For Android device For iOS device

មិថុនា

ស្វែងយល់ពីការ Play Video នៅលើ Panel Control កូដ C#

១. ​សេចក្តី​ណែនាំ​

យើង​ខ្ញុំ​សូម​បង្ហាញ​ពីរបៀប​បង្កើត​កម្មវិធី​ Play វីឌីអូ​មួយដោយយក control មក​បង្ហាញ​គឺ​ panel ដែល​វាមានសមត្ថភាព ក្នុង​ការ​ play តែ​វីឌីអូ​ប៉ុណ្ណោះ ។

២. ការ​បង្កើត​

យើងត្រូវមាន​កម្មវិធី​មួយ​ឈ្មោះ​ថា Microsoft Visual Studio 2005 ឬ​ Microsoft Visual Studio 2008 ឬ​ Microsoft Visual Studio 20102012 ឬ​ 2013 ឬ​ 2015 (មួយណា​ក៏​បាន)

ដំបូងត្រូវបើក Microsoft Visual Studio ហើយ​បង្កើត​នូវ​ New Project ​ថ្មីមួយដោយ​ជ្រើសរើស​នូវ​ភាសា​ដែល​លោកអ្មកចង់យកមក​ប្រើ​ដូចជា​៖ (Visual Basic Visual C#) ហើយទទួលបាន​នូវ​ Project ថ្មីមួយដូច​ខាងក្រោម​៖

៣. ការ​ប្រើ​ប្រាស់​ Controls

​ក្នុង​នោះយើងត្រូវ​ទាញយក​ Control ​ដែល​មាន​ក្នុង​ ToolBox យកមក​ប្រើ​ដូចជា​៖

- Panel ចំនូនមួយ​ ​ដែល​មាន Property Name: Panel1

- Button ​ដែល​មាន Property Name: btnBrowse / Text: Browse Video

- Button ​ដែល​មាន​ Property Name: btnPlay / Text: Play

- Button ​ដែល​មាន​ Property Name: btnPause / Text: Pause

- Button ​ដែល​មាន​ Property Name: btnStop / Text: Stop

- openFileDialog ​ដែល​មាន​ Property Name: openFileDialog1

ដូចរូប​ខាងក្រោម​៖

៤. ការ​រៀបចំ​កូដ (Coding)

មុននឹង​សរសេរ​កូដត្រូវយល់ពី​ដំណើរ​ការកូដសិន៖

- ត្រូវ Install DirectX SDK ដើម្បី​​ឲ្យ Support ​នូវ​ Video Player ​ក្នុង​ Panel សិន ហើយអ្នកអាចទៅ download file SDK ពី​ Url= http://www.dreamincode.net/forums/topic/111181-adding-video-to-an-application/

- ត្រូវមើលថាតើ Visual Studio ​របស់អ្នក​មាន .NET Framwork Version ប៉ុន្មាន?​ បើមាន Version .NET 4.6

យើងត្រូវ​បង្កើត​ App.config ​ក្នុង Project ​ដោយចុច Mouse ​ស្ដាំ​លើ​ Project ហើយយកពាក្យ​ Add → New Item → Application ConfigurationFile នៅ​ក្នុង​ Visual Studio 2015 (Visual Basic ឬ​ Visual C#) ហើយ​បញ្ចូល Code ដូច​ខាងក្រោម​៖

​សម្រាប់​ភាសា C# ត្រូវ​បញ្ចូល​ក្នុង​ App.config

​សម្រាប់​ភាសា VB.NET ត្រូវ​បញ្ចូល​ក្នុង​ App.config

​បន្ទាប់មក​លោកអាច​ធ្វើការ​ Add Reference ដោយ​ធ្វើការ​ចុច Mouse ​ស្ដាំ​លើ Reference → Add Reference Browse ​ទៅរក

C:\Windows\Microsoft.NET\DirectX for Managed Code\1.0.2902.0

​ធ្វើការ​​បញ្ចូល​ Namespace នៅ​ក្នុង​កូដ C# ត្រូវ​ជ្រើសរើស​យក Microsoft.DirectX.AudioPlayback.dll ដូចនេះយើងត្រូវ​សរសេរ​កូដដូច​ខាងក្រោម​៖

Double Click លើ Button : btnBrowse

Double Click លើ Button :btnPlay

Double Click លើ Button : btnPause

Double Click លើ Button : btnStop

​ធ្វើការ​បញ្ចូល​ Namespace នៅ​ក្នុង​កូដ VB.NET ត្រូវ Import Microsoft.DirectX.AudioPlayback.dll ហើយត្រាប់តាមដូច​ខាងលើ​ដែរ​ដូចនេះយើងត្រូវបញ្ជូលកូដដូច​ខាងក្រោម​៖

ហើយ​លោកអ្នក​ធ្វើការ​ Run ឬ​ចុច​ F5 នោះយើងនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

តែបើមានករណីដូចនេះត្រូវ

Click លើ Menu នៅលើ​ Project យកពាក្យ

Debug→  Windows→  Exception Settings ទាំង​VB.NET និង​ C#

​បន្ទាប់មក​ត្រូវដោះត្រង់ពាក្យ LoaderLock ចេញ

♦ រៀបរៀងអត្ថបទដោយ៖ លោក ស៊ីម សុវណ្ណដែត

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥៣ ប្រចាំខែ កញ្ញា ឆ្នាំ ២០១៣

♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦ សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា