For Android device For iOS device
២៣
ឧសភា

​បញ្ចូល​ទិន្នន័យ​មិន​ឲ្យ​ស្ទួនទៅ​ក្នុង List view ភាសា C# និង VB.NET

​ថ្ងៃ​នេះ​ថ្នាក់​បណ្តុះបណ្តាលនឹង​ទស្សនាវដ្ដី​អាន-ANT www.antkh.com ListView គឺជា Control មួយ​ប្រើ​សម្រាប់​បង្ហាញ​ទិន្នន័យ​ជា​លក្ខណៈ​តារាងដូចទៅនឹង Table ។ ខាងក្រោម​នេះយើងនឹងលើកយកពីការ​កំណត់​មិន​ឲ្យ User បញ្ចូល​ទិន្នន័យ​ស្ទួនពី TextBox ចូលទៅ​ក្នុង ListView ដោយ​ប្រើ​ប្រាស់​កូដ C# និង VB.NET ។  

ដំបូងត្រូវបើក​កម្មវិធី Visual Studio 2013 រឺ Visual Studio 2015 រួចចូល​ទៅកាន់ File → New → Project ឬ​ក៏​ចុច Ctrl+Shift+N សូមធ្វើតាម​រូបភាព​ខាងក្រោម ៖

​បន្ទាប់មក​ជ្រើសភាសា​សម្រាប់​សរសេរ​កូដ Visual Basic ឬ​ Visual C# ​ដែល​ជា​ជម្រើស​របស់អ្នក និងជ្រើសយក Windows Forms Application រួចចុចប៊ូតុង​ OK

​♣ ​សម្រាប់​ភាសា VB.NET

​♣ ​សម្រាប់​ភាសា C#

. ការ Design Form

​បន្ទាប់មក​យើងត្រូវការ Controls ​ដូចជា Label, TextBox, Button និង ListView ដោយទាញពី Toolbox មកដាក់លើ Form ដូចរូប​ខាងក្រោម​

​ធ្វើការ​​កំណត់ Property ​ឲ្យ Controls ​ក្នុង Form ​ខាងលើ​ដូចជា​

​កំណត់ Property Text

  •  អត្តលេខ ​សម្រាប់ Label1
  •  ​ឈ្មោះ​ ​សម្រាប់ Labe2
  • ប្រាក់បៀវត្ស ​សម្រាប់ Labe3
  • ​បញ្ចូល​ ​សម្រាប់ Button1

​កំណត់ Property Name

  • txtID ​សម្រាប់ TextBox1
  • txtName ​សម្រាប់ TextBox2
  • txtSalary ​សម្រាប់ TextBox3
  • btnAdd ​សម្រាប់ Button1

ពេល​បញ្ចប់​ការ Design អ្នកនឹងបាន Form ដូចរូប​ខាងក្រោម​

. ការ​សរសេរ​ Code

កូដ​សម្រាប់​ Form1_Load ()

Double click លើផ្ទៃទំនេររបស់ Form ​បន្ទាប់មក​សរសេរ​កូដដូច​ខាងក្រោម​៖

កូដ C#

កូដ VB.NET

កូដ​ខាងលើ​ប្រើ​សម្រាប់​​កំណត់​ឈ្មោះ Column, ប្រវែងបណ្តោយ និង​កំណត់​ឲ្យ​ ListView1 ​បង្ហាញ​លក្ខណៈ Detail

​បង្កើត​ Method ឈ្មោះ​ថា IsSame ()

កូដ C#

កូដ VB.NET

ចំពោះ Method IsSame () យើងបានប្រកាសជា Boolean ​ដែល​មាន ២ Parameters ​ប្រើ​សម្រាប់​ប្រៀបធៀប​តម្លៃ​រវាង string ID ​ដែល​ User បាន​បញ្ចូល និង តម្លៃ​របស់ Item នៅ​ក្នុង ListView ​ប្រសិនបើ​តម្លៃ​ទាំង២ស្មើ​គ្នា នោះ IsSame () ​ផ្ដល់​តម្លៃ True ប៉ុន្ដែបើ​តម្លៃ​ទាំង២មិនស្មើ​គ្នា​វានឹង​ផ្ដល់​តម្លៃ False

កូដ​សម្រាប់​ btnAdd_Click ()

double_click ពីលើ btnAdd បន្ទាប់មក​សរសេរ​កូដដូច​ខាងក្រោម​៖

កូដ C#

កូដ VB.NET

ពន្យល់កូដ

​នៅពេល​ User ចុចប៊ូតុង​បញ្ចូល​​វានឹង​ផ្ទៀងផ្ទាត់លក្ខខណ្ឌដូច​ខាងក្រោម ៖

  • ​ប្រសិនបើ​ User មិន​បញ្ចូល​អត្តលេខចូល​ក្នុង​ txtID ​វានឹង​បង្ហាញ​ Message​សូម​បញ្ចូល​អត្តលេខ
  • ​ប្រសិនបើ​ User ​បញ្ចូល​អត្ដលេខ​ដែល​មិនស្ទួន នោះ Method IsSame () នឹង​ផ្ដល់​តម្លៃ​ស្មើ False ហើយយើងបានប្រកាស array ​ដែល​មាន ៣ ធាតុ ដើម្បី​ទទួល​តម្លៃ​ពី TextBox ទាំង ៣ (txtID, txtName, txtSalary) និងប្រកាស ListviewItem ដើម្បី​ចាប់​តម្លៃ​ពី array ​បន្ទាប់មក​បោះចូល​ក្នុង ListView1 ហើយ Clear Text ពី TextBox ទាំង៣ ប៉ុន្ដែបើ User បញ្ចូល​អត្ដលេខស្ទូន នោះ Method IsSame () នឹង​ផ្ដល់​តម្លៃ​ខុសពី False វានឹង​បង្ហាញ​ថា ​មិនអាច​បញ្ចូល​អត្តលេខដូច​គ្នា​បានទេ

♦ រៀបរៀងអត្ថបទដោយ ៖ លោក ហ៊ាន សុភក្តិ កែ​សម្រួល​អត្ថបទដោយៈ លោក ង៉ែត ណារ៉េត

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥០ ប្រចាំខែមិថុនា ឆ្នាំ ២០១៣

  ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា