For Android device For iOS device
២៧
មិថុនា

​បង្កើត Setup សម្រាប់ Windows Forms Apps នៅ​ក្នុង VS2015

ជាការចាំបាច់ណាស់​ដែល Programmer (អ្នក​បង្កើត​កម្មវិធី​)  ​សម្រាប់​កុំព្យូទ័រ​ត្រូវចេះពីរបៀប​ក្នុង​ការ​រៀបចំ និងវិចខ្ចប់​កម្មវិធី​របស់ខ្លួន​ដែល​បាន​បង្កើត​ទៅ​ឲ្យ user ក្នុង​ការយកទៅ​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ​របស់​ពួកគេ ។ នេះជាវិធីមួយ​ដែល​ជួយកាត់​បន្ថយ​ភាពសាំញ្ញ៉ាំចំពោះ user និង​ក៏​បាន​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់ការ​ប្រើ​ប្រាស់​ផងដែរ ។ ទាំងនេះគឺសំដៅ​ទៅលើ​ការ​បង្កើត​ជា Setup នោះហើយ ។

ក្នុង​ការ​បង្កើត Setup ​លោកអ្នក​ដែល​ជា Programmer អាចធ្វើទៅបានដោយ​ប្រើ​ប្រាស់​កម្មវិធី​ផ្សេងៗ​ដូចជា Install Creator ជាដើម​ដែល​ជា Third-party software (​កម្មវិធី​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ដទៃ​) ។ ប៉ុន្តែ​លោកអ្នក​ក៏​អាច​ប្រើ​ប្រាស់ Setup feature ​ដែល​មាននៅ​ក្នុង Microsoft Visual Studio 20102012 2013 2015

ចំពោះ​ជំនាន់ 2008 និង2010 គឺមិនមាន​បញ្ហា​ទេ​សម្រាប់​លោកអ្នក ប៉ុន្តចំពោះ​ជំនាន់ 2012  2013 2015 វិញគឺ​តម្រូវ​ឲ្យ​លោកអ្នក​បន្ថែម setup feature ​ទៅលើ​វាជាមុនសិន ។

ចុះហេតុអ្វីចាំបាច់ត្រូវ​បង្កើត Setup ដោយ​ប្រើ ជំនាន់ 2015 ?

ហេតុផលមានពីរគឺ ទីមួយអាច​ដោយសារ​តែ​លោកអ្នក​បាន​ដំឡើង​ជំនាន់ 2015 រួចហើយមិនចង់​ដំឡើង​ជំនាន់ 2008 2010 ម្តងទៀត និង​ហេតុផលទីពីរ ដោយសារ​តែ setup feature នៅ​ក្នុង​ជំនាន់ 2012 2013 2015 មាន​លក្ខណៈ​ពិសេស​មួយចំនួន​ដែល​ជំនាន់​មុនៗ​មិនមាន​ដូចជា ការ​កំណត់ Registry, ការ​កំណត់​ដំណើរ​ការ​ដោយស្វ័យ​ប្រវត្តិ​, ការ​ជ្រើសរើស .NET framework មានដល់ 4.6, ការ​កំណត់​ទៅលើ​ដំណើរ​ការ​ OS ក៏​ដូចជា​ការ​កំណត់​ទៅលើ License ជាដើម ។

ហេតុផល​ខាងលើ​ប្រហែលជា​លោកអ្នក​អាចទទួលយកបានហើយ ឥឡូវត្រូវដឹងពីរបៀប​ក្នុង​ការ​បន្ថែម feature ថ្មីនេះវិញម្តង សូមអនុវត្តន៍តាម​ដំណាក់​កាល​ខាងក្រោម​៖

១. បើក​កម្មវិធី Microsoft Visual Studio 2015 ​ដែល​បាន​ដំឡើង​រួច

២. បង្កើត Project ថ្មីមួយដោយចូល​ទៅកាន់ FILE → New → Project…

៣.  ​បន្ទាប់ពី​លោកអ្នក​បាន​កំណត់​រួចរាល់ និងចុចប៊ូតុង OK ​លោកអ្នក​នឹងឃើញ

​ផ្ទាំង​មួយលោតឡើង នោះគឺ HTML file របស់ VS2015 ដែល​ប្រើ​សម្រាប់​ភា្ជប់​ទៅកាន់​វេបសាយ​សម្រាប់ Download setup feature ពេលនោះ​លោកអ្នក​ត្រូវចុចGo to the download website. (ត្រូវ​ភ្ជាប់ Internet ជាមុនសិន)

៤. ចូរបំពេញ​ព័ត៌មាន​ទាំងអស់ ជា​ពិសេស​អ៊ីម៉េល ដើម្បី​ទទួលបាន​សិទ្ធ​ិ​​ប្រើ​ប្រាស់ រួចចុចប៊ូតុង Download Now

៥. បើសិនជា​លោកអ្នក​បានបំពេញ​ព័ត៌មាន​ត្រឹមត្រូវហើយនោះ

អ្នកនឹងឃើញ​ផ្ទាំង​ដូចរូប​ខាងក្រោម​សូម Copy Serial Numberទុក​សម្រាប់​ពេល​ដំឡើង​វា ហើយចុចប៊ូតុង Download ម្ដងទៀត

​បន្ទាប់មក​រង់ចាំការ​ទាញយក​ InstallShield2015LimitedEdition.exe ពីវេបសាយ

៦. ធ្វើការ​ដំឡើង​ InstallShield2015LimitedEdition.exe ​ដែល​បាន​ទាញយក​រួចរាល់

៧.​បន្ទាប់ពី​ដំឡើង​រួចហើយសូមចូល​ទៅកាន់​ Project ថ្មីមួយដោយចូល​ទៅកាន់ FILE→ New→ Project…

​បន្ទាប់មក​ ចុចប៊ូតុង Ok

៨. មុននឹងចុច Next សូម​ជ្រើសរើស​ជម្រើស Activate or Register for free copy of InstallShield ​សម្រាប់​ការ​ប្រើ​ប្រាស់​ដោយមិន​កំណត់​ពេល បើពុំនោះទេ​លោកអ្នក​ប្រើ​ប្រាស់ feature នេះបានត្រឹមតែ ៥ ថ្ងៃ​ប៉ុណ្ណោះ ។

៩. ផ្ទាំង​ខាងក្រោម​តម្រូវ​ឲ្យ​អ្នក​បញ្ចូល​លេខ Serial ​សម្រាប់​ការ Activate 

លេខ Serial ​ដែល​អ្នកបានឃើញនេះ​គ្រាន់តែ​ជា ឧទាហរណ៍ប៉ុណ្ណោះ ដើម្បី​ទទួលបាន Serial ពិតប្រាកដ​សម្រាប់​កុំព្យូទ័រ​របស់អ្នក​សូមចូលទៅមើលនៅ​ក្នុង​ប្រអប់អ៊ីម៉េលរបស់​លោកអ្នក​ដែល​បានបំពេញពីមុន ។

ឧទាហរណ៍៖

​លោកអ្នក​នឹងទទួលបានសារមួយ​ដែល​បង្ហាញ​ពីភាពរួចរាល់នៃការ Activate

១០. លោកអ្នក​បាន​បញ្ចប់​ ការ​បន្ថែម Feature នេះហើយសូមអនុវត្តតាម​ដំណាក់​កាលទី២ ម្តងទៀត នោះ​លោកអ្នក​នឹងឃើញ​រូបភាព​ខុសប្លែកពីមុន

♦ រៀបរៀងអត្ថបទដោយ ៖ លោក គឺម សូឡី ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៣ ប្រចាំខែ កញ្ញា ឆ្នាំ ២០១៣

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា