For Android device For iOS device
២១
ឧសភា

ផ្លាស់ប្តូរ Keyboard Layout ដោយស្វ័យ​ប្រវត្តិ​នៅលើ Windows Forms Apps ភាសា C# នឹង VB.NET

មិនមាន​បញ្ហា​ទេ​សម្រាប់​កម្មវិធី​ដែល​ចង់ផ្លាស់ប្តូរ Keyboard Layout (ក្តារចុច) ដោយស្វ័យ​ប្រវត្តិ​នៅលើ Windows Forms Apps ។ កម្មវិធី​ខ្លះ​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ដោយមិនចាំបាច់ផ្លាស់ប្តូរ Keyboard Layout ជា​ពិសេស​ដូចជា​ការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង Textbox មាន​ចំណុច​ខ្លះ​ទាមទា​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្លាស់ប្តូរ keyboard Layout ដោយចុច Shortcut Key ឬ ចុចលើ Quick Launch ដែល​មាន​នៅលើ Taskbar ។ អត្ថបទនេះនឹង​ណែនាំ​ពីវិធីសាស្រ្ត​ក្នុង​ការ​សរសេរ​កូដដោយ​ប្រើ​ប្រាស់ .NET ។  

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​

ដូចអត្ថបទមុនៗ​ដែរគឺអ្នកត្រូវ​បង្កើត Project ថ្មីមួយ​តាមរយៈ Visual Studio 2015 ជា​ប្រភេទ Windows Forms Application ដោយ​ជ្រើសរើស​យកភាសាមួយ​ដែល​អ្នកចេះ (C# ឬ VB.NET)

រួច Design និង​កំណត់ Properties ដូច​ខាងក្រោម​៖  

Control

Name

Font

Text

label1

label1

Khmer OS

​ឈ្មោះ​ជាភាសា​ខ្មែរ​

Label2

label2

Khmer OS

​ឈ្មោះ​ជាភាសាអង់គ្លេស

textBox1

txtNameKhmer

Khmer OS

 

textBox2

txtNameEnglish

Microsoft Sans Serif

 

- ចូរ​បង្កើត Global Variable នៅ​ក្នុង Class Form1 ដូច​ខាងក្រោម​៖

 ​សម្រាប់ C#

♣ ​សម្រាប់ VB.NET

- ​បង្កើត Method មួយ​សម្រាប់ Loop យក Keyboard Layout ​ដែល​ចង់ប្តូរ

 ​សម្រាប់ C#

♣ ​សម្រាប់ VB.NET

-ចូរបំពេញកូដនៅ​ក្នុង​ចន្លោះ Constructor (Constructor ជា Method ពិសេស​ដែល​វាមាន​តួនាទី​អនុវត្តកូដអ្វីមួយដំបូងបង្អស់មុនពេល Class ចាប់ផ្តើម​ដំណើរ​ការ ។ ជា​ទូទៅ​វា​ត្រូវបាន​បង្កើត​ដោយស្វ័យ​ប្រវត្តិ​ភ្ជាប់​ជាមួយ Form ​នីមួយៗ​)

 ​សម្រាប់ C#

 ​សម្រាប់ VB.NET (ត្រូវ​បង្កើត Constructor នេះដោយខ្លួនឯងបើមិនឃើញមាន)

​បញ្ជាក់​៖ ឈ្មោះ Keyboard Layout ត្រូវប្រាកដថា​ឈ្មោះ Keyboard ​ខ្មែរ​ដែល​អ្នក​កំពុង​ប្រើ​មាន​ឈ្មោះ​អ្វី សូមមើលឧទាហរណ៍​ខាងក្រោម ៖  

khmerInput=GetInputLanguageByName (“khmer”) ;

EnglishInput=GetInputLanguageByName (“English”) ;

- ​បង្កើត Method ​សម្រាប់​ប្តូរ Keyboard Layout ទៅជា​ខ្មែរ​

 ​សម្រាប់ C#

 ​សម្រាប់ VB.NET

-​បង្កើត Method ​សម្រាប់​ប្តូរ Keyboard Layout ទៅជាអង់គ្លេស៖

 ​សម្រាប់​C#

 ​សម្រាប់ VB.NET

- ចូរ​បង្កើត Event Enter ទៅ​ឲ្យ txtNameKhmer ដោយ Right Click លើ txtNameKhmer→ Properties→

ចុចប៊ូតុង  → Double Click លើពាក្យ Enter រួច​សរសេរ​កូដហៅ LoadkhKeyboardLayout () Method មក​ប្រើ ដើម្បី​កំណត់​ការប្តូរ Keyboard Layout ទៅជា​ខ្មែរ​ដោយស្វ័យ​ប្រវត្តិ​នៅពេល​ដែល Cursor លោតចូល txtNameKhmer

♣ ​សម្រាប់ C#

♣ ​សម្រាប់ VB.NET

- ចូរ​បង្កើត Event Leave (ដូចទៅនឹងការ​បង្កើត​ Event Enter ដែរ ប៉ុន្ដែយើងត្រូវ Double Click លើពាក្យ Leave) ទៅ​ឲ្យ txtNameKhmer រួចហៅ LoadEnglishKeyboardLayout () Method មក​ប្រើ ដើម្បី​កំណត់​ការប្តូរ Keyboard Layout ទៅជាអង់គ្លេសវិញដោយស្វ័យ​ប្រវត្តិ​នៅពេល​ដែល Cursor ចាកចេញពី txtNameKhmer នោះ ។

♣ ​សម្រាប់ C#

♣ ​សម្រាប់ VB.NET

​ខាងក្រោម​នេះគឺជាការ​បញ្ចូល​សាកសាកល្បង

*** ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៥០ ប្រចាំខែ ឩសភា ឆ្នាំ ២០១៣

*** រៀបរៀងអត្ថបទដោយ ៖ លោក គីម សូឡី

អាច Download កម្មវិធី​នេះតាមរយ: https://play.google.com/store/apps/details?id=com.antkh.antgeneraldict2016free

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា