For Android device For iOS device
២០
មិថុនា

អ្វី​ដែល​អ្នកត្រូវដឹងជាមួយ CSS3

 រៀបរៀងអត្ថបទឡើងវិញនៅខែ​កុម្ភៈ ឆ្នាំ​២០២ ដោយលោក ចែ សុផល

♦ តើអ្វីទៅជា CSS3?
CSS3 គឺជា​ជំនាន់​ចុងក្រោយ​របស់ភាសា CSS (Cascading Style Sheet) ដែល​វា​បន្ថែម​នូវ Attribute ថ្មីៗ​ជា​ច្រើន ហើយវាជារឿង​ពិសេស​មួយ​សម្រាប់ Designer ពី​ព្រោះ​វា​ងាយស្រួល​ជាងមុន និងជួយ​ឲ្យ Website កាន់តែមានភាពស្រស់​ស្អាត​ហើយមើលទៅមានភាពទាក់ទាញ ។ លើសពីនេះ​បន្ថែម​ទៀត CSS3 បានធ្វើ​ឲ្យ​មានភាព​ងាយស្រួល​ក្នុង​ការ​បង្កើត​គេហទំព័រ​ដែល​លក្ខណៈ Responsive ។
♦ មុខងារថ្មីរបស់ CSS3៖
• New Selectors: ប្រើ​សម្រាប់​ជ្រើសរើស​ធាតុ HTML ដែល​អ្នកចង់ធ្វើរចនាប័ទ្ម ។
​ដូចជា​: Combinators, Attribute, Pseudo-classes, Pseudo-elements.
• CSS Functions: គឺជាអនុគមន៍មួយ​ដែល​អាច ផ្ទុក​តម្លៃ​បាន​ច្រើន ។
• Shadows Effect: សម្រាប់​ដាក់ស្រមោលប្រអប់ និងស្រមោលអត្ថបទ ។
• Rounded Corners: សម្រាប់​កំណត់​ជ្រុង​ឲ្យ​កោងនៃ​រូបភាព ឬ Blocks នៃធាតុ ។
• Gradients: ប្រើ​សម្រាប់​ដាក់ផ្ទៃខាងក្រោយជា Linear, Radial and Repeating gradients ។
• Opacity: ប្រើ​សម្រាប់​កំណត់​ភាពច្បាស់នៃ​រូបភាព ឬ​ក៏ block ណាមួយ​ឲ្យ​មើលឃើញព្រាលៗ ឬ​ក៏​ច្បាស់ ។
• Transitions: សម្រាប់​កំណត់​ល្បឿន​ចលនា ឬ​ល្បឿន​នៃការផ្លាស់ប្តូរ ។
• Transformations: ជា​ប្រភេទ effect មួយ​ដែល​អាច​ឲ្យ​យើង​ធ្វើការ​ប្តូររូបរាង, ទំហំ​, និងទីតាំងរបស់ Element ។
• Animations: ប្រើ​សម្រាប់​បង្កើត​ចលនាវត្ថុ​ណាមួយ​សម្រាប់​គេហទំព័រ ។
• Flexbox: ប្រើ​សម្រាប់​ឲ្យ​មានភាព​ងាយស្រួល​ក្នុង​ការ Design Layout Responsive ដោយមិនត្រូវការ​ប្រើ​ប្រាស់ Float ឬ Position properties ឡើយ ។
• Grids គឺបាន​ផ្ដល់​នូវ​ប្រព័ន្ធ​ប្លង់​ដែល​មាន​មូលដ្ឋាន​ជាមួយនឹង​ជួរដេក និងជួរឈរ ដែល​ធ្វើ​ឲ្យ​វាកាន់តែ​ងាយស្រួល​ក្នុង​ការរចនាគេហទំព័រដោយមិនចាំបាច់​ប្រើ Float ឬ Position properties ឡើយ ។
• @font-face គឺជា​ច្បាប់​មួយ​ដែល​ប្រើ​សម្រាប់​កំណត់​ពុម្ពអក្សរ​សម្រាប់​ធាតុ HTML យោង​ទៅតាម​ឈ្មោះ​នៃពុម្ពអក្សរ តាមរយៈ font-family & src property ។
• @media គឺជា Rule នៃការ​សរសេរ​កូដ ដើម្បី​កំណត់ Style ផ្សេងៗ​គ្នា​ទៅ​ឲ្យ Element តែមួយ​ទៅតាម​ទំហំ Screen ខុស​គ្នា​ដែល​បាន​កំណត់​ជាក់លាក់ ។
♦ តើ CSS អាច​ដំណើរ​ការ​នៅលើ Browser ណា​ខ្លះ​?
​សម្រាប់​ភាសា CSS គឺមាន Properties ជា​ច្រើន​សម្រាប់​ធ្វើការ​រចនា ប៉ុន្តែ​វា​មិនអាច​ដំណើរ​ការ​បានគ្រប់ Browser នោះទេពី​ព្រោះ​វាជា​ជំនាន់​ថ្មីដូចនេះទាមទា​ឲ្យ​យើង​ប្រើ​ប្រាស់ Browser ដែល​មាន​ជំនាន់​ខ្ពស់​ដែរ យោងតាម​ព័ត៌មាន​ពី caniuse.com Browser ដែល​គាំទ្រ CSS គឺ - Chrome (Version 37-110) , Edge (Version 79 - 110) , Safari (Version 91.1 - 16.3) , Firefox (Version 27 - 110) និង Opera (Version 24 - 95) ។ ចំណាំ​៖ ទោះជា​យ៉ាង​ណា​ក៏​ដោយនៅតែមាន Properties មួយចំនួន​មិនអាច​ដំណើរ​ការ​បានដ​ដែល ដូចនេះ​សូមកុំ​បារម្ភអីវាមិនប៉ះពាល់ដល់កូដ​ដទៃ​ទេ ។
→ ការ​ប្រើ​ប្រាស់ CSS3
​ដោយសារ​តែមាន Properties ច្រើន​យកមក​បង្ហាញ​មិនអស់ ដូចនេះយើងសូមលើកយកមក​បង្ហាញ​ពីការ​ប្រើ​ប្រាស់ Flexbox ជាមួយ Property display: flex និង flex-wrap: wrap

ក្រោយពីយើងបាន​សរសេរ​កូដ HTML និង CSS ដោយ​ប្រើ CSS Flexbox យើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

→ ពន្យល់កូដ CSS Flexbox
Flexbox: គឺជា Properties ដ៏ល្អមួយ​ដែល​ត្រូវបាន​គេ​បង្កើត​ឡើង ដើម្បី​ឲ្យ​មានភាព​ងាយស្រួល​ក្នុង​ការ Design Layout Responsive ដោយមិនត្រូវការ​ប្រើ​ប្រាស់ Float ឬ Position properties ឡើយ ។
- បន្ទាត់ទី12 display – សម្រាប់​បញ្ជាក់​ប្រភេទ​នៃប្រអប់​ដែល​ត្រូវ​ប្រើ​សម្រាប់​ធាតុ HTML ។ Flex ជា​តម្លៃ​មួយនៃ Property display ដែល​ប្រើ​សម្រាប់​ឲ្យ flex-item អាចបត់បែនបាន (តាមលំនាំដើម៖ ផ្ដេកពី​ឆ្វេង​ទៅ​ស្ដាំ) ។
- បន្ទាត់ទី13 flex-wrap: wrap មាន​តួនាទី​ធ្វើការ​ផ្ទុក flex-Item ខាង​ក្នុង​ពេញមួយជួរវានិង​ធ្វើការ​ចុះបន្ទាត់ Auto

​ចំណាំ​៖ ​នៅពេល​ដែល​ប្រើ​ប្រាស់ display: flex; ទៅលើ Flex-container នោះ​មានន័យថា​ប្រអប់ flex-item នឹងអាចបត់បែនបាន​ច្រើន​ទម្រង់ ។

Properties របស់ Flexbox មាន​ដូចជា​៖
Properties of flex container:
1. display flex / inline-flex
2. flex-direction
3. flex-wrap
4. flex-flow
5. justify-content
6. align-items
7. align-content

Properties of flex items (child of container) :
1. order
2. flex-grow
3. flex-shrink
4. flex-basic
5. flex
6. align-self
♦ សម្រាប់ Properties ខាងលើ​យើងហ្នឹងលើកយកមក​បង្ហាញ​នៅពេល​ក្រោយ ។ សូមអរគុណ ។

→ ​សម្រាប់ Link Download កម្មវិធី​ផ្សេងទៀត​សម្រាប់ Android https://play.google.com/store/apps/developer?id=ANT+Mag

 

♦ វគ្គ Website Design with CSS + Bootstrap ​តម្លៃ ៨០ដុល្លា Website Design with CSS + Bootstrap

​♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖  លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា