For Android device For iOS device
១៤
មិថុនា

ការ​សិក្សា​ពី XML និង XSL

កែ​សម្រួល​អត្ថបទឡើងវិញ ខែមិថុនា ឆ្នាំ ២០១៦

យើងបានដឹង​រួចមកហើយ​ថា ការ​រក្សាទុក​ទិន្នន័យ​មានទីតាំង និង ប្រភេទ​ខុសៗ​គ្នា​ ​ក៏​ដូចជា XML គឺជាភាសាមួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​យើង អាច​សរសេរ​កូដ ដើម្បី​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​តាម​តម្រូវ​ការ ហើយ​លក្ខណៈ​ពិសេស របស់ភាសានេះមិនត្រឹមតែអាចផ្ទុក​ទិន្នន័យ​បាននោះទេ ហើយ​ថែមទាំង​អាចយក ទិន្នន័យ​ទាំងនោះ​ទៅ​ប្រើ​ប្រាស់ ឬ​បង្ហាញ​ជាមួយភាសា​ដទៃ​ទៀតតាមការចង់បាន   ដើម្បី​ឲ្យ​កាន់តែជ្រាបច្បាស់ទៀតនោះ​ថ្ងៃ​នេះយើងសូមលើក​បង្ហាញ​ពីរបៀប ក្នុង​ការ​បង្កើត​​ទិន្នន័យ​ជា File XML ហើយយើងនឹងយកទៅ​ប្រើ​ក្នុង​ភាសា XSL ​ដែល​លោកអ្នក​អាចអនុវត្តន៍បានតាមការ​ណែនាំ​ខាងក្រោម ៖

♦ ការ​បង្កើត​ XML File

​លោកអ្នក​អាច​បង្កើត​ XML File បាន​តាមរយៈ​ Notepad++, Microsoft Visual Studio, Dreamweaver, Bracket, Sublime IDE ​ដទៃ​ទៀតដោយ​សរសេរ​ដូច​ខាងក្រោម​

♦ ការ Save XML File

ក្រោយពីបាន​សរសេរ​កូដនៃភាសា XML ដូច​ខាងលើ​រួចសូម​ធ្វើការ Save File នោះនៅទីតាំងច្បស់លាស់​ណាមួយ ហើយត្រូវ​ដាក់ Extension ជា xml 

Ex: name.xml

♦ ការ​បង្កើត XSL File

សូម​បង្កើត Page ថ្មីមួយរួច​សរសេរ​កូដដូច​ខាងក្រោម ដើម្បី​បង្កើត File XSL

♦ ការ Save XSL File

ក្រោយពី​សរសេរ​កូដ​ខាងលើ​រួចសូម Save File នោះនៅទីតាំងជាមួយ File XML ​ដែល​បាន​បង្កើត​ខាងលើ​រួចហើយត្រូវមាន Extension ជា name.xsl

♦ ពន្យល់ពីការហៅ xsl file មក​ប្រើ​នៅ​ក្នុង​ xml file

​ដោយសារ​តែកូដ​ដែល​លោកអ្នក​បាន​សរសេរ​នៅ​ក្នុង XSL File ​ខាងលើ​គឺជាកូដ​ដែល​សម្រាប់ កំណត់​លក្ខណនៃការ​បង្ហាញ​របស់ XML File ដូចនេះហើយ​តម្រូវ​ឲ្យ​យើងឈរ​នៅលើ File XML រួច​សរសេរ​កូដហៅ File XSL ចូលមកតាមរយ:កូដ​ដែល​បាន​បញ្ជាក់​ដូច​ខាងក្រោម​នៅ បន្ទាត់ទីពីរ

សូមបើក File XML ​ដែល​លោកអ្នក​បាន​សរសេរ​តាម Browser ​ណាមួយ​នោះ​លោកអ្នក​នឹង ឃើញ​លទ្ធផល​ដូច​ខាងក្រោម​៖

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៣៣ ប្រចាំខែ កុម្ភៈ ឆ្នាំ ២០១៦

♦ ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា