For Android device For iOS device
១៩
ឧសភា

នរណាគេជាស្រ្ដីទីមួយ​ផ្នែក​បង្កើត​កម្មវិធី​កុំព្យូទ័រ​?

Ada Lovelace ឬ​ហៅថា Ada Bryon

កើតនៅ​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ​១៨១៥ នៅទីក្រុងឡុងដ៏​ប្រទេស​អង់គ្លេស ហើយគាត់បានទទួលមរណៈភាពនៅ​ថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ​១៨៥២ ក្នុង​អាយុ៣៦​ឆ្នាំ ដោយរោគមហារីកស្បួន (uterine cancer) និងដាច់សរសៃឈាម (bloodletting) Ada Lovelace គឺជាអ្នកវិភាគខាងគ្រឿងម៉ាស៊ីន និង បានដឹង​យ៉ាង​ស៊ីជំរៅ​ទៅលើ​គោលការណ៍ របស់លោក Charles Babbage ​ដែល​អ្នកផ្ដើមគំនិត​បង្កើត​ម៉ាស៊ីនគិតលេខដំបូង​បំផុត ។

Ada Lovelace ​បច្ចុប្បន្ន​ត្រូវបាន​គេចាត់ទុកគាត់ជាអ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដំបូង​បំផុត (first programmer) ​ដោយសារ​គាត់ជាអ្នកបាន​បង្កើត​នូវ​របៀប​សម្រប​សម្រួល symbols ​ឲ្យ​ទៅជាវិធានមួយ​ក្នុង​កិច្ច​ការងារ​គណនា លេខ​ដែល​មានចំនួន​ច្រើន​សូម្បីតែ Charles Babbage ​ក៏​ពុំបានគិតពី​លទ្ធភាព​ដូច្នេះដែរ ។

​ក្នុង​ឆ្នាំ​១៩៨០ ថ្ងៃ​ទី១០ ខែធ្នូ ផ្នែក​នាយកដ្ឋានបទដ្ឋាន​ការពារ​យោធាអាមេរិក (Department of defense Standard) បានយកភាសា​កុំព្យូទ័រ (Computer Language) ​ដែល​មាន​ឈ្មោះ​ថា “Ada” (បាន​បង្កើត​ពី​ឆ្នាំ​១៩៧៧ទៅ​ឆ្នាំ​១៩៨៣ ដែល​មាន​មូលដ្ឋាន​ពីភាសា Pascal) ​ដែល​ជា​ឈ្មោះ​របស់ Ada Lovelace ដាក់ជាភាសាមួយ ជា​ផ្លូវ​ការគឺ “MIL-STD-1815“, 1815 គឺជា​ឆ្នាំ​កំណើត​របស់ Ada Lovelace

ចាប់ពី​ឆ្នាំ ១៩៩៨ រហូត​ដល់​បច្ចុប្បន្ន​នេះ នៅ​ប្រទេស​អង់គ្លេសបាន​បង្កើត​ពានរង្វាន់ប្រចាំ​ឆ្នាំ​សម្រាប់​និស្សិត​ស្រី ដែល​រៀន​ផ្នែក​វិទ្យាសាស្រ្ដ​កុំព្យូទ័រ​ធ្វើការ​ប្រកួតប្រជែង​គ្នា​ក្នុង​ការទទួលបានមេដាយ Ada Lovelace

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖    https://t.me/anttechnology  ឬ​ https://web.facebook.com/anttrainning

Facebook Page: ANT Technology Training Center  ឬ​ ANT Learner  ឬ​ ANTTrainings

→ ​សម្រាប់​លោកអ្នក​ដែល​ចង់​ដំឡើង​កម្មវិធី​ ANTLearner  ឬ​កម្មវិធី​ ANTPedia ​សម្រាប់​ Windows សូម​ចូលរួម​ Telegram÷ https://t.me/AntTechnologyTrainingCenter

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា