For Android device For iOS device
១១
ឧសភា

ការ​បង្កើត File Setup ជាមួយ​កម្មវិធី Install Creator

Install Creator គឺជា​កម្មវិធី​មួយ​សម្រាប់​ឲ្យ​យើង Build Project ​ដែល​យើងបាន​សរសេរ​ក្នុង VB.NET, C#, C++ … ​ឲ្យ​ក្លាយជា File Setup ។ កម្មវិធី Install Creator បាន​ផ្ដល់​នូវ​ Interface ដ៏​ងាយស្រួល​ដល់អ្នក​ប្រើ​ប្រាស់​ហើយវាបាន​ផ្ដល់​នូវ​កន្លែង​សម្រាប់​ដាក់កម្ម​សិទ្ធ​ិ​បញ្ញា (License Agreement) និង​ផ្ដល់​លក្ខណៈ​ល្អៗ​មួយចំនួនទៀត​ដូចជា ៖

- អាច​ឲ្យ​យើងដាក់ Shortcut របស់​កម្មវិធី​របស់យើង​នៅលើ Desktop បាន​ទៀតផង​

- File Setup ​ដែល​បង្កើត​ហើយនឹងមាន​នៅលើ Start Menu ដោយស្វ័យ​ប្រវត្តិ​

- អាច​ឲ្យ​យើងដាក់ Icon ទៅ​ឲ្យ​កម្មវិធី​របស់យើង

- អាច​ឲ្យ​យើងដាក់ Logo និងអក្សរ​នៅលើ Interface ​នៅពេល​ដំឡើង​

- ​ប្រសិនបើ​កម្មវិធី​របស់អ្នក​បាន​ប្រើ​ប្រាស់​នូវ​ File ​ដូចជា DLL, OCX, REG ឬ​ TLB ពេល​បង្កើត​ជា

File Setup ​វានឹង​ទាញយក​ File ​ទាំងនោះ​មកជាមួយដែរ

 ​ចំណាំ​៖ អ្នកអាច​បង្កើត​ File Setup ជាមួយ​កម្មវិធី​ Install Creator បានចំពោះតែ​កម្មវិធី​របស់អ្នក ដែល​មាន File ជា Extension (.exe) តែប៉ុណ្ណោះ ។ ចំពោះ Java ​មិនអាច​បង្កើត File Setup ជាមួយ​កម្មវិធី​ Install Creator បានទេ ។

ការ​ដំឡើង​​កម្មវិធី Install Creator

ដំបូងអ្នកត្រូវ​ដំឡើង​វិធី Install Creator នេះជាមុនសិន ។ ចុចទីនេះ ដើម្បី​ទាញយក​កម្មវិធី Install Creator

​បន្ទាប់ពី​អ្នកមាន​កម្មវិធី Install Creator ហើយអ្នកត្រូវ Double-Click លើវារួចហើយ​វានឹង​បង្ហាញ Interface ដូច​ខាងក្រោម​៖

អ្នកត្រូវចុច Next

​ដំណាក់​កាលបន្តបន្ទាប់អ្នកអាចមើលហើយធ្វើតាម​សេចក្តី​ណែនាំ​របស់​កម្មវិធី​នេះដោយខ្លួនឯង ។

ការ​បង្កើត File Setup

អ្នកត្រូវ Double-Click លើ Icon របស់​កម្មវិធី Install Creator ​ដែល​ស្ថិត​នៅលើ​ Desktop ជាមុនសិន

ចុច Next ដើម្បី​ប្រើ​ប្រាស់ Wizard ​ក្នុង​ការ​បង្កើត File Setup របស់ Project អ្នក

​បន្ទាប់មក​អ្នកត្រូវចុច Browse ដើម្បី​ជ្រើសរើស​ទីតាំង​ដែល​ Project ​របស់អ្នក​ស្ថិតនៅរួចចុច Next

អ្នកត្រូវដាក់​ឈ្មោះ​ឲ្យ​កម្មវិធី​របស់អ្នក​ក្នុង​ប្រអប់​ខាងក្រោម​រួចចុច Next

រួចចុច Next ម្តងទៀត

អ្នកអាច​ជ្រើសរើស​រូបរាងពណ៌របស់ផ្ទៃរបស់ Windows និងអ្នកអាច​សរសេរ​ជាអក្សរបានថែម​ទៀតផង ដែល​រូបរាង ពណ៌ និងអក្សរទាំងនេះនឹង​បង្ហាញ​​នៅពេល​អ្នក​ដំឡើង​កម្មវិធី​របស់អ្នក ។

​បន្ទាប់មក​ចុច Next

​ដំណាក់​កាលនេះអ្នកអាចដាក់​រូបភាព​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឃើញ​នៅពេល​ដំឡើង​កម្មវិធី​របស់អ្នក ប៉ុន្តែ​ក្នុង​ចំណុច​នេះ​ខ្ញុំ​មិនបាន​ដាក់​រូបភាព​ទេដូចនេះអ្នកត្រូវទុកប្រអប់​ខាងក្រោម​ឲ្យ​នូវ​ទទេរ រួចចុច Next

ចុច Next

​បន្ទាប់មក​អ្នកអាច​សរសេរ​ព័ត៌មាន​មួយចំនួន​របស់អ្នក​ក្នុង​ប្រអប់​ខាងក្រោម​រួចចុច Next

​បន្ទាប់មក​ទៀតអ្នកអាច​សរសេរ​នូវ​កម្ម​សិទិ្ធ​បញ្ញា​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​របស់អ្នក​រួចចុច Next

 

អ្នកត្រូវ​ជ្រើសរើស​ទីតាំងថ្មីមួយ ដើម្បី​ទុក​នូវ​កម្មវិធី​របស់អ្នក​ក្រោយពេល​ដំឡើង ឬ ទុកវា​ឲ្យ​នៅដ​ដែល​ (គឺមិនផ្លាស់ប្តូទីតាំង​ដែល​មានស្រាប់​ដែល​មាននៅ​ក្នុង​ប្រអប់​ខាងក្រោម) រួចចុច Next

អ្នកត្រូវចុច Browse ទី១ (​នៅលើ​គេ) ដើម្បី​ទៅរក Executed File (ជា File ​សម្រាប់​ដំណើការ​កម្មវិធី​)

រួចហើយត្រូវដាក់​ឈ្មោះ​ឲ្យ​រូបភាព​ដែល​ជា Icon File (ត្រូវ​សរសេរ​ក្នុង​ប្រអប់ទី២) និងត្រូវធិក Add Desktop Shortcut ​សម្រាប់​ដាក់ Icon ​នៅលើ Desktop

​បន្ទាប់មក​ត្រូវចុច Browse ទី២ (នៅ​ខាងក្រោម​) ដើម្បី​ទៅរក File ​រូបភាព​ជា Icon ​របស់អ្នក (File ​ដែល​អាចយកមកដាក់ជា Icon ត្រូវតែជា File ​ដែល​មាន Extension .ico) រួចចុច Next

​ដំណាក់​កាលនេះ គឺនិយាយអំពីការដាក់ឯកសារ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់ អាចមើលបាន​នូវ​ដំណាក់​កាល បញ្ចប់​នៃការ​ដំឡើង​កម្មវិធី​នេះ (ឯកសារ​ដែល​ត្រូវដាក់អាចជា ឯកសារ Word ជាដើម) និង និយាយអំពីការ​កំណត់​ឲ្យ​កម្មវិធី​របស់អ្នក​អាចដំណើការដោយខ្លួនឯង​បន្ទាប់ពី​ការ​ដំឡើង​រួច ។

​ដំណាក់​កាលនេះគឺមិនសូវ​សំខាន់​ទេ ដូចនេះអ្នកអាចទុកប្រអប់​ទាំងពីរ​ខាងក្រោម​ឲ្យ​នៅទទេររួចចុច Next

អ្នកត្រូវធិក Uninstall Program ​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នកអាច Uninstall ​កម្មវិធី​នេះបានក្រោយពេល​ដំឡើង​

រួចចុច Next

ចុច Next

ចុច Finish ដើម្បី​បញ្ចប់​ការ​ដំឡើង​

ជា​ចុងក្រោយ​អ្នកត្រូវ​ជ្រើសរើស​ទីតាំង​សម្រាប់​ដាក់ File របស់​កម្មវិធី​អ្នក​ដែល​ទើប​ដំឡើង​រួច ​បន្ទាប់មក​ត្រូវដាក់​ឈ្មោះ​ឲ្យ​កម្មវិធី​របស់អ្នក​ក្នុង​ប្រអប់ File Name រួចចុច Save

​បន្ទាប់មក​អ្នកត្រូវបិទ​ផ្ទាំង​នេះ

ចុច No ​ព្រោះ​អ្នកបាន Install វារួចហើយដូចនេះអ្នកមិនចាំបាច់ Save វាទេ ។

ការ​ដំឡើង​កម្មវិធី​របស់អ្នក​

​បន្ទាប់ពី​អ្នកបាន​បង្កើត​ File Setup ​ឲ្យ​កម្មវិធី​របស់អ្នក​ហើយអ្នកត្រូវចូលទៅទីតាំងរបស់វា ដើម្បី​ដំឡើង​

​កម្មវិធី​នេះ ។

Double-Click លើ File ChangeKeyboad.exe (ChangeKeyboard.exe ជា​ឈ្មោះ File ​ដែល​ខ្ញុំ​បានដាក់​ឲ្យ​កម្មវិធី​របស់​ខ្ញុំ​)

​ប្រសិនបើ​អ្នកដាក់​ឈ្មោះ​អ្វី​ឲ្យ​ទៅ​កម្មវិធី​របស់អ្នក​នោះអ្នកត្រូវ Double-Click លើ​ឈ្មោះ File នោះដែរ ។

ចុច Next

​ដំណាក់​កាលបន្តបន្ទាប់អ្នកអាចមើលហើយធ្វើតាម​សេចក្តី​ណែនាំ​របស់​កម្មវិធី​នេះដោយខ្លួនឯង ។

ជា​ចុងក្រោយ​អ្នកនឹងទទួលបាន​នូវ​កម្មវិធី​មួយ​ដែល​មានរូប Icon ​ទៅតាម​រូប​ដែល​អ្នកបាន​កំណត់​

​ដែល​ស្ថិត​នៅលើ Desktop ហើយអ្នកអាច Double-Click លើវា ដើម្បី​ដំណើការបាន​ទៀតផង ។

 រៀបរៀងអត្ថបទដោយ ៖ លោក ញ៉ឹក ស៊ីណាត

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៣៨ ប្រចាំខែ ឩសភា ឆ្នាំ ២០១២ កែ​សម្រួល​អត្ថបទឡើងវិញ ខែឩសភា ឆ្នាំ ២០១៦

 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

 

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា