តុលា
របៀបបង្កើតឥន្ទធនូដោយប្រើ Adobe Photoshop
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
ក្នុងអត្ថបទនេះអាន-ANT នឹងបង្ហាញអ្នកអំពីរបៀបបង្កើតឥន្ទធនូ ដោយពន្យល់តាមជំហាននីមួយៗ ដើម្បីងាយស្រួលក្នុងការអនុវត្ត ដូច្នេះសូមចូលទៅអនុវត្តន៍ជាមួយយើងដូចខាងក្រោម៖
ជំហានទី ១
ដំបូងយើងបើកកម្មវិធី Adobe Photoshop បន្ទាប់មកជ្រើសយក File → Open ដើម្បីបើកទីតាំងយករូបភាពមកកែ
ជំហានទី ២
ក្រោយពីបើករូបភាពរួច ដើម្បីបង្កើតឥន្ទធនូយើងចុចលើ Menu bar → New → Layer (Shift +Ctrl +N) ដើម្បីបង្កើត Layer ថ្មីមួយ សម្រាប់គ្រប់គ្រងទៅលើឥន្ទធនូដែលយើងបានបង្កើត
+ ចំណុចបន្ទាប់យើងជ្រើសយក Gradient Tool ដើម្បីដាក់ពណ៌ទៅឲ្យវាដោយចុចត្រង់ចំណុច Setting → Special Effects សម្រាប់ជ្រើសពណ៌ឥន្ទធនូ
ជំហានទី ៣
ក្រោយពីបានគូសរួចយើងចុចលើ Bland Mode → Screen ដើម្បីឲ្យរូបមើលឃើញពីក្រោយ
ជំហានទី ៤
ចំណុចបន្ទាប់យើងចុចលើ Filter → Blur →Gaussian Blur… ដើម្បីកំណត់ឲ្យរូបរាងព្រាលដោយកំណត់ Radius 35 Pixels
ជំហានទី ៥
ក្រោយមកទៀតយើងចុចលើ Layer → Layer Mask → Reveal all ដើម្បីបង្កើត Layer Mask
ជំហានទី ៦
បន្ទាប់មកយើងជ្រើសយក Gradient Tool ដោយកំណត់ពណ៌ឲ្យវា ពណ៌ខ្មៅលាយ ពណ៌ស
ជំហានទី ៧
ចំណុចចុងក្រោយយើងចុចលើ Image → Adjustments → Levels… ដើម្បីបន្ថយពន្លឺឲ្យវាជាការស្រេច ។
ក្រោយពីអនុវត្តន៍រួចយើងបានលទ្ធផលដូចខាងក្រោម៖
♥♥ រៀបរៀងអត្ថបទដោយ កញ្ញា អាលី អានីតា ត្រួតពិនិត្យនិង កែសម្រួលអត្ថបទដោយ ៖ លោក ជា សែនកុសល
♥♥ មុខវិជ្ផា Adobe Photoshop តម្លៃ ៦០ដុល្លា ឬ ២៤០០០០រៀល សម្រាប់ Course Outline នៃវគ្គ http://training.antkh.com/adobe_photoshop.aspx
♥♥ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គ Graphic Design ជាច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=graphic
♥♥ សម្រាប់វគ្គសិក្សាជាច្រើនទៀតនៅអាន-ANT http://training.antkh.com/
♥♥ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♥♥ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា