For Android device For iOS device

តុលា

របៀបកែរូបពណ៌សខ្មៅទៅជាពណ៌ធម្មជាតិដោយ​ប្រើ Adobe Photoshop

​ក្នុង​អត្ថបទនេះអាន-ANT នឹង​បង្ហាញ​អ្នកអំពីរបៀបកែរូបថត​ដែល​មានពណ៌សខ្មៅមកជារូបពណ៌ធម្មជាតិ ដោយពន្យល់តាមជំហាន​នីមួយៗ ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្តតាម ដូច្នេះសូមចូលទៅអនុវត្តន៍​ជាមួយយើងដូច​ខាងក្រោម​៖

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

ជំហានទី ១

ដំបូងយើងបើក​កម្មវិធី Adobe Photoshop ​បន្ទាប់មក​ជ្រើសយក File → Open ដើម្បី​បើកទីតាំងយក​រូបភាព​មកកែ

ជំហានទី ២

​បន្ទាប់មក​ទៀតយើងជ្រើសយក Pen Tool ដើម្បី Select យកទីតាំង​ដែល​ចង់ប្តូរពណ៌ ដូចជា​ផ្ទៃមុខ​និង ដៃជាដើម

ជំហានទី ៣

ក្រោយពី Select បានចុច Ctrl + Enter រួចយើងចុច Shift +Ctrl + N ដើម្បី​បង្កើត Layer ថ្មីមួយ​សម្រាប់​គ្រប់គ្រង​ទៅ Selection នោះ 

+ បន្ទាប់​មកចុច Image  Adjustments → Color Balance (Ctrl +B) ដើម្បី​ប្តូរពណ៌ស្បែក ដោយ​កំណត់ Opacity 75%

ជំហានទី៤

ដើម្បី​ដាក់ពណ៌ក្រហម​ឲ្យ​បបូរមាត់ យើង​បង្កើត​ Layer ( Shift +Ctrl + N) ថ្មីមួយ​សម្រាប់​គ្រប់គ្រង បន្ទាប់មក​ជ្រើស Brush Tool ដើម្បី​យកមកគូសជុំវិញបបូរមាត់ ។

+ ​បន្ទាប់ពី​គូសរួចយើងចុចលើ Blend Mode  Soft Light រួច​បន្ថយ Opacity 75%

ជំហានទី ៥

​ចំណុច​បន្ទាប់ ដើម្បី​បន្ថែម​ពណ៌​នៅលើ​កែវភ្នែកយើងត្រូវ​បង្កើត​ Layer (Shift +Ctrl + N ) ថ្មីមួយទៀត រួចជ្រើសយក Ellipse Tool គូសជារាងរង្វង់មូលដូចកែវភ្នែក បន្ទាប់មក​យើងចុចលើ Blend Mode → Soft Light

+ ​បន្ទាប់មក​យក Eraser Tool មកលុប កន្លែងណា​ដែល​លើស និងលុបត្រង់ចិញ្ចើមដោយដាក់ Opacity 50%

ជំហានទី ៦

ដើម្បី​ប្តូរពណ៌លើ Background យើងរើសយកពណ៌ណា​ដែល​ពេញចិត្តរួចយក Paint Bucket Tool មកចាក់ពណ៌​ជាការស្រេច​

ក្រោយពីអនុវត្តន៍​ដូច​ខាងលើ​រួចយើងបាន​លទ្ធផល​ដូចក្រោម៖

 រៀបរៀងអត្ថបទដោយ ៖ កញ្ញា អាលី អានីតា ត្រួត​ពិនិត្យ​និង កែ​សម្រួល​អត្ថបទដោយ ៖ លោក ជា សែនកុសល

 មុខវិជ្ផា Adobe Photoshop តម្លៃ ៦០ដុល្លា ឬ ២៤០០០០រៀល សម្រាប់ Course Outline នៃ​វគ្គ http://training.antkh.com/adobe_photoshop.aspx

 ​សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ Graphic Design ជា​ច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=graphic

 ​សម្រាប់​វគ្គ​សិក្សា​ជា​ច្រើន​ទៀតនៅអាន-ANT http://training.antkh.com/

 សូម​ចូលរួម​ជាសមាជិក ANT Training Group  ដើម្បី​តាមដានសម្មភាពប្រចាំ​ថ្ងៃ​ជាមួយអាន-ANT
 ចុច Like គេហទំព័រ www.antkh.com  ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ដែល​ទាក់ទងនឹង​បច្ចេកវិទ្យា​រៀងរាល់​ថ្ងៃ​

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា