កក្កដា
ការបង្កើតផ្ទាំង Menu ដោយប្រើភាសា C++
♦ រៀបរៀងអត្ថបទដោយ៖ លោក វុឌ្ឍ អាទិត្យកម្លាំងឯក កែសម្រួលដោយលោក មាស សិលា នៅថ្ងៃទី ០៤ កុម្ភៈ ២០២១
សួស្តី! អ្នកទាំងអស់គ្នា តើអ្នកចង់បង្កើតកម្មវិធីមួយដែលមានភាពរស់រវើកនិងគួរឲ្យចាប់អាម្មរណ៍ដែរ ឬទេ? បើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យកម្មវិធីរបស់អ្នកមានភាពរស់រវើកខ្ញុំនឹងប្រាប់អ្នកពីវីធីសាស្ត្រមួយគឺការប្រើ Arrow key ៕ ដើម្បីអាចយល់និងអាចប្រើ Arrow Key បានសូមអ្នកទាំងអស់មើលកូដ និង លទ្ធផលដូចខាងក្រោម៖
→ កូដ C++
→ ពន្យល់កូដ C++
- នៅបន្ទាត់ទី 5 ដល់បន្ទាត់ទី 7 បង្កើត string Menu ដើម្បីបង្ហាញ Menu មកលើ console
- នៅបន្ទាត់ទី 13 ដល់បន្ទាត់ទី 23 for loop នេះសម្រាប់បង្ហាញ MENU ។ ដោយធាតុទីមួយនៃ array menu មានសញ្ញាព្រួញនៅខាងមុខវា
- នៅបន្ទាត់ទី 25 យើងបានប្រើ while (1) វាមានន័យថា while នេះនឹងដំណើរការរហូត ។
- នៅបន្ទាត់ទី 27 យើងបានបង្កើត char ch=getch () ដើម្បីឲ្យវាចាប់យកតម្លៃពី keyboard ។
- នៅបន្ទាត់ទី 28 បានកំណត់លក្ខខណ្ឌប្រសិនជាយើងចុច key down (ACll code របស់ key down គឺ 80) នោះ variable isSelected នឹងធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌប្រសិនជា isSelected តូចជាង ឬស្មើ 5 នោះ isSelected នឹងបូកថែមមួយតែបើខុសពីលក្ខខណ្ឌនេះ isSeleted ស្មើ ០ រួចវាធ្វើការ clear screen
- នៅបន្ទាត់ទី 32 យើងប្រើ for loop ដើម្បីបង្ហាញ MENU បន្ទាប់យើងធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌបើសិនជា isSeleted ស្មើជាមួយ i នោះវានឹងបង្ហាញសញ្ញាព្រួញនៅពីមុខ menu មួយនោះ
- នៅបន្ទាត់ទី 46 បានកំណត់លក្ខខណ្ឌប្រសិនជាយើងចុច key up (ACll code របស់ key up គឺ 72) នោះ variable isSelected នឹងធ្វើការផ្ទៀងផ្ទាត់លក្ខខណ្ឌប្រសិនជា isSelected ធំជាង ឬស្មើ 0 នោះ isSelected នឹងដកមួយតែបើខុសពីលក្ខខណ្ឌនេះ isSeleted ស្មើ 5 រួចវាធ្វើការ clear screen ។
- នៅបន្ទាត់ទី 50 វាដំណើរការដូចបន្ទាត់ទី 32
→ លទ្ធផលកូដ
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា