មិថុនា
ល្បិចនិងគន្លឹះខ្លះៗ ៖ ដើម្បី Encrypt Password តាមរយ: Loop និង Array នៅក្នុង PHP
Hey! ! សួស្តី ប្រិយមិត្តអ្នកអានទាំងឡាយ ។ ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា អំពីការ Encryption ទៅលើ Password សូមបញ្ជាក់ផងដែរថា យើងក៏មានវិធីសាស្ត្រផ្សេងៗទៀតក្នុងការ Encrypt password ដែរ តែត្រង់ចំណុចនេះ ខ្ញុំសូមលើក ការប្រើប្រាស់ Loop និង Array យកមកពន្យល់បកស្រាយ ។ ជាដំបូងយើងគួរតែស្វែងពាក្យគន្លឹះមួយចំនួនសិនដូចជាពាក្យ Encryption គឺជាវិធីសាស្ត្រមួយកាន់តែធ្វើឲ្យ Password មានសុវត្ថិភាព វានឹងបម្លែងពីទិន្នន័យដែលអាចអានបានទៅជាទិន្នន័យមិនអាចអានបាន ជាពិសេសវាការពារពីពួក Hecker ដែលចង់ Heck ទិន្នន័យរបស់យើងផងដែរ ។ ដូច្នេះកុំឲ្យខាតពេលវេលាយូរ “តស់! ” យើងទៅមើលពីលទ្ធផល និងរូបភាពកូដនៅខាងក្រោមទាំងអស់គ្នា៖
- លទ្ធផលកូដទាំងមូល
- ការពន្យល់លទ្ធផលកូដ
- នៅក្នុង Column ឈ្មោះ Original Password គឺជា តម្លៃរបស់ password ដែលមិនទាន់បាន Encrypt ។
- នៅក្នុង Column ឈ្មោះ Password has Encrypt គឺជា តម្លៃរបស់ Password បន្ទាប់ពីយើងបាន Encrypt
រួចរាល់យើងឃើញថាវាមានទម្រង់មិនអាចអានបាននោះទេ ។
- កូដ HTML
- ពន្យល់កូដ HTML
- បន្ទាត់ទី៤៨ ដល់បន្ទាត់ ៦១ បង្កើត Table មួយសម្រាប់បញ្ចេញ តម្លៃរបស់ Password ដើម និង Password ដែលបាន Encrypt ។
- កូដ PHP
- ពន្យល់កូដPHP
- បន្ទាត់ទី ២ តាងអថេរ ដើម្បីកំណត់ជាតម្លៃ Password ។
- បន្ទាត់ទី ៣ តាងអថេរ ដើម្បី ទុកដាក់ តម្លៃ Password បន្ទាប់ពី Encrypt ហើយ ។
- បន្ទាត់ទី ៤ ដល់បន្ទាត់ទី ១៥ គឺជាការបង្កើត Array មួយដែលមានច្រើនធាតុ ហើយធាតុនីមួយៗ
មានតម្លៃពីរគឺ Key និង Value ដែលនឹងបង្កើតទៅតាមតួអក្សរនិងចំនួនតួលេខ
ឬអាចលើសពីនេះទៅតាមការកំណត់ចង់បាន ។
- បន្ទាត់ទី ១៦ ដល់បន្ទាត់ ២៣ ធ្វើការ Loop Array ដែលបានបង្កើតខាងលើ នឹងពិនិត្យមើល ថាតើគ្រប់តួអក្សរនៃតម្លៃ
password មានដូច key របស់ Array $pass ដែរ ឬទេ បើមានវានិងបូកត String នៃតម្លៃ $pass [$char] នីមួយៗ
ហើយរក្សារទុកនៅក្នុង អថេរ $str ផ្ទុយទៅវិញប្រសិនបើពិនិត្យមិនឃើញមាន Key ណាដូចទេ វានឹងយកតម្លៃដើម
បូកចូលគ្នាតែម្តង ហើយក៏រក្សាទុកនៅក្នុង អថេរ $str ដដែល ។
- បន្ទាត់ទី ២៤ ធ្វើការបញ្ច្រាសតម្លៃ Password ដែលបាន Encrypt រួចកុំឲ្យតាមលំដាប់ ។
- កូដ CSS
- ពន្យល់កូដCSS
- បន្ទាត់ទី ៣៥ ដល់បន្ទាត់ ៣៩ សម្រាប់កំណត់ border, និងដាក់ស៊ុមតែមួយជាន់ ទៅឲ្យ Table, column និង row ។
- បន្ទាត់ ៤០ ដល់បន្ទាត់ ៤៣ កំណត់ ពណ៌ផ្ទៃខាងក្រោយនិង ពណ៌អក្សរ ។
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា