For Android device For iOS device
១៦
សីហា

CSS3 អាចដាក់ Background បាន​ច្រើន​

កែ​សម្រួល​ឡើងវិញ ថ្ងៃ​ទី ១៦ ខែសីហា ឆ្នាំ ២០១៦

កាលពីលេខមុនយើងបានលើកយកការ​ប្រើ CSS 3 ​សម្រាប់​បង្កើត​ចលនារីករួម ​ក្នុង​លេខនេះយើងនឹងលើកយកពីការ​ប្រើ Multi Background របស់ CSS 3 ​សម្រាប់​ដាក់​រូបភាព​បាន​ច្រើន​ទៅ​ក្នុង <div> HTML element ​ណាមួយ​

♦ ការដាក់ Background ជាមួយ CSS 3

យើងចង់ដាក់រូប ២ ខាងក្រោម​ជា background របស់ div តែមួយ

  រូបទី ១

​រូបភាព​ទី ២

ហើយយើងចង់បាន​លទ្ធផល​ដូចរូប​ខាងក្រោម​នេះ៖

កាលពីនៅ CSS 1 ​ប្រសិនបើ​យើងចង​ប្រើ Background ​ដែល​មាន​ច្រើន​បែបនេះយើងត្រូវ​ប្រើ Class ពីរទើបអាច​បង្ហាញ​បានហើយពិបាក​ក្នុង​ការ​កំណត់​ទីតាំងរបស់ រូបភាព គឺត្រូវ​កំណត់ z-index ទៅ​ឲ្យ​រូបចៀម នោះ ដើម្បី​ឲ្យ​វានៅពីលើរូបទេសភាព ហើយត្រូវ​កំណត់​ទីតាំងស្ថិតនៅខាង​ស្ដាំ​ផ្នែក​ខាងក្រោម​ទៀតផង​ ។ តែ​ប្រសិនបើ​អ្នក​ប្រើ Multi Background របស់ CSS 3 វិញអ្នកមាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ ហៅ​រូបភាព​ច្រើន​មក​ប្រើ​នៅ​ក្នុង Class តែមួយ មិនតែប៉ុណ្ណោះអ្នកអាច​កំណត់​ទីតាំង របស់រូបទាំងនោះបាន​ទៀតផង ។

 កូដនៃការ​ប្រើ​ Multi Background របស់ CSS3

នៅបន្ទាត់ទី ៧ យើង​បង្កើត Class មួយរបស់ CSS ​ឈ្មោះ back ​ដែល​ក្នុង​នោះយើង​ក៏​បាន​កំណត់ Properties ទៅ​ឲ្យ Class ដូច​ខាងក្រោម ៖

- width:500px ទទឺង 500px

- height:250px ​កម្ពស់ 250px

- text-align: center: ម្រឹមអក្សរ​ឲ្យ​នៅកណ្តាល

- background-image: url (img/sheep.png) , url (img/betweengrassandsky.png) ; ​ធ្វើការ​ទាញ​រូបភាព​ចំនួនពីរ ទី ១ គឺ រូបចៀម និង រូបទី ២ គឹ រូបទេសភាព ។

- background-position: right bottom, left top ចំពោះទីតាំង right និង bottom គឺជាទីតាំងរបស់រូបចៀម ព្រោះ​រូបចៀមជារូបទី ១ ដែល​យើងបានដាក់នៅ​ក្នុង Background-Image ដូចនេះវា ត្រូវនឹងលំដាប់របស់ រូបភាព​នោះ ចំណែក​ឯ left និង top ជាទីតាំងរបស់រូបទេសភាពនោះ វាត្រូវនឹងលំដាប់ទីពីរ ។

- background-repeat: no-repeat: ជាការ​កំណត់​មិន​ឲ្យ​រូបភាព​នោះ​ធ្វើការ Repeat នៅ​ក្នុង​ Block នោះ ។

♦  ការហៅ CSS 3 មក​ប្រើ​ក្នុង HTML

ចំពោះការហៅ CSS មក​ប្រើ​នៅ​ក្នុង HTML ជាការ​ងាយស្រួល​ដោយសារ​អ្នកបាន​បង្កើត Class back នៅ​ក្នុង CSS ដូចនេះការហៅគឺ​គ្រាន់តែ​យក tag Div មក​ប្រើ​រួចដាក់ Class=”back” នោះ​មានន័យថា​អ្នក បានហៅ Class Back នៅ​ក្នុង CSS មក​ប្រើ ។

<div class=”Back”></div>

​ចំណាំ ៖

- CSS 3 (Multi Background) វាអាច​ដំណើរ​ការ​ជាមួយ web browser ចាប់ពី IE 9, Firefox 3.6, Opera 10.5, Safari 1.0 និង Chrome 1.3 ឡើង ។

- ចំពោះ CSS Script ​ខាងលើ​យើង​ក៏​អាច​សរសេរ​វានៅ​ក្នុង Properties background តែមួយ​ក៏​បាន ដែរ ។ ​ដោយសារ background ជា Properties រួមមួយរបស់ background-image, Background-color, background-repeat,background-attachment និង background-position យើងអាច​សរសេរ​បានដូច​ខាងក្រោម ៖

background:color image repeat attachment position;

ដូចនេះយើងអាច​សរសេរ​បាន ៖

background: url (img/sheep.png) ,url (img/betweengrassandsky.png) right bottom, left top no-repeat ;

ដើម្បី​ជំនួស ៖

background-image: url (img/sheep.png) ,url (img/betweengrassandsky.png) ;

background-position: right bottom, left top;

background-repeat: no-repeat;

♦ រៀបរៀងអត្ថបទដោយ ៖ លោក អ៊ូ ប៊ុនដេត និង កែ​សម្រួល​អត្ថបទឡើងវិញដោយ ៖ លោក សំ រិទ្ឋី

♦  ដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ២៩ ចេញផ្សាយខែ សីហា ឆ្នាំ ២០១១

 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា