For Android device For iOS device
១២
មិថុនា

ធ្វើ​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​គេចូល​ទៅកាន់ Windows Registry បាន ?

Windows Registry គឺជាបណ្តុំនៃរចនាសម្ព័ន្ធ​ទិន្នន័យ​ដែល​ផ្ទុក​នូវ​រាល់ configuration setting  ផ្សេងៗ និង option នៃសមាសភាពមួយចំនួនរបស់ operating system ហើយ​ក៏​ជាទីតាំងផ្ទុក configuration files ​សម្រាប់​ដំណើរ​ការ application ​នៅលើ​ទម្រង់ platform ។ ដូចនេះវាប្រហែលជាមធ្យោបាយដ៏ល្អមួយ ដែល​យើងអាច​ការពារ Windows Registry កុំ​ឲ្យ​មានការ access ​ណាមួយ​ដែល​មិនត្រឹមត្រូវជា​លក្ខណៈ local និង remote

​ទស្សនាវដ្ដី​យើង​ខ្ញុំ​ធ្លាប់​បាន​បង្ហាញ​នៅលេខមុនៗ​រួចហើយអំពីការចូលទៅកែ option មួយចំនួននៅ​ក្នុង Windows Registry ។ ឥឡូវនេះ​ទស្សនាវដ្ដី​អាន-ANT យើង​ខ្ញុំ​សូម​ធ្វើការ​បង្ហាញ​ជូន​នូវ​វិធីសាស្រ្ត​ក្នុង​ការរឹតបន្តឹងរាល់ការ access ចូល​ទាំងអស់​ជា​លក្ខណៈ local និង remote នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ។

ការ block access ​ទៅលើ registry ជា​លក្ខណៈ local

​ជាដំបូង​យើងត្រូវត្រួត​ពិនិត្យ​មើលសិនថា តើយើងមាន​សិទ្ធ​ិ​ជា local administrator ឬ​ក៏​អត់ ដើម្បី​មាន​សិទ្ធ​ិ​ចូលទៅ​កំណត់​វា ។

ក្រោយមកសូមចុច ប៊ូតុង Windows ­­+ R ដើម្បី​ដំណើរ​ការ Run រួចវាយ gpedit.msc ហើយចុច OK ដើម្បី​បើក​ផ្ទាំង Local Group Policy Editor

​នៅពេល​ដែល​ផ្ទាំង Local Group Policy Editor បាន​បង្ហាញ​សូមចូល​ទៅកាន់​ទីតាំង​ផ្នែក pane ខាង​ឆ្វេង​ដូច​ខាងក្រោម​៖

User Configuration  Administrative Template  System

​បន្ទាប់មក​សូម double-click ​ទៅលើ Prevent access to registry editing tools នោះ​លោកអ្នក​នឹងបានឃើញ​ផ្ទាំង​ដូច​ខាងក្រោម​លេចឡើង រួចហើយសូមចុចយក Enable ហើយចុច OK

ក្រោយពីបាន​ធ្វើការ​កំណត់​ហើយនោះ អ្នក​ដទៃ បូករួមទាំង​លោកអ្នក​ផ្ទាល់​ដែល​ជាម្ចាស់​កុំព្យូទ័រ មិនអាច​ធ្វើការ access ​ទៅកាន់ Windows Registry បានឡើយ ។

ការ block access ​ទៅកាន់ registry ជា​លក្ខណៈ remote

 ការ block access ​ទៅកាន់ registry ជា​លក្ខណៈ remote អាចធ្វើបាន​ក្នុង​ជំហានដូច​គ្នា​រវាង Windows 7 និង Windows 8 ដោយដំបូង​ដំណើរ​ការ​ផ្ទាំង Run ដោយចុច Key Windows + R ហើយវាយ services.msc រួចចុច OK ។  

​លោកអ្នក​នឹងបានឃើញ​ផ្ទាំង​ដូច​ខាងក្រោម ហើយសូមចុច​ទៅលើ  Remote Registry Service

រំពេចនោះ​លោកអ្នក​នឹងបានឃើញ​ផ្ទាំង property របស់ Remote Registry ​បង្ហាញ​មកដូច​ខាងក្រោម ហើយសូម​លោកអ្នក​ប្រាកដថា ចំណុច Start-up type ​ត្រូវបាន​ជ្រើសរើស​ជាមួយនឹង option Disable ដូចនេះទើបធានាថាមិនមានការ access ពី user ខាងក្រៅមកកាន់​កុំព្យូទ័រ ក្នុង​ការចូលទៅកែ Windows Registry ឡើយ ។

សំគាល់៖ ចំពោះចង់បើកឲ Option នេះ​ដំណើរ​ការ​វិញគឺ​គ្រាន់តែ​ចូល​ទៅកាន់ Safe mode បន្ទាប់មក​ចូលដូចវិធី​ខាងលើ គ្រាន់តែ​យក enable វិញនោះ​វានឹង​ដំណើរ​ការ​ធម្មតា

♦ រៀបរៀងអត្ថបទដោយ ៖ លោក កែវ ណាវុឌ្ឍ

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៦ ប្រចាំខែ ធ្នូ ឆ្នាំ ២០១៣

♦ ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

 ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា