និង ការពន្យល់កូដ

ជា namespace ​ដែល​អនុញ្ញាត​ឲ្យ​អ្នកអាច​ប្រើ​ប្រាស់ នូវ class OleDbConnection , OleDbDataAdapter , OleDbCommandBuilder

យើង​បង្កើត Object con , ds , adt , cbd ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការងារ​ដូច​ខាងក្រោម​៖

​នៅពេល​ដែល Form Load ​ដំណើរ​ការ Connection ចាប់ផ្ដើម​ធ្វើការ Connect ​ទៅកាន់ Database ហើយ​វានឹង​ទាញ​ទិន្នន័យ​ដែល​មាននៅ​ក្នុង Database ​របស់អ្នក​មក​បង្ហាញ​នៅ​ក្នុង DataGridView

យើង​ធ្វើការ​បង្កើត Method select ​ដែល​មាន Parameter (ជា Field របស់ Table ​ដែល​អ្នកចង់បាន) ។

វា​ធ្វើការ​ទាញយក​ទិន្នន័យ​ទៅតាម Index របស់ Row ​នីមួយៗ យកមក​បង្ហាញ​នៅ​ក្នុង TextBox ​ដែល​យើងបាន​កំណត់ ។

  • យើង​ធ្វើការ​សិក្សា​លក្ខខណ្ឌ​ទៅលើ textbox search បើវាមិនមាន​ទិន្នន័យ​ទេវានិង Clear Dataset ​បន្ទាប់មក​ចាកចេញ ។

  • ​បន្ទាប់មក​យើងអាចវាយ ID នៅ​ក្នុង TextBox Search នោះ ដើម្បី Select យក​ទិន្នន័យ នៅ​ក្នុង Dataset នោះបានមក​បង្ហាញ​ក្នុង DataGridView ​ដោយសារ​យើងបាន​ប្រើ Method select ​ដែល​យើង​ទើបតែ​បង្កើត​ថ្មី និង បោះ Parameter "where id=" + txtsearch.Text ​មានន័យថា​យើង Select យក​ទិន្នន័យ​ពី database ​ទៅតាម ID នៅ​ក្នុង TextBox Search

  • យើង​ធ្វើការ​សិក្សា​ទៅលើ​លក្ខខណ្ឌ Radio Button Name ​ប្រសិនបើ​វាបាន Check ​វានឹង return true ដូចនេះ លក្ខខណ្ឌនេះពិត​វានឹង​ធ្វើការ​បន្ត​នូវ​កូដ​ខាងក្រោម ។
  • យើង​ក៏​បានហៅ Method Select ​ដែល​យើង​ទើបតែ​បង្កើត​ថ្មីនោះមក​ប្រើ​ដោយបោះ Parameter ("where EngName like '" + txtsearch.Text + "%'" គឺ​មានន័យថា វា Select មកតែ​ទិន្នន័យ​ណា​ដែល​ឈ្មោះ​ជាភាសា អង់គ្លេស ផ្តើមដោយអក្សរនៅ​ក្នុង Textbox search ​ដោយសារ​យើងបាន​ប្រើ​នូវ Operator like និងមាន Wildcard (%) គឹយកមកតែ​ទិន្នន័យ​ដែល​មាន​លក្ខណៈ​ស្រដៀងនឹង អក្សរនៅ​ក្នុង Textbox Search

  • ជា Message ​ដែល​បង្ហាញ​នៅពេល​ដែល​វាមានការ error នៅ​ក្នុង Block try ​ខាងលើ ។

  • យើង​បង្កើត Object dir មួយរបស់ DialogResult ​ដែល​ធ្វើការ​រក្សាទុក​នូវ Dialog Result ពី Message ​នៅពេល​ដែល​យើងចុចលើ button ​ណាមួយ​របស់ message box ​ខាងលើ ដើម្បី​យកមក Compare ​ជាមួយនឹង លក្ខខណ្ឌ​ខាងក្រោម ។ ចំពោះ Message Box ​ខាងលើ វាមានចំនួន 4 parameters

·  Parameter ទី ១: សម្រាប់​បង្ហាញ​ជា​ព័ត៌មាន​របស់ Message នោះ ។

· Parameter ទី ២: សម្រាប់​ដាក់ជា title ​ឲ្យ Message នោះ ។

· Parameter ទី ៣: សម្រាប់​ដាក់ Button ​ដែល​មានស្រាប់នៅ​ក្នុង MessageBox នោះ យើង​គ្រាន់តែ​ហៅ Class និង Property ​ដែល​មានស្រាប់​វានឹង​បង្ហាញ Button តាម property ​ដែល​យើងបាន​ជ្រើសរើស ។

· Parameter ទី ៤: សម្រាប់​កំណត់ Icon នៅពីមុខ parameter ទី ១ ។

  • យើង​ធ្វើការ​សិក្សា​លក្ខខណ្ឌ​ដែល​យើងបានចុច​នៅលើ Button នៅ​ក្នុង MessageBox ​មានន័យថា​បើយើងចុច button yes ​វានឹង​ធ្វើការ​កូដ​ខាងក្រោម​ដែល​កូដ​ខាងក្រោម​នេះវា​ធ្វើការ​រក្សាទុក​ទិន្នន័យ​ទៅ Database

  • Keyword this មាននាទីជា Object តំណាង​ឲ្យ Class ​សម្រាប់​ប្រើ property និង Method របស់ Form នោះ ។ Method Validate () នេះមាននាទី​សម្រាប់​ត្រួត​ពិនិត្យ​មើល ថាតើយើងមានការ ប្រែប្រួល ឬ ក៏​បាន​បន្ថែម​ទិន្នន័យ ឬ​ក៏​អត់ ។
  • យើង​ប្រើ method Update របស់ SqlDataAdapter ដើម្បី​ធ្វើការ Insert, Update, Delete ​ទិន្នន័យ​ពី Datatable ​ដែល​នៅ​ក្នុង Dataset ds ​ទៅកាន់ Database  

  • វា​ធ្វើការ​បង្ហាញ Message ​នៅពេល​ដែល​បានរក្សារទុក​ទិន្នន័យ​ទៅ​ក្នុង database
  • ​ប្រសិនបើ​យើងចុច Cancel  វិញ​វានឹង​ត្រលប់ទៅ Form ដើមវិញ ។

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ព្រមទាំង​កែ​សម្រួល​អត្ថបទឡើងវិញ នៅខែ តុលា ឆ្នាំ ២០១៦ ដោយ លោក រិន ពន្លឺ

*** មុខវិជ្ផា C# Beginning តម្លៃ ៧០ដុល្លា ឬ ២៨០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ http://training.antkh.com/csharp_for_beginner.aspx

*** មុខវិជ្ផា Java Beginning តម្លៃ ៧០ដុល្លា ឬ ២៨០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ​ http://training.antkh.com/java_beginning.aspx

*** សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សរសេរ​កម្មវិធី​ជា​ច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=programming

** វចនានុក្រមអាន​ទូទៅ ដំណើរ​ការ​លើ Android ២០១៦ ANT Dictionary 2016 https://play.google.com/store/apps/details?id=com.antkh.antgeneraldict2016free

*** សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT

*** ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា