For Android device For iOS device
៣១
ឧសភា

ស្វែងយល់ពីការ Print ឯកសារជាមួយ C#

​ក្នុង​អត្ថបទនេះយើងនឹង​បង្ហាញ​ពីរបៀប​ក្នុង​ការ​បង្កើត​កម្មវិធី​សម្រាប់ Print ឯកសារជាមួយម៉ាស៊ីនព្រីន 
ការ​បង្កើត​
១. ដំបូងបើក Visual Studio រួច​បង្កើត Windows Form Application ថ្មីមួយ
 

របៀប​បង្កើត Windows Form Application

​សម្រាប់​ការ​បង្កើត​ Windows Form Application នេះគឺ​ខ្ញុំ​ជ្រើសយកភាសា C# យកមក​បង្ហាញ​រួចហើយចុច button Ok 

​បន្ទាប់ពី​បង្កើត​ហើយយើងនឹងបាន Form ទទេរមួយដូចរូប​ខាងក្រោម​៖

២. ​បន្ទាប់មក​អ្នកត្រូវ​ទាញយក​ controls មួយចំនួនពី toolbox ​ដែល​នៅខាង​ឆ្វេង​ដៃមកដាក់លើ form ដូច​ខាងក្រោម ៖

a. TextBox

b. Button

c. PrintDialog

d. PrintDocument

​កំណត់​ Properties ​ឲ្យ​ controls ​ទាំងនោះ​ដូច​ខាងក្រោម ៖

- TextBox   (Name)  = TextBox1

- Button  (Name) = btnPrint ; Text = Print

- PrintDialog  (Name) = PrintDialog1

- PrintDocument  (Name) = priDoc

​សរសេរ​កូដ

មុននឹង​សរសេរ​កូដ​សម្រាប់​ Print អ្នកត្រូវ​ប្រើ​ namespace ​ខាងក្រោម​៖

Namespace ​ខាងលើ​នេះ សំខាន់​ណាស់​ព្រោះ​វាអាច​ឲ្យ​យើង​ប្រើ​ប្រាស់​នូវ​ PrintPageEventArgs (វាមាននាទីរៀប​ចម្ការ​ print ឯកសារ)   ។ បើ​គ្មាន​ namespace ​ខាងលើ​ទេនោះដំណើការ print គឺ​មិនអាច​កើតមានឡើយ ។

ឥឡូវ double-click លើ button Print រួចហើយ​សរសេរ​កូដដូច​ខាងក្រោម ៖

ពន្យល់កូដ

កូដ​ទាំងពីរ​ខាងលើ​មាន​តួនាទី​សម្រាប់​ដំណើការ print ឯកសារ​នៅពេល​លោកអ្នក​ចុច button print 

PrintDialog  ជា control មួយ​ដែល​អាច​ឲ្យ​អ្នកបញ្ជា​ទៅលើ​ការ print

- printDialog1.ShowDialog ()  ៖ សម្រាប់​​បង្ហាញ​ dialog box print ​ដែល​ក្នុង​នោះវាមាន button ចំនួនពីរគឺ button Print និង button Cancel  បើអ្នកចុច button cancel នាំ​ឲ្យ​លក្ខខណ្ឌមិនពិតវាមិនអនុវត្ត statement prnDoc.Print ()  ឡើយ ។ ប៉ុន្តែ​បើអ្នកចុច button print វិញគឺ​ស្មើនឹង​ការចុច OK ដែរនាំ​ឲ្យ​លក្ខខណ្ឌពិត​វានឹង​អនុវត្ត statement prnDoc.Print ()  

- PrintDocument  ជា control មួយ​សម្រាប់​ឲ្យ​អ្នក​បញ្ចូន​ឯកសារទៅ​ឲ្យ​ printer

- priDoc.Print ()   ​សម្រាប់​ print អ្វីៗ​ដែល​អ្នកបាន​កំណត់​ក្នុង​ block កូដ printDocument

ឥឡូវ​សរសេរ​កូដទៅ​ឲ្យ​ PrintDocument (priDoc)  ដោយត្រឡប់មកទីតាំង Form វិញហើយ double-click លើ priDoc រួច​សរសេរ​កូដដូច​ខាងក្រោម​៖

♦ ពន្យល់កូដ

កូដ​ខាងលើ​ដំណើការទៅបាន​លុះត្រាតែ​ statement PriDoc.print ()  ដំណើការ ហើយ​វានឹង​ call ​ក្នុង​prnDoc_PrintPage event ដោយស្វ័យ​ប្រវត្តិ​ 

កូដ​ក្នុង​ prnDoc_PrintPage​ Event មានន័យដូច​ខាងក្រោម​៖

- e.Graphics.DrawString  ​សម្រាប់​កំណត់​អត្ថបទ​ដែល​ត្រូវ print, រូបរាងអក្សរ, ពណ៌អក្សរ, ​ទំហំ​ក្រដាស់, និងការ format របស់អត្ថបទ ។

- strFormat​ ៖ កំណត់​នូវ​ format របស់អត្ថបទ​ដែល​នឹងត្រូវ​ print

- rectDraw  ​កំណត់​ទំហំ​របស់ឯកសារ តាមរយៈ​ margin ​ឆ្វេង​, margin លើ, ទទឹង និង ​កម្ពស់​

​នៅពេល​ដំណើការ print ​វានឹង​បញ្ចូន​ការ​កំណត់​ដែល​យើង​សរសេរ​ក្នុង​ priDoc_PrintPage ទៅ​ឲ្យ​ printer 

♦ ដំណើការ​កម្មវិធី​

​បន្ទាប់ពី​អ្នក​សរសេរ​កូដរួចរាល់ហើយ អ្នកអាចដំណើការ​កម្មវិធី​នេះបានដោយ​គ្រាន់តែ​ចុច F5 អ្នកនឹងឃើញ Form ដូច​ខាងក្រោម​៖

នៅ​ក្នុង​ប្រអប់ textbox អ្នកអាចសាកល្បង​សរសេរ​អក្សរមួយចំនួនរួចហើយចុច button Print

​បន្ទាប់ពី​អ្នកចុចលើ button Print អ្នកនឹងឃើញ dialog box print ​ដែល​វាមាន​តួនាទី​ ​សម្រាប់​ឲ្យ​អ្នក​ជ្រើសរើស​ម៉ាស៊ីន Printer និង ​លក្ខណៈ​ដទៃ​ទៀត ។  រួចហើយអ្នកត្រូវចុចលើ button Print ម្តងទៀត

 

​បន្ទាប់មក​អ្នកត្រូវ​ជ្រើសរើស​ទីតាំង​សម្រាប់​ដាក់ File ​ដែល​បាន Print នឹង​ឈ្មោះ​ File Name រួចហើយអ្នកចុច Button Save

ចុង​បញ្ចប់​លោកអ្នក​នឹងទទួលបានឯកសារ​ដែល​អ្នកបាន print

→​ទាញយក​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT សម្រាប់ iOS & Android & Windows

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Pagehttps://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា