For Android device For iOS device
២៤
មិថុនា

​ដំណោះ​ស្រាយនៃការត្រលប់លេខ​ដែល​បានបញ្ជូល ភាសា C++

 រៀបរៀងអត្ថបទដោយលោក វុឌ្ឍ អាទិត្យ​កម្លាំង​ឯក កែ​សម្រួល​អត្ថបទនៅ​ថ្ងៃ​ទី ១១ ខែមិនា ២០២១ ដោយលោក មាស សិលា

​ក្នុង​ជីវភាពរស់នៅប្រចាំ​ថ្ងៃ​មិនថា​ការងារ ឬ ការ​សិក្សា​ពេល​ខ្លះ​គឺចាំបាច់​ឲ្យ​ធ្វើការ​ត្រលប់ ឬ​តម្រៀប ពីធំមកតូច ពីតូចទៅធំ ឬ ពីមុខមកក្រោយ ឬ ពីក្រោយមកមុខជាដើម ។ ថ្ងៃ​នេះ​ខ្ញុំ​នឹងលើកយកការត្រលប់ពីមុខមកក្រោយមក​បង្ហាញ​អ្នក​ទាំងអស់​គ្នា​បើចង់ដឹងកាន់ច្បាស់គួរទៅមើលកូដ និង​លទ្ធផល​ដូច​ខាងក្រោម​៖

កូដ C++

- protec ()  ជា function ​សម្រាប់​ការពារ​មិន​ឲ្យ​ user បញ្ចូល​តម្លៃ​ខុសពី​លេខ ។ ប្រសិនបើ​ user បញ្ចូ​តម្លៃ​ខុសពី​លេខនឹងលោត message ប្រាប់​ឲ្យ​បញ្ចូឡើងវិញ ។

- doAgain: គឺជា Label statement របស់ goto label (goto doAgain)  វា​ប្រើ​សម្រាប់​ដំណើរ​ការ​កូដ​ត្រង់កន្លៃង​ណាមួយ ។

- if (num>=10)  ជាលក្ខខណ្ឌមួយ ឧទាហរណ៍ User បញ្ចូលេខ123 លក្ខខណ្ឌនេះនឹងអនុវត្តហើយ​បង្ហាញ​សំណល់​ដែល​ចែកមិនដាច់នឹង ១០ ។ បន្ទាប់មក​ចែកនឹង ១០ ម្ដងទៀតតែយក​លទ្ធផល​ដែល​ចែកដាច់ ។ បន្ទាប់កូដត្រូវ​ដំណើរ​ពី if (num>=10)  ម្ដងទៀត ។ ចុងក្រោយ​ប្រសិនបើ​លេខ​ដែល​បានបញ្ចូតូចជាង១០ គឺមិនចូលលក្ខខណ្ឌ​ខាងលើ​ទេ វានឹង​បង្ហាញ​លេខ​ដែល​មិនចូលលក្ខខណ្ឌ​ខាងលើ ។

- if (cin.fail () ) ជាលក្ខខណ្ឌ​ការពារ​ពេល​ដែល User បញ្ចូល​ទិន្នន័យ​មិនត្រឹមត្រូវ ។

- goto again គឺ​ឲ្យ​ត្រឡប់ទៅកន្លែង​បញ្ចូល​ទិន្នន័យ​ម្ដងទៀត ។

→ ​សម្រាប់ Link Download កម្មវិធី​ផ្សេង​សម្រាប់ Android https://play.google.com/store/apps/developer?id=ANT+Mag

→ ​សម្រាប់ Link Download កម្មវិធី ANTLearner សម្រាប់ Android https://play.google.com/store/apps/details?id=com.antkh.antlearning

​ប្រសិនបើ​លោកអ្នក​ចង់ Download កម្មវិធី ANTLeaner សម្រាប់ Wiindows សុំ​ចូលរួម​ជាមួយ telegram : https://t.me/AntTechnologyTrainingCenter

♦ ​ប្រសិនបើ​មានប្អុនៗ​ចង់ដឹង​ព័ត៌មាន​លម្អិត​វគ្គ​សិក្សា​នៅអាន-ANT សូមទំនាក់ទំនង ០១០ / ០១៦ ៦៦៦ ៦៥៣

♦ ឬ​អាច​ផ្ញើ​សារចូល facebook : https://www.facebook.com/anttrainning

♦ សម្រាប់​ស្នាដៃសិស្ស​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT កន្លងមក http://training.antkh.com/achievements/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា