ឧសភា
ការប្រៀបធៀប String នៅក្នុង VB.NET / C#
យើងបានយល់ហើយអំពី String, ការប្រើប្រាស់ String និង Method សំខាន់ៗដែលប្រើក្នុងការសរសេរ Program ។ ឥឡូវនេះយើងនឹងនិយាយបន្ថែមពីការប្រើប្រាស់ Methods និង Properties បន្ថែមទៀត ។
ការប្រៀបធៀប Stringនៅកាលពីមុនយើងបានធ្លាប់តែប្រើ Method ៤ សម្រាប់ប្រៀបធៀប String គឺ .Equals () , .StartsWith () , .EndsWith () និង .Contains () (សូមមើលកូដខាងក្រោម)
កូដ VB.Net
កូដខាងលើនេះគឺប្រៀបធៀបបានតែអក្សរដែលមានទម្រង់អក្សរតូចធំដូចដែលយើងបញ្ចូល (គឺដូច Hello) ចុះប្រសិនបើយើងចង់ប្រៀបធៀបអក្សរដោយមិនគិតអក្សរតូច ឬធំនោះ យើងអាចប្រើ Method ToLower () ឬ ToUpper ()
វិធីទី ១ ប្រើ Method ToLower ()
កូដ C#
កូដ VB.Net
វិធីទី ២ ប្រើ Method ToUpper ()
កូដ C#
កូដ VB.Net
សម្រាប់វិធីទាំងពីរខាងលើនេះ អាចប្រើមួយណាក៏បានដែរ ប៉ុន្ដែដំណើរការរបស់កូដនឹងកាន់តែយឺតនៅពេលដែល textBox1.Text មានអក្សរាប់រយតួ ព្រោះវាត្រូវធ្វើការប្ដូរអក្សរទាំងអស់ទៅជាអក្សរតូច ឬធំសិនមុននឹងប្រៀបធៀប ។
ការប្រៀបធៀប String តាមរបៀបល្អ
ដើម្បីឲ្យ Application ដែលយើងបង្កើតមានល្បឿនលឿន និងចំណាយ Memory តិច យើងគួរប្រើ StringComparison.OrdinalIgnoreCase ដើម្បីប្រៀបធៀបអក្សរដោយមិនប្រកាន់អក្សរតូច ឬធំនោះទេ (សូមមើលកូដខាងក្រោម)
កូដ C#
កូដ VB.Net
ប៉ុន្តែ StringComparison.OrdinalIgnoreCase នេះមិនអាចប្រើជាមួយ Method Contains () បានទេ ។
Methods ផ្សេងទៀតសម្រាប់ប្រៀបធៀប String
សម្រាប់ការប្រៀបធៀប String ២ ស្មើគ្នា ឬអត់នោះ លោកអ្នកប្រាកដជាដឹងហើយគឺប្រើ == ឬ Method .Equal () ។ ក្រៅពីវិធី ២ នេះមាននូវ Method ៣ ទៀតដែលប្រើសម្រាប់ការប្រៀបធៀប String គឺ string.Compare () , string.CompareOrdinal () និង .CompareTo () ។ Methods ទាំង ៣ នេះនឹងមិនបោះតម្លៃ True ឬ False ដូច Method .Equal () នោះទេ តែវានឹងបោះតម្លៃ
- 0 ប្រសិនបើ String ទាំង ២ ស្មើគ្នា
- 1 ប្រសិនបើ លេខកូដ ASCII នៃ String ទី ១ ធំជាងលេខកូដ ASCII នៃ String ទី ២
- -1 ប្រសិនបើ លេខកូដ ASCII នៃ String ទី ១ តូចជាងលេខកូដ ASCII នៃ String ទី ២
កូដ C#
កូដ VB.Net
♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា