កក្កដា
កម្មវិធីវចនានុក្រម អាន (បច្ចេកទេស) ដំណើរការលើ Android
→ សូមចុច Subscribe លើ Channel វីឌីអូបង្រៀនតាម Link ខាងក្រោមនេះ ដើម្បីទទួលបានវីឌីអូបង្រៀនថ្មីៗពីអាន-ANT
https://www.youtube.com/channel/UC751BCB7XtNWEJEBPDAHuIA?view_as=subscriber
ប្រសិនបើលោកអ្នកពេញចិត្តវចនានុក្រមអាន-ANT ដែលដំណើរការលើទូរសព្ទដៃមិនថានៅលើ Android ឬ iOS បន្ទាប់ពីដំឡើងរួចហើយកុំភ្លេច Rate ផ្កាយ ៥ ឲ្យផង
👉 ចុច Download កម្មវិធី ANT Technical Dictionary 2016 (សម្រាប់ប្រព័ន្ធ Android & Windows) ដោយអ្នកប្រើប្រាស់ពុំចាំបាច់មានភ្ជាប់ internet ពេលកំពុងប្រើប្រាស់ឡើយ
ANT Technical Dictionary 2016 បានបង្កើតឡើងដោយ ANT Training ក្នុងឆ្នាំ២០១៦ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ។
ANT Technical Dictionary 2016 ជាវចនានុក្រមផ្នែកបច្ចេកទេសទូទៅ ដែលដំណើរការលើ Android ចាប់ពី 4.4 ឡើងទៅ ។ ហើយវចនានុក្រមពាក្យបច្ចេកទេសនេះក៏មានបញ្ចូលក្នុងកម្មវិធីអានផេឌៀ ដែលដំណើរការជាមួយ Windows (ដំណើរល្អចាប់ពី windows 8 ឡើងទៅ) ផងដែរ ហើយលោកអ្នកអាច ស្វែងយល់បន្ថែមពីកម្មវិធីអានផេឌៀនេះ https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar ។ ដោយអ្នកប្រើប្រាស់ពុំចាំបាច់មានភ្ជាប់ internet ពេលកំពុងប្រើប្រាស់ឡើយ ។
♦ លក្ខណៈពិសេស ៖
- រូបរាងងាយស្រួលប្រើ ។
- មានពាក្យចំនួន ១៧ ៧៤៦ពាក្យ
- មានវចនានុក្រមផ្នែកបច្ចេកទេសទូទៅ ចំនួន៣ប្រភេទរួមបញ្ចូលគ្នាតែមួយ គឺ អង់គ្លេស ទៅ អង់គ្លេស អង់គ្លេស ទៅ ខ្មែរ និង ខ្មែរ ទៅ អង់គ្លេស ។
- រាល់ពាក្យដែលបានស្វែងរកអាចត្រូវបានកត់ត្រាទុកជា Bookmarks ងាយស្រួលបើកមើលពេលក្រោយយ៉ាងឆាប់រហ័ស ។
- រាល់ពាក្យដែលបានស្វែងរកអាចអានជាសំឡេងបាន អាស្រ័យដោយប្រភេទសំឡេងដែលបានដំឡើងជាស្រេចនៅក្នុងឧបករណ៍របស់លោកអ្នក ។
- បង្ហាញបញ្ជីពាក្យយ៉ាងឆាប់រហ័សក្នុងពេលកំពុងស្វែងរក ។
- ជាពិសេសអាចស្វែងរកនូវពាក្យណាមួយដែលមានក្នុងនិយមន័យទៀតផង ។
♦ រាល់ពាក្យដែលបានស្វែងរកអាចត្រូវបានកត់ត្រាទុកជា Bookmarks ងាយស្រួលបើកមើលពេលក្រោយយ៉ាងឆាប់រហ័ស ។
របៀប Bookmark ៖ ប្រសិនបើលោកអ្នកចង់ Bookmark ពាក្យណា១លោកអ្នកគ្រាន់តែបើកបង្ហាញពាក្យនោះរួចចុច icon Bookmark ជាការស្រេច
របៀបបង្ហាញពាក្យដែលបាន Bookmark រួច ៖ ដើម្បីមើលពាក្យដែលបាន Bookmark រួចគឺលោកអ្នកគ្រាន់តែចុច icon មើលពាក្យដែលបានផ្ទុកក្នុង Bookmark ជាការស្រេច
♦ លោកអ្នកអាចអានពាក្យដែលលោកអ្នកបានស្វែងរក ជាភាសាអង់គ្លេសទាំងអស់ជាសំឡេងបាន ដែលទាំងនេះវាអាស្រ័យដោយប្រភេទសំឡេងដែលបានដំឡើងជាស្រេចនៅក្នងឧបករណ៍របស់លោកអ្នក ។
♦ អាចមើលឡើងវិញនួវនិយមន័យពាក្យទាំងឡាយដែលបានស្វែងរកដោយការ យកម្រាមដៃ touch លើ screen រួចអូសទៅខាងឆ្វេងសម្រាប់ មើលនិយមន័យពាក្យដែលមានបន្ទាប់ពី page ដែលកំពុងមើលនេះ (Next pages) ឬអូសទៅខាងស្ដាំសម្រាប់មើលនិយមន័យពាក្យទើបនឹង បានមើលហើយ (Previous pages) ។ ឬក៏ប្រើប្រាស់សញ្ញា < សម្រាប់ Next pages និងសញ្ញា > សម្រាប់ Previous pages ។
♦ លក្ខណៈពិសេសមួយផងដែរ ដែលមាននៅក្នុងវចនានុក្រមនេះគឺការស្វែងរកនូវពាក្យណាមួយដែលមានក្នុងនិយមន័យទៀតផង ។ ឩទាហរណ៍លោកអ្នកចង់ស្វែងរកពាក្យអង់គ្លេសណា ដែលមានការបកប្រែពាក្យជាភាសាខ្មែររួមមានពាក្យ " ហាង " ដំបូងលោកអ្នកចុចលើ icon សម្រាប់ជ្រើសរបៀបស្វែងរកពាក្យ
រួចចុចលើ Option ពាក្យដែលមានក្នុងនិយមន័យ រួចចុចលើពាក្យ OK
វាយបញ្ចូលពាក្យ "ហាង" ក្នុងប្រអប់ស្វែងរក នោះវានឹងបង្ហាញ List ដែលរួមមានពាក្យដែលបកប្រែជាភាសាខ្មែរមានពាក្យហាងក្នុងនោះ
សូមមើលលទ្ធផលដែលបង្ហាញខ្លះៗ
♦ លក្ខណៈពិសេស ១ផ្សេងទៀត គឺការ Link ពាក្យ ៖ ជាធម្មតាក្នុងនិយមន័យនីមួយៗតែងមានការពន្យល់ជាភាសាខ្មែរ និង អង់គ្លេស ហើយក៏នឹងមានពាក្យមួយចំនួនជាភាសាអង់គ្លេស ក្នុងនិយមន័យនោះដែលអ្នកមិនយល់ ដូច្នេះលោកអ្នកច្បាស់ជាត្រូវការចង់ដឹងពីនិយមន័យនៃពាក្យនោះជាបន្តទៀតមិនខាន សម្រាប់កម្មវិធីវចនានុក្រមមួយនេះ មិនពិបាកឡើយគឺលោកអ្នកគ្រាន់តែយក mouse ចុចលើពាក្យដែលអ្នកមិនយល់វានឹងបង្ហាញនិយមន័យនៃពាក្យនោះជាមិនខាន ។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងទៀតទៀតទាក់ទងនឹងការប្រើប្រាស់ icon នីមួយៗសូមចុចចុចលើ icon help
សម្រាប់លក្ខណៈពិសេសជាច្រើនទៀតអាចសាកល្បងដោយខ្លួនឯងបាន
សម្រាប់លោកអ្នកដែលប្រើទូរសព្ទ Android 4.4 ឡើងទៅតែមិនអាចប្រើវចនានុក្រមនេះបាន គ្រាន់តែផ្ញើ Message មកយើងខ្ញុំចូលទៅកាន់ Page: https://www.facebook.com/ANTTechnologyTrainingCenter ដោយបញ្ផាក់ពីម៉ាកទូរសព្ទ ព្រមទាំង print screen បញ្ហាដែល Error ហើយបញ្ចូនមកយើឹងខ្ញុំ ខាងខ្ញុំនឹងជួយដោះស្រាយបញ្ហាជូនលោកអ្នក ។
♣♣ ចុច Link ខាងក្រោម ដើម្បី Download វចនានុក្រមអាន-ANT ព្រមទាំងកម្មវិធីផ្សេងៗទៀតដំណើរការលើ iPhone , iPad និង iPod
- 👉 https://itunes.apple.com/us/developer/kakada-sam/id1208341765
♣♣♣ ចុច Link ខាងក្រោម ដើម្បី Download វចនានុក្រមអាន-ANT ព្រមទាំងកម្មវិធីផ្សេងៗទៀតដំណើរការលើ Samsung, Sony, Huawei, Lg,..
- 👉 https://play.google.com/store/apps/developer?id=ANT+Mag
♣♣♣ ចុច Link នេះ ដើម្បី Download កម្មវិធីអានផេឌៀដំណើរការលើកុំព្យូទ័រ windows 8 ឡើងទៅ 👉 https://mfi.re/file/jlpuucxsaafytqh/ANTPediaSetup.rar
សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា