For Android device For iOS device
២៧
ឧសភា

របៀបដាក់​រូបភាព​ឲ្យ Items របស់ ListView ក្នុង C#

​ក្នុង​គោល​បំណង អត្ថបទនេះ គឺចង់​បង្ហាញ អ្នក​ទាំងអស់​គ្នា​យល់កាន់តែច្បាស់ ពីរបៀប​ប្រើ​ប្រាស់ សមត្ថភាព Control ​ក្នុង C# ។ សូមមើល​លទ្ធផល​ខាងក្រោម ៖

ដើម្បី​អាច​សម្រេច​បាន នៅ​លទ្ធផល​ដូច​ខាងលើ សូមអនុវត្ថន៍តាមការ​ណែនាំ​ដូច​ខាងក្រោម​៖

​លោកអ្នក​បានដឹង​រួចមកហើយ​អំពីការ​កំណត់​ Properties មួយចំនួន​ទៅកាន់​ ListView  ។ ក្នុង​លេខនេះយើងសូមលើកយក​នូវ​ properties ​ខ្លះ​ៗ​បន្ថែម​ទៀត ព្រមទាំង​វិធីសាស្រ្ត​ក្នុង​ការដាក់​រូបភាព​ទៅកាន់​ Items របស់ ListView មក​ធ្វើការ​បង្ហាញ ។

♦ ការដាក់រូបទៅ​ក្នុង​ ListView

  ដើម្បី​ដាក់​រូបភាព​នៅ​ក្នុង​ Items របស់ ListViewបាន យើងត្រូវ​ប្រើ​ប្រាស់ Control មួយ​ឈ្មោះ​ថា ImageList ។  ImageList ​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ផ្ទុក​នូវ​រូបភាព​ផ្សេងៗ​ជា​លក្ខណៈ​ List ហើយ​រូបភាព​ត្រូវបាន​ហៅមក​ប្រើ​តាមរយៈ​ Index  ។ សូមមើលការ​ណែនាំ​ដូច​ខាងក្រោម​៖

ចូល​ទៅកាន់​ Toolbox  ដើម្បី​អូស Control ImageList ចំនួន២មកដាក់​នៅលើ​ Form 

ដាក់​ឈ្មោះ​ឲ្យ​វា imgSmallIcon   ដើម្បី​ដាក់​រូបភាព​តូច​នៅពេល​ដែល​អ្នក​ធ្វើការ​បង្ហាញ​រូបតូច និង​មួយទៀតដាក់​ឈ្មោះ​ថា imgLargeIcon   ដើម្បី​ទុក​បង្ហាញ​រូបធំ ។  ​បន្ទាប់មក​យក ListView មួយ GroupBox មួយ Button មួយ នឹង RadioButton ពីរហើយ Design ដូច​ខាងក្រោម ។

ចូល​ទៅកាន់​ Property របស់ imgSmallIcon ដោយ right-click ​ទៅលើ​ imgSmallIcon យក Properties រកមើលពាក្យ Images និង​ចុច​ទៅលើ​ប៊ូតុង​ដែល​មាននៅខាង​ស្ដាំ​ (ដូចរូប​ខាងក្រោម​)

​បន្ទាប់មក​វានឹង​ចេញ​ផ្ទាំង​មួយ​ដែល​អាច​ឲ្យ​អ្នក​បន្ថែម​រូបបាន ។ ចុច ប៊ូតុង Add រួច Browse ​ទៅកាន់​រូបភាព​ដែល​អ្នកចង់ដាក់ (រូប​ដែល​ដាក់គួរតែមាន​ទំហំ​ 16 x 16 pixel ចំពោះ​រូបភាព​ដែល​យើងចង់ដាក់ជា Small Icon)  រូចចុច OK

ចំពោះការដាក់​រូបភាព​ទៅ​ឲ្យ imgLargeIcon គឺធ្វើដូចទៅនឹងការដាក់រូបទៅ​ឲ្យ​ imgSmallIcon ដែរតែអ្នកគួរ ជ្រើស​រូបភាព​ដែល​មាន​ទំហំ​ 64 x 64 pixels  ដើម្បី​ឲ្យ​វា​បង្ហាញ​រូបភាព​ធំ​នៅពេល​ដែល​អ្នក​ធ្វើការ​ប្តូរ View របស់​ Listview

ImageList ​នីមួយៗ​អ្នក​ក៏​អាច​កំណត់​ ColorDepth properties ​ទៅតាម​ចំនួន bit color នៃ​រូបភាព​ដែល​នឹង​បង្ហាញ ឧទាហរណ៍៖ យើង​ជ្រើសរើស​យក Depth32bit ដើម្បី​ឲ្យ​រូបភាព​ដែល​បង្ហាញ​ច្បាស់ល្អ ។

ចូល​ទៅកាន់​ Properties SmallImageList របស់ Listview ចុច​ទៅលើ​ DropDownនៃ SmallImageList ហើយជ្រើសយក imgSmallIcon 

ចូល​ទៅកាន់​ Property LargeImageList របស់​ Listview រួចចុច​ទៅលើ​ DropDown នៃ LargeImageList ហើយជ្រើសយក imgLargeIcon ​ដែល​យើងបាន​បង្កើត​និង​កំណត់​ properties រួចរាល់  (សូមមើលរូប)  

​♦ ចំណាំ​៖

-  ចំពោះការដាក់រូបទៅ​ឲ្យ​ Items  ដើម្បី​បង្ហាញ​នៅ​ក្នុង​ ListView គឺយើងដាក់ជាមួយការ​បន្ថែម​ Item

-  ​នៅពេល​ដែល​អ្នក​ធ្វើការ​ដាក់រូបទៅ​ឲ្យ​ ImageList អ្នកត្រូវដឹងថាតើរូប​ដែល​អ្នកចង់ដាក់ស្ថិតនៅទីតាំង Index លេខប៉ុន្មាន ដើម្បី​ងាយស្រួល​ក្នុង​ការហៅ​រូបភាព​យកមកដាក់នៅ​ក្នុង​ ListView ហើយ​បង្ហាញ​រូបភាព​ត្រឹមត្រូវ ។

ឧទាហរណ៍ ខាងលើ ក្នុង​ ImageList យើងបាន Add ​រូបភាព​ចំនួនពីរ ដែល រូបភាព​ទី១ វាជា member ស្ថិតនៅទីតាំង Index ទី០តំណាង​ឲ្យ​ភេទស្រី ហើយ​រូបភាព​ទី២ វាជា member ស្ថិតនៅទីតាំង Index ទី១តំណាង​ឲ្យ​ភេទប្រុស ។

♦ ការ​បន្ថែម​ Itemsនិង SubItems

ការ​បន្ថែម​ Items និង  ​SubItems អ្នកអាចដាក់បាន ២ របៀបដូចការ​បន្ថែម​ Columns ដែរ​គឺតាម Design Time និង ការដាក់តាម Run Time (​សរសេរ​កូដ)  

♦ បន្ថែម​ Items និង SubItems តាម Design

Right Click ​ទៅលើ​ ListView1 ហើយជ្រើសយកពាក្យ Properties  (ដូច​ក្នុង​រូប ការ​បន្ថែម​ Columns ​ទៅលើ​ Listview)  ​បន្ទាប់មក​សូមរកមើលពាក្យ Items ​ដែល​មាននៅ​ក្នុង​ផ្ទាំង​ Properties និងចុច​ទៅលើ​ប៊ូតុង Collection ​ដែល​នៅខាង​ស្ដាំ​ដូចរូប​ខាងក្រោម​៖

នឹងមាន​ផ្ទាំង​ Windows លេចចេញមក ដើម្បី​ឲ្យ​អ្នកអាច​ធ្វើការ​បន្ថែម ឬ​លុបចោល​នូវ​ column ​ណាមួយ ។ ចុច Add  ដើម្បី​បន្ថែម​ Items, ​សរសេរ​ពាក្យ​ដែល​បង្ហាញ​នៅត្រង់ Property Text, ហើយអ្នកអាចដាក់​រូបភាព ដើម្បី​ឲ្យ​បង្ហាញ​ដោយ Property ImageIndex ដូចរូប​ខាងក្រោម​៖

ត្រង់ Property SubItems សូមចុច ប៊ូតុង Collection  ដើម្បី​ Add ​នូវ​ SubItems ​ទៅកាន់​ ColumnHeader ​ដែល​បាន Add (សូមមើលរូប)  

​ចំណាំ​៖   ពាក្យ​ដែល​យើងបានដាក់នៅ​ក្នុង​ Property Text នឹង​ធ្វើការ​បង្ហាញ​នៅ Columns ទីមួយរបស់ ListView ​ដែល​វាជា main item ហើយ columns ​ដែល​នៅបន្តបន្ទាប់វាជា SubItems របស់ ListView 

♦ ដាក់ Items និង SubItems តាមកូដ

សូម​ធ្វើការ​បង្កើត​ Event Click ទៅប៊ូតុង Add  ដើម្បី​បន្ថែម​កូដដូច​ខាងក្រោម​៖

♦ កូដ C#

♦ ពន្យល់កូដ ៖

យើង​ប្រើ​ប្រាស់​ method និង Property របស់ Class ListViewItems ចាប់យក​តម្លៃ​ពី Textbox និង ComboBox ដាក់ ចូល ListView

 ការលុប Items និង SubItems របស់ ListView ​តាមរយៈ​កូដ

យើងអាច​បន្ថែម​ Items បាន យើង​ក៏​អាចលុប Items ​ទាំងនោះ​បាន​ផងដែរ (សូមមើលកូដ​ខាងក្រោម)  

កូដ​ខាងលើ​មានន័យថា យើងបាន​ធ្វើការ​សិក្សា​លក្ខណៈ​ដោយការ loop យក Items ទាំងឡាយណា​ដែល​បាន Select នៅ​ក្នុង​ ListView ហើយ ធ្វើការ​លុបចោល​តាមរយៈ​ Remove () method  () របស់ listview object 

ការចាប់យក Items នឹង SubItems របស់ Listview មក​បង្ហាញ​លើ Message Box ​តាមរយៈ​កូដ

សូម​ធ្វើការ​បង្កើត​ Event Click ទៅប៊ូតុង DisplayItem  ដើម្បី​បន្ថែម​កូដដូច​ខាងក្រោម​៖

♦ ពន្យល់កូដ ៖

កូដ​ខាងលើ​មានន័យថា យើងបាន​ធ្វើការ​សិក្សា​លក្ខខណ្ឌដោយ If ​ប្រសិនបើ​ Select លើ Items មួយណានៅ​ក្នុង​ ListView ​បន្ទាប់មក​ចុច Button DisplayItem នោះ Items នឹង SubItems នឹង​បង្ហាញ​លើ Message Box 

♦ ដំណើរ​ការ​កម្មវិធី​

♦ រៀបរៀងអត្ថបទដោយ ៖ លោក គីម សូឡី កែ​សម្រួល​អត្ថបទដោយៈ លោក ង៉ែត ណារ៉េត

ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ​ច្បាប់​ទី ៤០ ប្រចាំខែ កក្កដា ឆ្នាំ ២០១២

 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា