កញ្ញា
តើវ៉ិបសាយនៅលើ Internet បង្កើតដោយប្រើបច្ចេកវិទ្យាអ្វីខ្លះ?
អ្នកប្រហែលជាធ្លាប់មានចម្ងល់ហើយនៅពេល ដែលអ្នកចូលទៅកាន់វ៉ិបសាយណាដែលស្អាតៗ មានភាពទាក់ទាញហើយតែងតែចង់ដឹងថា ”តើអ្នកដែលបង្កើតវ៉ិបសាយនោះបានប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ ?“ ជាពិសេសប្រសិនបើអ្នកជាអ្នកដែលកំពុងសិក្សាពីការបង្កើតវ៉ិបសាយនោះអ្នកនឹងអាចស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដែលកំពុងពេញនិយម ក្នុងការយកមកប្រើប្រាស់លើការបង្កើតវ៉ិបសាយបានថែមទៀត ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអ្នកពីការមើលបច្ចេកវិទ្យាក្នុងការបង្កើតវ៉ិបសាយណាមួយតាមរយៈ www.builtwith.com ។
ដំបូងអ្នកត្រូវចូលទៅកាន់វ៉ិបសាយ www.builtwith.com ជាមុនសិន
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
បន្ទាប់មកអ្នកវាយបញ្ចូល Address របស់វ៉ិបសាយណាមួយដែលអ្នកចង់ដឹងពីបច្ចេកវិទ្យាដែលយកមកបង្កើតវាទៅក្នុងប្រអប់ដូចខាងក្រោម ។
ឧទាហរណ៍៖ ខ្ញុំចង់ដឹងពីបច្ចេកវិទ្យាដែលយកមកបង្កើត www.apexkohkong.com
រួចចុច Lookup
វ៉ិបសាយនេះបានប្រើ nginx ជា web server
បានប្រើប្រាស់ SSL Certificate (SSL=Secure Sockets Layer) សម្រាប់ security រវាង web server និង browser
ផ្គត់ផ្គង់ការ hosting ដោយ CuoudFlare Hosting
ហើយបង្កើតឡើងដោយភាសាPHP
ដែលបានប្រើប្រាស់ជាមួយjQuery
ចំពោះcontent របស់វ៉ិបសាយវិញគឺប្រើ CloudFlare ដើម្បីបង្ហាញ
លើសពីនេះទៅទៀតអ្នកក៏អាចមើលពីបច្ចេកវិទ្យាដែលកំពុងពេញនិយមសម្រាប់ការបង្កើតវ៉ិបសាយបានផងដែរ
អ្នកត្រូវចុចលើ Home ឬ logo របស់ website ជាមុនសិន
បន្ទាប់មកទៀតយើង scroll មកក្រោមអ្នកនឹងឃើញ
រូបខាងលើ និយាយពីនិន្នាការនៃការប្រើប្រាស់ web technology
- Technology: ជាបច្ចេកវិទ្យាដែលកំពុងប្រើប្រាស់លើវ៉ិបសាយ
- Site Count: ជាចំនួនវ៉ិបសាយដែលបានប្រើបច្ចេកវិទ្យានីមួយៗ
- % Change: ជាភាគរយដែលប្រែប្រួលទៅលើការប្រើប្រាស់បច្ចេកវិទ្យានីមួយៗ
ព័ត៌មានខាងលើគឺជាព័ត៌មានដែលមានលក្ខណៈទូទៅ ដូចនេះប្រសិនបើអ្នកចង់មើលព័ត៌មានលម្អិតជាងនេះ
ត្រូវចុច View Trends ដែលមាននៅផ្នែកខាងស្ដាំ
បន្ទាប់មកវានឹងបង្ហាញដូចខាងក្រោម៖
ចុចលើប្រអប់ទី១ ដើម្បីមើលព័ត៌មានដែលទាក់ទងទៅនឹង JavaScript
ក្នុងចំណោមវ៉ិបសាយចំនួន ១លាន ដែលប្រើ JavaScript គឺបានប្រើប្រាស់ jQuery ច្រើនជាងគេ បន្ទាប់មក
ចុចលើប្រអប់ទី២ ដើម្បីមើលព័ត៌មានដែលទាក់ទងទៅនឹង Content Management System (CMS)
ក្នុងចំណោមវ៉ិបសាយចំនួន ១លាន ដែលប្រើ CMS គឺបានប្រើប្រាស់ WordPress ច្រើនជាងគេ បន្ទាប់មក Joomla! បន្ទាប់មកទៀត Drupal ។
ចុចលើប្រអប់ទី៣ ដើម្បីមើលព័ត៌មានដែលទាក់ទងទៅនឹង Web Server
ក្នុងចំណោមវ៉ិបសាយចំនួន ១លាន ដែលប្រើ Web Server គឺបានប្រើប្រាស់ Apache ច្រើនជាងគេ បន្ទាប់មក IIS ។
♦ រៀបរៀងអត្ថបទដោយ ៖ លោក ញ៉ឹក ស៊ីណាត
♦ វគ្គ HTML+HTML5+Dreamweaver តម្លៃ ៥៥ដុល្លា សម្រាប់ Course outline នៃវគ្គសិក្សានេះ
♦ វគ្គ Web Design with CSS តម្លៃ ៨០ដុល្លា សម្រាប់ Course outline នៃវគ្គសិក្សានេះ
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា