For Android device For iOS device

មិថុនា

VB.NET / C# ៖ ប្រើ​ប្រាស់ String

សួស្តីអ្នក​ទាំងអស់​គ្នា​ថ្ងៃ​នេះ​ទស្សនាវដ្ដី​អាន-ANT www.antkh.com សូមលើកយកយកពីការ​ប្រើ​ប្រាស់ String នៅ​ក្នុង​ភាសា VB.Net និង C# មក​ធ្វើការ​បកស្រាយ ។

♦ អ្វីជា String?

String គឹជាបណ្តុំនៃ Character ឬ ក៏​និមិត្តសញ្ញា ឬ Binary

ឧទាហរណ៍ ៖ ពាក្យ Hello វា​មកពី Character H បន្តជាមួយ e, l, l, o ហើយ​បង្កើត​បានជា String គឺ “Hello”

♦ ការ​ប្រើ​ប្រាស់ String ​ក្នុង​ការ​សរសេរ​កូដ

អ្នក​សរសេរ​កូដ​ទាំងអស់​សុទ្ធតែ​ស្គាល់ String គឺជាអ្វី ហើយ​ធ្លាប់​ប្រើ​វា ដើម្បី​រក្សាទុក​អក្សរ សម្រាប់​ប្រើ​ប្រាស់ និង បង្ហាញ​ក្នុង​ការ​បង្កើត​កម្មវិធី គេហទំព័រ ឬ ប្រព័ន្ធ​ផ្សេងៗ ។ លោកអ្នក​មួយចំនួនគិតថាការ​ប្រើ​ប្រាស់ String គឺ​គ្មាន​អ្វី​ច្រើន​នោះទេ គឺមានតែ​រក្សាទុក ត និង ប្រៀបធៀបតែប៉ុណ្ណោះ ។

♦ កូដ C#

♦ កូដ VB.NET

កូដ​ខាងលើ​នេះ​គ្រាន់តែ​ជា​ផ្នែក​ដ៏តូចមួយនៃការ​ប្រើ​ប្រាស់ String តែប៉ុណ្ណោះ តាមពិតទៅ String មាន​នូវ property និង methods ជា​ច្រើន​សម្រាប់​ប្រើ​ជាមួយវា​ឲ្យ​កាន់តែមានប្រ​សិទ្ធ​ិ​ភាព ។ ខាងក្រោម​នេះជាការ​ប្រើ​ប្រាស់ String

♣ រាប់ចំនួនតួអក្សរ​ដែល​មាន​ក្នុង String

យើងអាច​ប្រើ Property Length ​ដែល​បោះ​តម្លៃ​ប្រភេទ​ជាលេខ (Integer)

♦ កូដ C#

label1.Text = message.Length.ToString () ;

♦ កូដ VB.NET

label1.Text = message.Length

​បញ្ជាក់​៖ label1 គឺជា control Label ​ដែល​ប្រើ​សម្រាប់​បង្ហាញ​អក្សរ ។ លោកអ្នក​គ្រាន់តែ​អូស Label មួយមកដាក់​ក្នុង Form នោះនឹងបាន Label control មួយ​ឈ្មោះ label1

ចាប់តួអក្សរពី String តាម Index

String គឺដូចនឹង array នៃ char ដែរ ដោយយើងអាចចាប់យកតួអក្សរណា​ក៏​បាន (មួយតួ) តាម index

♦ កូដ C#

label1.Text = message [0] ;

♦ កូដ VB.NET

label1.Text = message (0)

នោះយើងនឹងបានអក្សរ H ​បង្ហាញ​លើ label1

♣ ប្ដូរអក្សរ​ក្នុង String ទាំងអស់​ជាអក្សរតូច ឬ ធំ

យើងអាចប្ដូរអក្សរអង់គ្លេស​ទាំងអស់​ទៅជាអក្សរតូច ឬ អក្សរធំបានដោយ​ប្រើ methods ToLower () ToUpper ()

♦ កូដ C#

label1.Text = message.ToLower () ;

 label1.Text = message.ToUpper () ;

♦ កូដ VB.NET

label1.Text = message.ToLower ()

 label1.Text = message.ToUpper ()

យើងនឹងបាន​លទ្ធផល hello from ant magazine. ​នៅពេល​ប្រើ method ToLower () HELLO FROM ANT MAGAZINE. ​នៅពេល​ប្រើ method ToUpper ()

​ប្រសិនបើ​ចង់ប្ដូរតែអក្សរខាងមុខ​ឲ្យ​ទៅជាអក្សរធំ យើងអាច​ប្រើ​ method SubString () ជំនួយ ។

♣ កាត់យក​ផ្នែក​ណាមួយ​នៃ String

ដើម្បី​កាត់យក​ផ្នែក​ណាមួយ​នៃ String យើងអាច​ប្រើ method SubString

SubString (ទីតាំងចាប់ផ្តើមកាត់, ចំនួនអក្សរកាត់យក)

ឧទាហរណ៍៖ message.SubString (1, 10) កាត់យកពី index ទី ១ ហើយយក ១០ តួរអក្សរ ។

ឥឡូវយើងនឹងប្ដូរអក្សរដើម​ឲ្យ​ទៅជាអក្សរធំ

♦ កូដ C#

label1.Text = message [0] .ToString () .ToUpper () +

message.Substring (1, message.Length - 1) ;

♦ កូដ VB.NET

label1.Text = message (0) .ToString () .ToUpper () &

message.Substring (1, message.Length - 1) ;

 label1.Text = message.ToUpper ()

message [0] .ToString () .ToUpper () យើងត្រូវ​សរសេរ ToString មុន ToUpper ដោយហេតុថា message [0] បោះ​តម្លៃ​ប្រភេទ​ជា char ​ដែល​យើងត្រូវប្ដូរវាទៅ String សិនមុននឹងអាច​ប្រើ method របស់ String បាន ។

ដូច្នេះ message (0) .ToString () .ToUpper () ជាអក្សរមួយតួខាងមុខហើយប្ដូរទៅជាអក្សរធំ ។

យើងត្រូវការអក្សរចាប់ពីតួទី ២ (index ទី ១) រហូត​ដល់​ចុងក្រោយ​បំផុត ដូច្នេះយើងត្រូវ SubString ចាប់ពី index ទី ១ ហើយ​យកចំនួនតួអក្សរ​ទាំងអស់​ដកមួយចេញ message.Substring (1, message.Length - 1)

ឥឡូវសាកល្បងកាត់យកអក្សរ “ANT” ដោយខ្លួនអ្នកលមើល ។

♣ លុប Space ​ដែល​មិនបាន​ការចោល

​ប្រសិនបើ​លោកអ្នក​បង្កើត form ​ឲ្យ​អ្នក​ប្រើ​បញ្ចូល​ទិន្នន័យ​ដោយខ្លួនឯង នោះ​ពួកគេ​អាចនឹង​បញ្ចូល space នៅខាងមុន ឬ នៅខាងចុងដោយ​មិនដឹង​ខ្លួន ។

ឧទាហរណ៍អ្នក​បង្កើត​កម្មវិធី​មួយ​សម្រាប់​ឲ្យ​អ្នក​ប្រើ​បញ្ចូល 1 គឺ​បង្ហាញ​ពាក្យ ខែមករា

♦ កូដ C#

♦ កូដ VB.NET

កូដ​ខាងលើ​នេះ​ដំណើរ​ការ​ល្អ​ប្រសិនបើ​អ្នក​ប្រើ​បញ្ចូល​តែលេខ “1” ។ ប្រសិនអ្នក​ប្រើ​ច្រឡំ​ចុច space (space មើលអត់ឃើញ) នោះកូដ​ខាងលើ​នឹងខុស ។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះយើងអាច​ប្រើ function Trim () ដើម្បី​លុប space សងខាងចេញ ។

♦ កូដ C#

♦ កូដ VB.NET

កូដ​ខាងលើ​នេះទោះបីជាអ្នក​ប្រើ​ច្រឡំ​បញ្ចូល space ​ក៏​គ្មាន​បញ្ហា​នោះដែរ ។

ក្រៅពី Trim () មាន functions ពីរទៀត​គឺ៖

· TrimStart () ៖ លុប space ​ដែល​នៅខាងមុខ

· TrimEnd () ៖ លុប space ​ដែល​នៅខាងក្រោយ

Methods ​ទាំងពីរ​ខាងលើ​នេះចាំបាច់​នៅពេល​ដែល​អ្នកមិនចង់លុប space សងខាងតែប៉ុណ្ណោះ ។

ការប្រៀបធៀបអក្សរ 

ដើម្បី​ប្រៀបធៀបអក្សរយើងអាច​ប្រើ if និងសញ្ញា == ​ប្រសិនបើ​យើងចង់ប្រៀបធៀបអក្សរពីរស្មើ​គ្នា ឬ​អត់? (ដូចកូដ​ខាងលើ) ប៉ុន្តែ​តើអ្នកដឹងទេការប្រៀបធៀបរបៀបនេះត្រូវ​ចំណាយ memory ​ច្រើន ។ យើងអាច​ប្រើ​កូដ​ខាងក្រោម​ជំនួសវិញ

♦ កូដ C#

♦ កូដ VB.NET

Equals () មានមុខងារនឹង == ដែរតែវា​ធ្វើការ​បានល្អជាង ។

ក្រៅពី Equals () គឺមាន methods បីទៀត​ដែល​ជា​ទូទៅ​ប្រើ​ជាមួយ if ​ដូចជា​៖

· StartsWith () សម្រាប់​រកពាក្យចាប់ផ្ដើមដោយអក្សរ

· EndsWith () សម្រាប់​រកពាក្យ​បញ្ចប់​ដោយអក្សរ

· Contains () សម្រាប់​រកពាក្យ​ដែល​មានអក្សរនៅទីតាំងណា​ក៏​ដោយ

♦ កូដ C#

♦ កូដ VB.NET

នេះ​គ្រាន់តែ​ជាការ​ប្រើ​ប្រាស់ String ដំបូងៗ​តែប៉ុណ្ណោះ

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៣០ ប្រចាំខែ កញ្ញា ឆ្នាំ ២០១៩

♦ សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦ សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា