For Android device For iOS device
២៩
មិថុនា

Templatemo គឺជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​អ្នក Design Website

កែ​សម្រួល​អត្ថបទឡើងវិញ ខែ មិថុនា ឆ្នាំ ២០១៦

​ដោយសារ​តែសព្វ​ថ្ងៃ​នេះពិភពលោក​កំពុង​តែមានការអភិវឌ្ឍជាលំដាប់ ហើយវិស័យ​ព័ត៌មាន​វិទ្យា​ក៏​មានការរីកដុះដាលជាខ្លាំង មនុស្ស​ក៏​ចាប់ផ្ដើមងាករេមក​ប្រើ​ប្រាស់​អ៊ីនធឺណែត​ច្រើន​ក្នុង​ការរស់នៅ​ក៏​ដូចជា​ការ​សិក្សា​ស្រាវជ្រាវ ដូចនេះ​តម្រូវ​ឲ្យ​ម្ចាស់អជិវកម្ម​ទាំងអស់​ត្រូវមានវែបសាយ​ផ្ទាល់​ខ្លួន ដើម្បី​ប្រកួតប្រជែង នឹងទីផ្សារបច្ចុបន្ន​ព្រមទាំង​ផ្សព្វផ្សាយអជិវកម្មរបស់ខ្លួន ។ ក្នុង​ការ Design វែបសាយមួយគឺវាមិនមានភាព​ងាយស្រួល​ទេ​តម្រូវ​លោកអ្នក​មានគំនិតច្នៃប្រឌិត និង ចេះធ្វើ​ឲ្យ​វែបសាយរបស់ខ្លួនមានភាពទាក់ទាញ ក្នុង​នោះដែរ​ក្នុង​នាមជា Website Designer ត្រូវតែមានភាពបតបែនតាមកាលៈទេសៈ ពោលគឺចេះមើល​ចំណុច​ល្អៗ​របស់វែបសាយ​ដទៃ​រួចយកមកអភិវឌ្ឍន៍ខ្លួន ដូចនេះយើងសូម​ណែនាំ​អ្នក​ទាំងអស់​គ្នា​នូវ​គេហទំព័រ www.templatemo.com ​ដែល​ជាវែបសាយមួយ​សម្បូរ​ទៅដោយ​គំរូ template ល្អៗ ស្អាត​ៗ ហើយ​លោកអ្នក​អាច download វែបសាយ​ដែល​ខ្លួនពេញចិត្តយកទៅ​ប្រើ​ប្រាស់​តាម​តម្រូវ​ការ ដើម្បី​ឲ្យ​កាន់តែជាក់ស្ដែងទៀតនោះសូមមើលតាមការ​ណែនាំ​តាម​ដំណាក់​កាលដូច​ខាងក្រោម​៖

សូមចូល​ទៅកាន់​គេហទំព័រ www.templatemo.com ​បន្ទាប់មក​សូមចូល free templates ដូចរូប​ខាងក្រោម​៖

· ​ក្នុង​នោះមាន template ជា​ច្រើន​ដែល​លោកអ្នក​អាច​ស្វែងរក​ប្រភេទ​ដែល​លោកអ្នក​ពេញចិត្ត៖

· ជំហានបន្ទាប់សូមចុចលើ template ​ណាមួយ​ដែល​លោកអ្នក​ចង់បាន៖

· ក្រោយមក​វានឹង​បង្ហាញ template ​ដែល​លោកអ្នក​បាន​ជ្រើសរើស​នោះ៖

· ជំហានបន្ទាប់សូម​លោកអ្នក​អូសចុះក្រោម ដើម្បី Download

ក្រោយពីបាន download រួចរាល់ហើយ​លោកអ្នក​អាចយកទៅ​ប្រើ​ប្រាស់​តាម​តម្រូវ​ការ ដោយនៅ​ក្នុង project នោះមាន​ប្រើ​ប្រាស់​ភាសា​ដូចជា HTML, CSS, JavaScript និង​កូដ Ajax ដូចនេះវាបង្កភាព​ងាយស្រួល​ក្នុង​ការកែប្រែតាមការចង់បាន ។

 

​ចំណាំ​៖ មុននឹង​ធ្វើការ download ​លោកអ្នក​អាចចុចលើពាក្យ Live View ដើម្បី​ចូលមើលពី​ដំណើរ​ការ​វែបសាយ​ផ្ទាល់​មុននឹង​សម្រេច​ចិត្ត download

សូមសាកល្បងដោយខ្លួនអ្នក! ! !

♦ ដកស្រង់អត្ថបទចេញពី​ទស្សនាវដ្ដី​អាន-ANT កែ​សម្រួល​អត្ថបទឡើងវិញដោយ ៖ លោក តី សុជាតិថា

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា