For Android device For iOS device
១៦
ឧសភា

ការ​ប្រើ​ប្រាស់ UserControl ជា SubForm នៅ​ក្នុង C# និង VB.NET

អ្នកប្រហែលជា​ស្គាល់ និង​ធ្លាប់​បាន​ប្រើ​ប្រាស់​ Windows Form Control នៅ​ក្នុង​ C# VB.NET ​រួចមកហើយ ដែល Control ​ទាំងអស់​នោះមាន​ដូចជា Label, TextBox, Button… ។ តើអ្នក​ធ្លាប់​ប្រើ​ប្រាស់ UserControl ដែរ ឬ​ទេ​ ? ហើយហេតុអ្វីចាំបាច់​ប្រើ​ប្រាស់​UserControl ?

UserControl គឺជា Control មួយ​ដែល​អាច​ឲ្យ​អ្នក​បង្កើត​ដោយខ្លួនឯងបាននៅ​ក្នុង C# VB.NET ។ រូបរាងរបស់វាមាន​លក្ខណៈ​ខុសៗ​គ្នា​ទៅតាម​ការ​បង្កើត​របស់ User ម្នាក់ៗ ហើយគេតែងតែយកវាមកដាក់លើ Windows Form ​ព្រោះ​បើ​គ្មាន Windows Form ទេនោះគឺ​មិនអាច​មើលឃើញ UserControl នោះឡើយ ។ អ្នក​ក៏​អាចយក UserControl ទៅ​ប្រើ​ប្រាស់​លើ Windows Form ​ក្នុង​ទម្រង់​ជា SubForm បានផងដែរ ។

រូបទី ១

រូបទី ២

រូបទី ៣

♦ ការ​បង្កើត​

ដំបូង​លោកអ្នក​ត្រូវបើក​កម្មវិធី Visual Studio 2015 រួច​បង្កើត Windows Application ថ្មីមួយ (ដោយ​ប្រើ​ភាសា VB.NET ឬ C# ក៏​បាន) ។ បន្ទាប់ពី​បង្កើត​ហើយយើងនឹងបាន Form ទទេមួយដូចរូប​ខាងក្រោម ៖

ដំបូង​លោកអ្នក​ត្រូវបើក​កម្មវិធី Visual Studio 2015 រួច​បង្កើត Windows Application ថ្មីមួយ (ដោយ​ប្រើ​ភាសា VB.​ខាងក្រោម​នេះជាឧទាហរណ៍មួយ​សម្រាប់​ធ្វើការ​ផ្លាស់ប្តូរ​លក្ខណៈ​របស់ Control ដូចជា​ផ្លាស់ប្តូរ​ទំហំ​អក្សរ ពណ៌ផ្ទៃខាងក្រោយរបស់ UserControl នីមួយៗ ។

សូម​ធ្វើការ Design Form ដូចរូប​ខាងក្រោម​៖

​បន្ទាប់មក​ចូរ​កំណត់ Properties ឲ្យ Control នីមួយៗ​ដូច​ខាងក្រោម​៖

​បន្ទាប់ពី​លោកអ្នក​បាន​កំណត់ Properties រួចរាល់ហើយ លោកអ្នក​នឹងទទួលបាន Form ដូច​ខាងក្រោម​៖

រួចហើយអ្នកត្រូវ​បង្កើត UserControl ចំនួន៣ សម្រាប់​យកពួកវាមក​បង្ហាញ​លើ Form1 ​នៅពេល​អ្នកចុចលើ Button ​នីមួយៗ ។

ដើម្បី​បង្កើត UserControl អ្នកត្រូវ Right-Click លើ​ឈ្មោះ Project → Add → User Control… (ដូចរូប)

UserControl ទី១៖ មាន​ឈ្មោះ​ថា UserControlHome

​បន្ទាប់មក​ចុច Add

​បន្ទាប់មក​អ្នកត្រូវយក Control ​ដែល​ស្ថិត​ក្នុង​Toolbox មកដាក់លើ UserControl នេះ

Control ​ទាំងអស់​នោះមាន​ដូចជា​៖

​បន្ទាប់មក​កំណត់ Properties Text ឲ្យ Label នីមួយៗ ដូច​ខាងក្រោម​៖

UserControl ទី២៖ មាន​ឈ្មោះ​ថា UserControlStudent

​បន្ទាប់មក​អ្នកត្រូវយក Control ​ដែល​ស្ថិត​ក្នុង​Toolbox មកដាក់លើ UserControl នេះ Control ​ទាំងអស់​នោះមាន​ដូចជា​៖

UserControl ទី៣៖ មាន​ឈ្មោះ​ថា UserControlSetting

​បន្ទាប់មក​អ្នកត្រូវយក Control ​ដែល​ស្ថិត​ក្នុង​Toolbox មកដាក់លើ UserControl នេះ

Control ​ទាំងអស់​នោះមាន​ដូចជា​៖

​បន្ទាប់មក​អ្នកត្រូវ​បង្កើត Method មួយនៅ​ក្នុង UserControlSetting ​សម្រាប់​ធ្វើការ​ផ្លាស់ប្តូរ​លក្ខណៈ​របស់ Control ​ដូចជា​ផ្លាស់ប្តូរ​ទំហំ​អក្សរពណ៌ និងផ្ទៃខាងក្រោយរបស់ UserControl ​នីមួយៗ​ឲ្យ​មាន​លក្ខណៈ​ដូច​គ្នា ។

កូដ VB.NET

កូដ C#

ចូរ​សរសេរ​កូដនៅ​ក្នុង Event Load () របស់ UserControlSetting

កូដ VB.NET

កូដ C#

ចូរ​សរសេរ​កូដនៅ​ក្នុង Event Click () របស់ btnOK

កូដ VB.NET

កូដ C#

ពន្យល់កូដ៖

ប្រអប់ទី១: ​សម្រាប់​ផ្ដល់​តម្លៃ​ឈ្មោះ​អក្សរ, ​ទំហំ​អក្សរ និងពណ៌របស់ផ្ទៃទៅ​ឲ្យ FontName, FontSize និង BgColor ​ដែល​ជា Global Variable (​នឹងត្រូវ​បង្កើត​នៅ​ក្នុង​ Form1 ​នៅពេល​បន្តិចទៀត)

ប្រអប់ទី២: ​សម្រាប់​ហៅ Method មួយ​ឈ្មោះ​ថា CustomUserControl ជា​ Method ​ដែល​យើង​បង្កើត​ដោយខ្លួនឯងនៅ​ខាងលើ​

​បន្ទាប់ពី​អ្នកបាន​បង្កើត UserControl ទាំង៣ រួចមកអ្នកត្រូវត្រឡប់ទៅ Form1 ដើម្បី​សរសេរ​កូដលើ Button ​នីមួយៗ​ក្នុង​ការហៅ UserControl មក​បង្ហាញ​លើ Panel ​ដែល​ស្ថិត​នៅលើ Form1

មុននឹង​សរសេរ​កូដលើ Button ​នីមួយៗ​អ្នកត្រូវ​បង្កើត Variable នៅ​ក្នុង Form1 ចំនួន៣ ជាមុនសិន​ដែល​ពួកវាជា Global Variable

កូដ VB.NET

កូដ C#

ពន្យល់កូដ៖ គឺ​សម្រាប់​ផ្ដល់​តម្លៃ​ដំបូងទៅ​ឲ្យ​

- ​ឈ្មោះ​អក្សរ=”Khmer OS System”

- ​ទំហំ​អក្សរ=12

- ផ្ទៃខាងក្រោយរបស់ UserControl=ពណ៌ស

ការប្រកាស Variable ជា​លក្ខណៈ Global ​ក្នុង​គោល​បំណង​សម្រាប់​យក​តម្លៃ​របស់វាទៅ​ប្រើ​ប្រាស់​ក្នុង UserControl ផ្សេងៗ​ទៀត ។

​សរសេរ​កូដលើ Button Home ​សម្រាប់​ហៅ UserControlHome មក​បង្ហាញ​លើ Form1

កូដ VB.NET

កូដ C#

​សរសេរ​កូដលើ Button Student ​សម្រាប់​ហៅ UserControlStudent មក​បង្ហាញ​លើ Form1

កូដ VB.NET

កូដ C#

​សរសេរ​កូដលើ Button Setting ​សម្រាប់​ហៅ UserControlSetting មក​បង្ហាញ​លើ Form1

កូដ VB.NET

កូដ C#

ដើម្បី​ឲ្យ​ UserControl ទាំង៣ ផ្លាស់ប្តូរ​លក្ខណៈ​ (​ឈ្មោះ​អក្សរ ទំហំ​អក្សរ និងផ្ទៃខាងក្រោយ) ដូច​គ្នា​ទៅតាម​អ្វី​ដែល​អ្នក​កំណត់​អ្នកត្រូវ​សរសេរ​កូដដូច​ខាងក្រោម​ចូល​ក្នុង​Event Load () របស់ UserControlHome និង UserControlStudent ។

កូដ VB.NET

កូដ C#

​បញ្ជាក់​៖ Event Load របស់ UserControlHome និង UserControlStudent ត្រូវតែ​សរសេរ​កូដ​ខាងលើ​ចូល ។

ដំណើការ​កម្មវិធី​

ចុច F5 ដើម្បី​ដំណើការ​កម្មវិធី​

​បន្ទាប់មក​អ្នកអាចចុច button Home, Student និង Setting ដើម្បី​សាកល្បង ។

អ្នកអាចសាកល្បង​បញ្ចូល​តម្លៃ​ទៅ​ក្នុង​TextBox និង ComboBox ដូចរូប​ខាងក្រោម​រួចចុច យល់ព្រម

ក្រោយពីអ្នក​បញ្ចូល​តម្លៃ​ដូចរូប​ខាងលើ​អ្នកនឹងទទួលបាន៖

- រូបរាងអក្សរប្តូរពី Khmer OS System ទៅជា Khmer OS Bokor

- ​ទំហំ​អក្សរនៅ12 ដ​ដែល​

- ផ្ទៃខាងក្រោយរបស់ UserControl ប្តូរពីពណ៌សទៅជាពណ៌ក្រហម

ដូចនេះពេលអ្នកចុចលើ Button Home Button Student អ្នក​ក៏​ឃើញ​លក្ខណៈ​បែបនេះដែរ ។

♦ រៀបរៀងអត្ថបទដោយ៖ លោក ញ៉ឹក ស៊ីណាត

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៤៤ ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១២ ធ្វើការ​កែ​សម្រួល​ឡើងវិញនៅខែ មេសា ឆ្នាំ ២០១៦

♦ ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា