For Android device For iOS device
២១
មិថុនា

ការ​បង្កើត Partition តាម Command Prompt

ការ​បង្កើត partition គឺជាការបែងចែកនៅ Drive របស់ Hard disk ​ដែល​គេ​បង្កើត​សម្រាប់​ផ្ទុក​នូវ Windows ឬ​ឯកសារផ្សេង (Drive C , D.) ហើយគេអាច​បង្កើត​បន្ថែម Drive នោះបានថែមទៀត ដោយ​គ្រាន់តែ​ចូល​ទៅកាន់ Disk Management ដើម្បី​ធ្វើការ​ចែក Drive ​បន្ថែម​ទៀត ។

ឥឡូវយើងសូមលើកយកការ​បង្កើត Partition នេះ​តាមរយៈ CMD វិញដោយ​គ្រាន់តែ​វាយពាក្យថា CMD រួចហើយ Right Click យកពាក្យថា Run as administrator

​បន្ទាប់មក​វានឹង​លោត​ផ្ទាំង​កម្មវិធី​នោះមក រូចហើយវាយពាក្យថា diskpart

រួចហើយវាយពាក្យបន្ត list disk ដើម្បី​ឲ្យ​បង្ហាញ​នៅ Hard disk នឹង​ទំហំ​របស់វា 

បន្ទាប់​ធ្វើការ Select disk របស់ Hard disk ដើម្បី​ធ្វើការ​បែងចែក Partition

ហើយ​ធ្វើការ​បង្កើត partition នឹង​ទំហំ​របស់ Partition ដោយ​គ្រាន់តែ​វាយពាក្យថា create partition primary size= 70000 (size=70000 គឺជា​ទំហំ​របស់ partition ​ដែល​បង្កើត​ថ្មី)

​លោកអ្នក​អាចចូលទៅ​ពិនិត្យ តើ Command ​ដែល​វាយ​ខាងលើ​នេះវាពិតជា​បង្កើត partition ពិតប្រាកដ ឬ​ទេ​? ដោយ​គ្រាន់តែ​ចូល​ទៅកាន់ Disk management ដូចរូប​ខាងក្រោម​នេះ

​បន្ទាប់មក​យើងត្រូវ​បង្កើត Letter (letter E , F) ទៅ​ឲ្យ partition ​ដែល​យើង​បង្កើត​ខាងលើ ដោយ​គ្រាន់តែ​វាយ assign letter = e

​បន្ទាប់មក​វាលោត​ផ្ទាំង​ឲ្យ​យើង Format drive ​ដែល​យើង​បង្កើត​ខាងលើ​ 

ជា​ចុងក្រោយ​យើងនឹងទទួលបាន Drive ថ្មីមួយ

*** ចុចទីនេះ ដើម្បី​អានអត្ថបទរបៀបលុប Partition តាម Command Prompt

→​ទាញយក​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT សម្រាប់ iOS & Android & Windows

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ​ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា