មិថុនា
ចាប់ផ្ដើមជាមួយ JQuery
តើអ្វីទៅជា JQuery?
JQuery គឺជា Javascript កូដមួយកញ្ចប់ដែលត្រូវបានគេចងក្រងធ្វើជា Library មួយ ដើម្បី ប្រើប្រាស់ជាមួយ Event Handling (ការធ្វើសកម្មភាពផ្សេងៗ) និង អាចប្រើប្រាស់ជាមួយ Ajax បាន ដើម្បីជំនួយដល់គេហទំព័រឲ្យមានលក្ខណៈ Dynamic និង មានល្បឿនលឿនជាងធម្មតា ។ ហើយគេបង្កើត JQuery ឡើង ដើម្បីកាត់បន្ថយការសរសេរកូដ Javascript និង ផ្លាស់ប្ដូររបៀបនៃការសេសេរកូដ ។
តើធ្វើដូចម្ដេចទៅ ដើម្បីសរសេរកូដ JQuery បាន?
មុននឹងចូលដល់ការអនុវត្តន៍សរសេរកូដតម្រូវឲ្យលោកអ្នកមាន JQuery Library ជាមុន ពីព្រោះវាជាអ្នកផ្ទុក Functions ដូចនេះក្នុងការសរសេរកូដគឺមានន័យថាសរសេរគ្រប់គ្រងទៅលើ Function ទាំងនោះ ។ ដើម្បី download Jquery library បានសូមលោកអ្នកចូលទៅកាន់គេហទំព័រhttp://www. jquery.com បន្ទាប់មកចុចលើពាក្យ Download JQuery v3.0.0 ដែលវាជា ជំនាន់ចុងក្រោយបង្អស់ បន្ទាប់មកសូមជ្រើសរើសតាមប្រភេទនិងជំនាន់ដូចរូបខាងក្រោម៖
ក្រោយពីបាន Downlaod JQuery Library បានសម្រេចហើយលោកអ្នកអាចអនុវត្តន៍សរសេរកូដ បានតាមការណែនាំដូចខាងក្រោម៖
ការចាប់ផ្ដើមសរសេរកូដ JQuery៖
ដំបូងសូមបង្កើត Page HTML នៅទីតាំងជាក់លាក់ បន្ទាប់មកយកកញ្ចប់ JQuery ដែលលោកអ្នកទើបតែ download មុននេះបន្តិចទៅដាក់ជាមួយគ្នារួចសរសេរកូដទៅក្នុង page html នោះដោយហៅ jquery ចូលដូចខាងក្រោម៖
បន្ទាប់មកសូម Design ជាប៊ូតង់មួយ និង អត្ថបទមួយចំនួនដូចខាងក្រោម ប៉ុន្តែអត្ថបទនោះមិនឲ្យបង្ហាញទេ ដោយប្រើ Attribute Display: none;
ជាចុងក្រោយយើងនឹងសរសេរកូដ JQuery ដើម្បីឲ្យបង្ហាញអត្ថបទនៅពេលដែលយើងបានចុចលើប៊ូតង់នោះ
ពន្យល់កូដ JQuery
- កូដទីមួយគឺសម្រាប់ដំណើរការពេល page load ដំបូង ដូចនេះ function ក្នុងនឹងដំណើរការពេលបើក page
- កូដទីពីរគឺជា function មួយដែលដំណើរការនៅពេលដែលអ្នកប្រើប្រាស់បានចុច ប៊ូតង់ដែលមាន id ស្មើនឹង showads
- ឯកូដទីបីគឺមានន័យថា សម្រាប់ធ្វើឲ្យធាតុណាដែលមាន id ស្មើនឹង div1 ឲ្យបង្ហាញ ហើយបង្ហាញជាលក្ខណៈ យឺតៗ ។
ក្រោយពីបានអនុត្តន៍កូដខាងលើលោកអ្នកនឹងទទួលបានលទ្ធផល
♦ វគ្គសិក្សា C/C++ តម្លៃ ៥៩ដុល្លា http://training.antkh.com/c_cpp.aspx
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា