For Android device For iOS device
៣០
ឧសភា

ការ​បង្កើត Right Click នៅលើ Windows Form Application

យើងចង់​ឲ្យ User ​ធ្វើការ​ជ្រើសរើស Menu ​តាមរយៈ Right Click ​នៅលើ Form ឬ​ Controls ​ណាមួយ​ក្នុង .NET application ។ យើងអាចធ្វើបែបនេះបាន​តាមរយៈ Control មួយ​ដែល​មាន​ឈ្មោះ​ថា ContextMenuStrip ​ដែល​អាច​ឲ្យ​អ្នក​ធ្វើការ​ដាក់​នូវ Option សម្រាប់​ឲ្យ User ​ជ្រើសរើស Menus ​តាមរយៈ Right Click

របៀបធ្វើ

ដំបូងសូម​បង្កើត Project ថ្មីមួយ បន្ទាប់មក​សូមទាញ Control ContextMenuStrip ​ដែល​មាននៅ​ក្នុង​ToolBox ​របស់អ្នក​ដែល​ស្ថិតនៅ​ក្នុង Category Menus & Toolbars មកដាក់លើ Form ដូចរូប​ខាងក្រោម​

ចូល​ទៅកាន់ Property របស់ Form1 ដោយ right click ​នៅលើ​ form ជ្រើសយក properties ហើយរកមើលពាក្យ ContextMenuStrip

ប្តូរ Property ContextMenuStrip របស់ Form1 ទៅជា contextMenuStrip1

​បន្ទាប់ពី​អ្នកបានទាញ ContextMenuStrip មកដាក់​នៅលើ Form ហើយសូមដាក់ Mouse ​នៅលើ​ផ្នែក​ខាង​ស្ដាំ​របស់ប្រអប់​ដែល​មានពាក្យថា Type Here ដូចរូប

​ជ្រើសរើស​យក​ប្រភេទ Item ​ណាមួយ​របស់ ContextMenuStrip ដែល​ក្នុង​នោះអ្នកអាចដាក់ជា​ប្រភេទ​

· MenuItem

· ComboBox

· Separator (បន្ទាប់កាត់)

· TextBox

(សូមមើលរូប​ខាងក្រោម​)

ការដាក់MenuItem

ចុចលើ MenuItem ដើម្បី​បង្កើត​នូវ Menus ​នៅលើ​ផ្ទាំង​នៅពេល​ដែល​អ្នកចុច Right Click 

ហើយប្តូរពី toolStripMenuItem1ទៅជា Save

ការដាក់ ComboBox

ជ្រើសយក ComboBox ​បន្ទាប់ពី​ជ្រើសយក ComboBox ហើយអ្នកត្រូវ​ធ្វើការ​បន្ថែម​នូវ Item ​ទៅលើ ComboBox ​ដែល​អ្នក​ទើបតែ​បានដាក់

សូមចូល​ទៅកាន់ Property របស់ ComboBox ដើម្បី​បន្ថែម​ Items ទៅ​ឲ្យ Combobox ដោយ Right-Click ​ទៅលើ ComboBox ហើយចុចលើ Properties 

សូមរកមើលពាក្យ Items ហើយចុចលើប៊ូតុង​ដែល​នៅខាង​ស្ដាំ​នោះ ដើម្បី​ធ្វើការ​បន្ថែម​ Items

សូម​បញ្ចូល Items ​ទៅតាម​ការចង់បាន​របស់អ្នក​រួចចុចប៊ូតុង OK

​លទ្ធផល​មាន​បង្ហាញ​ដូច​ខាងក្រោម ៖

ការដាក់ TextBox

 គេ​ប្រើ TextBox ដើម្បី​ទទួល​តម្លៃ​ពីអ្នក​ប្រើ​ប្រាស់ ជ្រើសយក TextBox នៅ​ក្នុង Drop Down ​ដែល​បាន​បង្ហាញ​ដូច​ខាងក្រោម​៖

​លទ្ធផល​មាន​បង្ហាញ​ដូច​ខាងក្រោម ៖

ការដាក់បន្ទាត់កាត់ (Separator)

គេ​ប្រើ Separator ដើម្បី​ផ្តុំ ឬ​បែងចែកពពួក Menu ​ដែល​មាន​ការងារ​ស្រដៀង​គ្នា ។

ដើម្បី​ដាក់បន្ទាត់កាត់ (Separator) ​ទៅលើ ContextMenuStrip ត្រូវជ្រើសយក Separator

​បន្ទាប់ពី​ដាក់ Separator ហើយ​វានឹង​មានបន្ទាត់កាត់ដូចរូប​ខាងក្រោម​

ការដាក់ Shortcut Key ​ឲ្យ MenuItem

យើង​ក៏​អាចដាក់ជា Shortcut Key ទៅ​ឲ្យ Menu ​ដែល​យើងបាន​បង្កើត​បានដែរដោយright click លើ MenuItem ​ណាមួយ​ដែល​អ្នកចង់ដាក់ Shortcut Key ហើយជ្រើសយក Properties ​បន្ទាប់មក​ស្វែងរក​ពាក្យ ShortcutKeys

​ធ្វើការ​កំណត់ Shortcut Keys ​នៅលើ​ក្នុង​ Properties ShortcutKeys ដូច​ខាងក្រោម​៖

​បន្ទាប់ពី​អ្នកបាន​កំណត់​នឹងមាន​បង្ហាញ​នូវ Shortcut Key ​ដែល​យើងបាន​កំណត់​ហើយ

ការដាក់ SubMenuទៅ​ឲ្យ​MenuItem

អ្នក​ក៏​អាចដាក់ Submenu ​ទៅលើ MenuItem បានដែរដោយចុចលើ MenuItem ​ណាមួយ​ហើយ​ធ្វើការ Add ដូច​ដែល​យើង Add MenuItem ដំបូងដែរ

ការដាក់រូបខាងមុខ MenuItem

អ្នកអាចដាក់​រូបភាព​ទៅលើ MenuItem ​ណាមួយ ដោយ Right Click ​ទៅលើ MenuItem ​ណាមួយ​ហើយជ្រើសយក Set Image 

ចុច​ទៅលើ ProjectSource File ហើយចុចទៅប៊ូតុង Import ដើម្បី​ស្វែងរក​រូបភាព​ដែល​យើងចងដាក់​បន្ទាប់មក​ចុច OK

​ចំណាំ​៖ យើង​មិនអាច​ដាក់ Submenu, ShortcutKeys និង​រូបភាព ទៅ​ឲ្យ​ComboBox, TextBox, និង Separator បានទេ

​សរសេរ​កូដ​ឲ្យ ContextMenuStrip ដើម្បី​ឲ្យ​ធ្វើ​ការងារ​អ្វីមួយពេលចុច

ការ​ប្រើ ContextMenuStrip យើងត្រូវការ​សរសេរ​កូដ​ឲ្យ​វា ដើម្បី​ឲ្យ​អ្នក​ប្រើ​ចុចលើ ContentMenuStrip នោះធ្វើ​ការងារ​ណា​មួយ ដោយ Double Click ​ទៅលើ MenuItem ​ណាមួយ​ដែល​អ្នកចង់​បន្ថែម​ការងារ​ទៅលើ​វាហើយ​សរសេរ​កូដ ។

ឧទាហរណ៍ ៖

កូដ C#

កូដ VB.NET

​ចំណាំ​៖ យើង​ក៏​អាចដាក់ ContextMenuStrip (ផ្ទាំង​Right Click) ​ទៅលើ Control ​ផ្សេងទៀត​ក្រៅពី Form បានដែរ ព្រោះ​នៅ​ក្នុង Control ស្ទើតែ​ទាំងអស់​សុទ្ធតែមាន Properties ContextMenuStrip ​ដែល​យើងអាចកែវាបាន ។

♦ រៀបរៀងអត្ថបទដោយ ៖ កញ្ញា ហ៊ាន ម៉ាលាភ

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា