តុលា
របៀបបង្កើត TextBox បញ្ចូលបានតែលេខភាសា C#
→ វីឌីអូណែនាំពី AI & ML & DL & DS មាននៅលើ Channel YouTube ANT Training Technology
https://www.youtube.com/watch?v=daZaQKvuaUo&t=3s
សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រអាន-ANT សូមលើកយកពីការបង្កើត textbox ដែលអនុញ្ញាតិឲបញ្ចូលតែលេខដោយប្រើប្រាស់កូដ C# មកធ្វើការបង្ហាញ៖
I. បង្កើត windows Form
ក្នុងការអនុវត្តនេះតម្រូវឲ្យលោកអ្នក ឬប្អូនៗបង្កើត Windows Forms ដូចរូប C01
១. ជា Label control ហើយយើងធ្វើការកែប្រែ Properties មួយចំនួនដូចខាងក្រោម៖
- Font: Khmer OS System
- Text: បញ្ចូលបានតែលេខ
២. ជា TextBox ដែលប្រើសម្រាប់អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ចូលលេខ ។ យើងធ្វើការកែប្រែ Properties របស់ TextBox
- Name: textBox1
II. បង្កើត KeyPress event ទៅកាន់ textBox1
ដោយ Select លើ textBox1 control → ចុចលើ event Icon ក្នុង Properties Windows (បើសិនជាពុំឃើញ Properties Window សូមចុច Ctrl+W+P) → ស្វែងរកពាក្យ KeyPress (មើលរូប C02) រូច double click
បន្ទាប់មកបំពេញកូដដូចខាងក្រោម៖
III. ដំណើរការកូដដោយចុច Ctrl + F5
បន្ទាប់ពីចុច Ctrl + F5 នោះយើងនឹងបានទទួលលទ្ធផលដូចរូប C03
សាកល្បងបញ្ចូលអ្វីនឹងបានលទ្ធផលដូចរូប C04
កូដខាងលើលោកអ្នកបានឃើញពីការប្រើប្រាស់ TryParse method របស់ Integer ក្នុងការបំប្លែងតួសញ្ញា (Character) ដែលបានចុចឲ្យទៅជាតម្លៃ integer (តម្លៃលេខ) ។
Handled ជា Boolean property របស់ KeyPressEventArg class កាលបើយើងកំណត់តម្លៃទៅឲ្យ Handled = true គឺមានន័យថាយើងបដិសេធសញ្ញាដែលបានចុច ដូច្នេះហើយទើបលោកអ្នកបានឃើញកូដខាងលើសិក្សាលក្ខខណ្ឌទៅលើតម្លៃ true របស់ Handled ក្នុងការបង្ហាញ MessageBox បញ្ជាក់ពីការបញ្ចូលត្រូវតែជាតម្លៃលេខ ។
ទោះបីជាយ៉ាងណាលោកអ្នកក៏អាចប្រើប្រាស់ Regular Expressions ទៅលើ string ឬ character បានផងដែរ សម្រាប់ដោះស្រាយបញ្ហាខាងលើ ឬគោលបំណងផ្សេងពីនេះ ៕
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា