កញ្ញា
របៀបធ្វើ Search Suggestion ជាមួយ PHP និង AJAX
ក្នុងអត្ថបទនេះអាន-ANT សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ នឹងលើកយកពីរបៀបក្នុងការបង្កើត Search Suggestion ដែលមានលក្ខណៈ សាមញ្ញមួយ ដែលប្រើប្រាស់ភាសា PHP ជាមួយនឹង AJAX ។ លោកអ្នកបានដឹងទេថា ហេតុអ្វីចាំបាច់ប្រើប្រាស់ search suggestion នៅក្នុង Website ? ចម្លើយគឺ វាត្រូវបានគេប្រើ ដើម្បីបង្ហាញ ទិន្នន័យ ដែលស្រដៀងទៅនឹង ពាក្យដែល User បានវាយបញ្ចូលទៅក្នុងប្រអប់ Search និងធ្វើឲ្យការ Search ត្រូវទៅនឹងអ្វីដែលមាននៅក្នុង System ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រើប្រាស់ Search Suggestion៖
នៅក្នុងរូបខាងលើ ត្រង់កន្លែងខ្ញុំបានគូសបន្ទាត់ក្រហមគឺជាកន្លែងដែលយើងវាយអក្សរសម្រាប់ការស្វែងរកឈ្មោះ ហើយខាងក្រោមនៃ Search box គឺជាឈ្មោះ ដែល Server suggest សម្រាប់ User ជាមួយនឹងពាក្យដែលគេបានវាយបញ្ចូល ផ្ទុយទៅវិញវានឹងបង្ហាញពាក្យថា No suggestion ប្រសិនបើទិន្នន័យដែលវាយបញ្ចូល មិនមាននៅក្នុង System (រូបខាងស្ដាំ) ។
ដើម្បីសរសេរកូដបង្កើត search suggestion នេះអ្នកត្រូវ៖
- បង្កើត folder មួយដាក់ឈ្មោះថា search-suggestion នៅក្នុង folder www នៃទីតាំង C:\wamp\www\search-suggestion ។ ប្រសិនបើលោកអ្នកមិនទាន់មានទេ អ្នកត្រូវ Install wampServer ឬក៏ xampp ជាមុនសិន ។
- បន្ទាប់ពីបង្កើត folder search-suggestion រួចហើយបង្កើត file មួយដាក់ឈ្មោះថា index.php សម្រាប់ បង្ហាញផ្នែក Interface
- បន្ទាប់មកបង្កើត file មួយទៀតនៅក្នង folder search-suggestion ដដែល ដោយដាក់ឈ្មោះថា data.php សម្រាប់រក្សាទិន្នន័យ
នៅក្នុង file index.php
សរសេរកូដខាងក្រោមបញ្ចូល
ពន្យល់កូដ៖
- ពេលដែលអ្នកប្រើ វាយមួយ តួអក្សរចូលក្នុងប្រអប់ Search,ពេលនោះ function showhint () ត្រូវបានប្រតិបត្តិ ។ Function ត្រូវបានបង្កើតឲ្យមាន event onkeyup (មើលបន្ទាត់ទី ៤៩ រូបទីពីរ) ។
- បន្ទាត់ទី៦ ដល់ទី៨ (str.length == 0) ត្រួតពិនិត្យប្រសិនបើ search box គ្មាន value ទេ វាកំណត់ឲ្យ search suggestion ស្មើទទេ
- ប្រសិនបើsearch box មិនទទេ វាធ្វើការដូចខាងក្រោម៖
1. បង្កើត XMLHttpRequest object នៅបន្ទាត់ទី១០
2. បង្កើត function មួយ ដើម្បី execute នៅពេលដែល server បានឆ្លើយតបរួចហើយ នៅបន្ទាត់ទី១១
3. បញ្ចូនទិន្នន័យទៅកាន់ PHP file (data.php) នៅលើ server (បន្ទាត់ទី១៧)
4. ចាំថា data.php?q="+str គឺជាការទាញយកទិន្នន័យទៅពី server ជាមួយនឹង តម្លៃដែលស្រដៀងទៅនឹង តម្លៃដែលបានវាយបញ្ចូលនៅក្នុង ប្រអប់ search (នៅបន្ទាត់ទី ១៦)
5. str រក្សាទុកតម្លៃដែលបានបញ្ចូលក្នុងប្រអប់ search
នៅក្នុង file index.php
ពន្យល់កូដ៖
- នៅបន្ទាត់ទី៣ ដល់ទី ៣៧ គឺជា Array ដែលរក្សាទុកទិន្នន័យ ដែលជាឈ្មោះ
- នៅបន្ទាត់ទី៤០ គឺសម្រាប់ចាប់យក q parameter ពី URL
- នៅបន្ទាត់ទី៤៥ ដល់ទី៥៧ សម្រាប់ត្រួតពិនិត្យមើលតម្លៃដែលមាននៅក្នុង Array ហើយមិនទទេ
- នៅបន្ទាត់ទី៦០ ប្រសិនបើមិនមានតម្លៃដែលដូច ឬក៏ស្រដៀងគ្នាទេ វាកំណត់ឲ្យតម្លៃស្មើនឹង “No suggestion” ។
♦ រៀបរៀងអត្ថបទដោយ៖ លោក សំ រិទ្ឋី ត្រួតពិនិត្យនិងកែសម្រួលអត្ថបទដោយ៖ លោក ហេង ពេងលាប
♦ មុខវិជ្ផា HTML+HTML5+Dreamweaver តម្លៃ ៥៥ដុល្លា ឬ ២២០០០០រៀល សម្រាប់ Course Outline នៃវគ្គ http://training.antkh.com/html.aspx
♦ មុខវិជ្ផា PHP+MySQL តម្លៃ ១០០ដុល្លា ឬ ៤០០០០០រៀល សម្រាប់ Course Outline នៃវគ្គនេះ http://training.antkh.com/php_and_mysql.aspx
♦ សម្រាប់ស្នាដៃសិស្សដែលបានបញ្ចប់វគ្គគេហទំព័រជាច្រើន នៅអាន-ANT http://training.antkh.com/achievements/?c=web
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា