For Android device For iOS device
១៥
កញ្ញា

របៀប​ប្រើ​ប្រាស់ Transform Text នៅ​ក្នុង Adobe Photoshop

អត្ថបទនេះ ANT Training Center នឹងបង្រៀនអ្នកអំពីការកែនិងរចនាអក្សរតាមវិធីងាយៗ​ដោយ​ប្រើ​ប្រាស់​នូវ​ Transform ដើម្បី​ឲ្យ​កាន់តែច្បាស់សូមចូលទៅអនុវត្តន៍​ដូច​ខាងក្រោម​៖

ជំហានទី១

ដំបូងអ្នកបើក​កម្មវិធី​ Adobe Photoshop រួចចុចលើ​ Menu Bar ដោយជ្រើសយក File -> Open ដើម្បី​បើក​រូបភាព​ដែល​យើងចង់យកមកកែ​បន្ទាប់មក​ទៀតចុច​ OK ​ជាការស្រេច ។

ជំហានទី២

ក្រោយពីបាន​រូបភាព​លោកអ្នក​ជ្រើសយក Type Tool (T) ដើម្បី​សរសេរ​អក្សរ​

ជំហានទី៣

ក្រោយពី​សរសេរ​អក្សររួចយើង Right Click លើ Layer អក្សររួចជ្រើសយក Convert to Smart Object ដើម្បី​ងាយស្រួល​ក្នុង​ការកែ​ទៅលើ​អក្សរ

ជំហានទី៤

បន្ទាប់មក​ទៀតយើងចុចលើ Menu Bar -> Edit -> Transform ដោយយើង​ប្រើ​Option ទាំង​៣ ដើម្បី​កែ​ទៅលើ​អក្សរ

- Distort

- Perspective

- Scale

 យើងជ្រើសយក Distort ដើម្បី​ទាញអក្សរ​ឲ្យ​លក្ខណៈ​ជាអក្សរដេក 

 យើងជ្រើសយក Perspective ដើម្បី​ទាញអក្សរ​ឲ្យ​លក្ខណៈ​រួមតូច  

 យើងជ្រើសយក Scale ដើម្បី​ទាញអក្សរ

 បន្ទាប់យើងចុចលើ​ Menu Bar -> Layer Style-> Out Glow… ដើម្បី​ដាក់ពណ៌សុំព័ទ្ធ​ឲ្យ​អក្សរ

​ចំណុច​បន្ទាប់ចុចលើ Blend Mode -> Overlay 

ជំហានទី៥

​ចំណុច​ចុងក្រោយ​យើងចុចលើ Curves ដើម្បី​កំណត់​ពន្លឺរបស់​រូបភាព​ជាការស្រេច ។

ក្រោយពីអនុវត្តន៍រួចយើងទទួល​លទ្ធផល​ដូច​ខាងក្រោម​

♦ រៀបរៀងអត្ថបទដោយ ៖ កញ្ញា អាលី អានីតា

 កែ​សម្រួល​អត្ថបទដោយ ៖ ជា សែនកុសល

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា