សីហា
បង្កើតរូបភាពជាមួយ code PHP
ខាងក្រោមនេះគេហទំព័រអាន-ANT www.antkh.com សូមលើកយកវិធីសាស្រ្តក្នុងការបង្កើតរូបភាពជាមួយ Code PHP ដែលមានអក្សរ "ANT" នៅពីលើផងដែរ ។
រូបភាពភាគច្រើន ត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូវកម្មវិធីមួយចំនួនដូចជា Adobe Photoshop, Illustrator, Corel, Paint.. ល ។ PHP ក៏មានលទ្ធភាពអាចឲ្យអ្នកធ្វើការបង្កើតរូបភាពផងដែរ ។ ខាងក្រោមនេះយើងសូមលើកយកនូវវិធីសាស្រ្តមួយក្នុងការបង្កើតរូបភាពជាមួយ code PHP ដែលមានអក្សរ “ANT” នៅពីលើផងដែរ ។
ការបង្កើត
- (2) : imagecreate (300,100) : ប្រើសម្រាប់បង្កើតរូបភាពដែលមានទទឹង 300px និង កម្ពស់ 100px
- (3) : imagecolorallocate ($cim,255,255,255) : សម្រាប់កំណត់ពណ៌សទៅឲ្យ background.
- (4) : imagecolorallocate ($cim,255,255,255) : សម្រាប់កំណត់ពណ៌ខៀវទៅឲ្យ អក្សរ
- (5) : imagestring ($cim,500,10,40,"ANT (Abstract of New Technology) ",$blue) : សម្រាប់បង្កើតអក្សរនៅលើរូបភាព
· $cim ជាអថេរដែលបានមកពី imagecreate () ខាងលើ
· 5 : សម្រាប់កំណត់ទំហំនៃអក្សរដែលត្រូវបង្ហាញក្នុងរូប
· 10 : សម្រាប់កំណត់ទីតាំង នៃអក្សរដែលត្រូវបង្ហាញក្នុងរូបធៀបទៅនឹងគែមផ្នែកខាងលើ
· 40 : សម្រាប់កំណត់ទីតាំងនៃអក្សរ ដែលត្រូវបង្ហាញក្នុងរូបធៀបទៅនឹងគែមផ្នែកខាងឆ្វេង
· "ANT (Abstract of New Technology) " : សម្រាប់កំណត់អក្សរដែលត្រូវបង្ហាញក្នុងរូប
· $blue : សម្រាប់កំណត់ពណ៌នៃអក្សរដែលត្រូវបង្ហាញក្នុងរូប
- (6) : imagepng ($cim, ,"image.png",$background_color) : សម្រាប់រក្សាទុករូបភាពដែលមានឈ្មោះថា image.png
- (7) : imagedestroy ($cim) : លុបអថេរដែលបានបង្កើត ដើម្បី Free Memory
- បន្ទាប់ពីការដំណើរការរួចអ្នកនឹងទទួលបានរូបភាពដូចខាងក្រោមនៅក្នុង folder របស់អ្នក៖
♦ រៀបរៀងអត្ថបទដោយ ៖ លោក សុង លាងហុក
♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៣ ប្រចាំខែ កញ្ញា ឆ្នាំ ២០១៣ ព្រមទាំងធ្វើការកែសម្រួលថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៦
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា