For Android device For iOS device
២២
កញ្ញា

របៀបហៅ Unallocated Space របស់ USB ត្រលប់មកវិញ

តើ​លោកអ្នក​ធ្លាប់​មាន​បញ្ហា​ជាការបាត់បង់ Space របស់ USB ឬ​ទេ​? ដែល​ពីមុន Space របស់ USB របស់​លោកអ្នក​មាន​ទំហំ ១៦GB ប៉ុន្តែ​ស្រាប់មកនៅសល់តែ​ទំហំ​មិនបាន ១GB ផងនោះ ទោះបីជា Format ​ក៏​មិនត្រលប់មកវិញ ។

ឥឡូវ អាន-ANT សូមលើកយក​ដំណោះ​ស្រាយ​ដែល​អាច​ឲ្យ Space របស់ USB ត្រលប់មកវិញដូច​ខាងក្រោម​៖

​លោកអ្នក​គ្រាន់ចូល​ទៅកាន់​ RUN ហើយវាយពាក្យថា diskpart

​បន្ទាប់មក​អនុវត្តន៍ដូច​ខាងក្រោម​៖

List disk ​ប្រើ​សម្រាប់​បង្ហាញ​នៅ Drive ដែល​មាននៅ​ក្នុង​កុំព្យូទ័រ​

Select disk ​សម្រាប់​ select យក drive (ចំពោះ​ចំណុច​នេះគឺ select drive ​ដែល​លោកអ្នក​បាត់បង់ space)

Clean ​ប្រើ​សម្រាប់​លុបសម្អាត

Create partition primary ​ប្រើ​សម្រាប់​បង្កើត unallocated ទៅ​ឲ្យ USB នោះ​ឲ្យ​ដូចដើមវិញ 

♣♣♣ រៀបរៀងអត្ថបទដោយ ៖ លោក កែវ ណាវុឌ្ឍ

♣♣♣ ​វគ្គ Computer Foundation តម្លៃ ៧០ដុល្លា http://training.antkh.com/computer_fundamental.aspx

♣♣♣ សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា