១៤
កក្កដា

​កម្មវិធី​វចនានុក្រម អាន រុក្ខជាតិឱសថ​ខ្មែរ ២០១៦ ដំណើរ​ការ​លើ Android (ANT Khmer Medicinal Plant 2016)

ANT Khmer Medicinal Plant 2016 បាន​បង្កើត​ឡើងដោយ ANT Training ​ក្នុង​ឆ្នាំ​២០១៦ និងបានដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី១៣ ខែកក្កដា ។

ANT Khmer Medicinal Plants 2016 ជាវចនានុក្រម​ផ្នែក​រុក្ខជាតិឱសថ​ខ្មែរ ដែល​បានដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថ​កម្ពុជា ភាគ ១ & ភាគ ២ និង ភាគ ៣ ។ ហើយរុក្ខជាតិឱសថ​កម្ពុជា​នេះ​ក៏​មាន​បញ្ចូល​ក្នុង​កម្មវិធី​អានផេឌៀ ដែល​ដំណើរ​ការ​ជាមួយ Windows (ដំណើរ​ល្អចាប់ពី windows 8 ឡើងទៅ) ផងដែរ ហើយ​លោកអ្នក​អាច ស្វែងយល់​បន្ថែម​ពី​កម្មវិធី​អានផេឌៀនេះ http://antkh.com/antpedia/index.php?p=dictionary 
​សម្រាប់​កម្មវិធី ANT Khmer Medical Plants 2016 នេះ​លោកអ្នក​អាចស្វែងយល់ និង សិក្សា​អំពី​ប្រភេទ​រុក្ខជាតិ​ដែល​មានដុះ​នៅលើ​ទឹកដី​ខ្មែរ និងអត្ថប្រយោជន៍​ដ៏មហាសាល​ក្នុង​ការថែទាំ និង ព្យាបាលសុខភាព ដែល​យើង​ទាំងអស់​គ្នា​នឹកស្មានមិនដល់ ។  
មាន​កម្មវិធី​នេះនៅ​ក្នុង device ​របស់អ្នក​ប្រៀប​ដូចជា​អ្នក​កំពុង​មានគម្ពីរឱសថ​ខ្មែរ​ដ៏សក្ដិ​សិទ្ធ មិនចាំបាច់​ចំណាយ​លុ​យ មិនប៉ះពាល់ដល់សុខភាព ពេល​ខ្លះ​រុក្ខជាតិ​ទាំងនោះ ងាយស្រួល​រកមានដុះនៅជុំវិញផ្ទះរបស់​លោកអ្នក​ថែម​ទៀតផង ។

​លក្ខណៈ​ពិសេស​
♦ 
រូបរាង​ងាយស្រួល​ប្រើ
♦ 
អាចរកបាន​នូវ​ឈ្មោះ​រុក្ខជាតិជិត៥០០​ប្រភេទ តាមរយៈ​ឈ្មោះ​ជាអក្សរ​ខ្មែរ ឬ​ជាអក្សរអង់គ្លេស
♦ អាចរករុក្ខជាតិទាំងឡាយ​តាមរយៈ​ឈ្មោះ ឬ​ពាក្យ​ក្នុង​វិទ្យាសាស្ត្រ

♦  អាច​ស្វែងរក​រុក្ខជាតិទាំងឡាយ តាម​ប្រភេទ​ជម្ងឺ​ដែល​ត្រូវព្យាបាល 

ឩទាហរណ៍យើងចង់រករុក្ខជាតិ​ដែល​អាចព្យាបាលជម្ងឺរាក នោះដំបូង​លោកអ្នក​ចុចលើ icon ​សម្រាប់​ជ្រើសរបៀប​ស្វែងរក​ពាក្យ (សូមមើលរូប​ខាងក្រោម)

ពេលនោះនឹងមាន​ផ្ទាំង​ដែល​មាន​ឈ្មោះ​ថា ស្វែងរក​រុក្ខជាតិ និង​បង្ហាញ​ឡើង សូមចុច​ជ្រើសរើស​រក​ឈ្មោះ​រុក្ខជាតិតាម​ប្រភេទ​ជំងឺ រួចចុច button ok ។ វាយ​បញ្ចូល​ប្រភេទ​ជំងឹ​ដែល​ចង់​ស្វែងរក (ឩទាហរណ៍៖ រាក ឬ​រាករួស) នោះវា​បង្ហាញ​ឈ្មោះ​រុក្ខជាតិ​ទាំងអស់​ដែល​ត្រូវនឹងជំងឺរាករួស ។

 ​លក្ខណៈ​ពិសេស​១​ផ្សេងទៀត​គឺ រាល់ពាក្យ​ដែល​បាន​ស្វែងរក​អាច​ត្រូវបាន​កត់ត្រាទុកជា Bookmarks ​ងាយស្រួល​បើកមើលពេលក្រោយ​យ៉ាង​ឆាប់​រហ័ស ។ ឩទាហរណ៍រុក្ខជាតិ​ដូចជា ក្រសាំងទាប, ស្លឹកគ្រៃ, កញ្ឆែត, ពោតបារាំង យើងឩស្សាហ៍បើកជាញឹកញាប់​ជាងគេ ដូច្នេះយើងគួរ Bookmark ទុក ដើម្បី​ងាយស្រួល​ស្វែងរក​នៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បាន Bookmark រួចហើយពេលយើងចង់​ស្វែងរក​រុក្ខជាតិ​ទាំងអស់​នេះយើង​គ្រាន់តែ​ចុចលើ icon ​សម្រាប់​មើលពាក្យ​ដែល​បានផ្ទុក​ក្នុង Bookmark ជាការស្រេច​

របៀប Bookmark ៖  ​ប្រសិនបើ​លោកអ្នក​ចង់ Bookmark រុក្ខជាតិ​ណាមួយ​គ្រាន់តែ​បើក​បង្ហាញ​រុក្ខជាតិនោះ រួចចុចលើ icon bookmark ជាការស្រេច​

របៀប​បង្ហាញ​រុក្ខជាតិ​ដែល​បាន Bookmark រួច ៖ ដើម្បី​មើលរុក្ខជាតិ​ដែល​បាន Bookmark រួចគឺ​លោកអ្នក​គ្រាន់តែ​ចុច icon មើលពាក្យ​ដែល​បានផ្ទុក​ក្នុង Bookmark ជាការស្រេច​

​ប្រសិនបើ​លោកអ្នក​មានចម្ងល់​ផ្សេងទៀត​ទៀត​ទាក់ទងនឹង​ការ​ប្រើ​ប្រាស់ icon ​នីមួយៗ​សូមចុចចុចលើ icon help

​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​លោកអ្នក​អាចសាកល្បងដោយខ្លួនឯងបាន

*** កម្មវិធី Android ថ្មីៗ​របស់អាន-ANT ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៦ http://antkh.com/tech/2315

*** សម្រាប់​កម្មវិធី​អានផេឌៀ ដំណើរ​ការ​លើ Windows (ចាប់ពី Windows 8 ឡើងទៅ) អាច Download ដោយឥតគិតថ្លៃ

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា