For Android device For iOS device

ឧសភា

ស្វែងយល់ពី RSA Algorithm

RSA គឺជា Algorithm ដែល​ត្រូវបាន​ផ្សព្វផ្សាយជា​ទូទៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៧៨ ដោយ Ron Rivest, Adi Shamir និង Leonard Adleman ហើយពាក្យ RSA គឺបាន​មកពី R = Rivest, S = Shamir, A = Adleman ។

RSA Algorithm បាន​ប្រើ​គោលការណ៍ Public Key Cryptography ដែល​ជាគោលការណ៍​មួយ​បង្កើត​ឡើងដោយ Whitfield Diffie និង Martin Hellman ក្នុង​ឆ្នាំ ១៩៧៥ ។ Public Key Cryptography ប្រើ​ប្រាស់ Keys ពីរ​ប្រភេទ​គឺ Public និង Private Key ។

Public Key ជាកូដគន្លឹះ​ដែល​អាច​ត្រូវបាន​ដឹងដោយ​ទូទៅ និង​ប្រើ​ប្រាស់​សម្រាប់​បំប្លែង​ទិន្នន័យ​ទៅ ជា Cipher Text ក្នុង​ពេល​ដែល​ទិន្នន័យ​មានការ​ផ្ញើ​ចេញ ទោះបីជា Public Key ត្រូវបាន​ដឹងដោយគ្រប់​គ្នា ក៏​ដោយ​ក៏​ពុំ​មានន័យថា​អ្នកនោះអាចធ្វើ​បំប្លែង CipherText មកកាន់ PlainText វិញបានឡើយ ។

Private Key ជាកូដគន្លឹះ​ដែល​ត្រូវ​រក្សាទុក​ជា​សម្ងាត់​ព្រោះ​វាជា កូដដ៏​សំខាន់​ដែល​អាច​បំប្លែង​ទិន្នន័យ ពី CipherText  ទៅជា PlainText វិញបាន ។ រូប​ខាងក្រោម​នឹង​បង្ហាញ​ពី​ដំណើរ​នៃការ​បំប្លែង​ទិន្នន័យ​តាមគោលការណ៍ Public Key Cryptography ។

♦ ការអនុវត្ត RSA Algorithm ​ក្នុង .NET

នៅ​ក្នុង .NET យើងអាចអនុវត្ត RSA Algorithm ​តាមរយៈ RSACryptoServiceProvider Class ​ដែល​នឹងអាច​បំប្លែង PlainText ទៅជា CipherText ​ក្នុង​ទម្រង់​ជា Array នៃ Bytes និង​បំប្លែង CipherText ទៅ PlainText វិញពី​ទម្រង់ Array នៃ Bytes ​តាមរយៈ Decrypt Method  ។  វាហាក់បី​ដូចជា​អាថ៏កំបាំង​នូវ​វិធី Encrypt (Encipher) និង Decrypt (Decipher) របស់ RSACryptoServiceProvider ប៉ុន្តែ​លោកអ្នក​នឹងបានយល់អំពី RSA Algorithm នេះ​យ៉ាង​លម្អិត​ហើយ​នឹង​អាច​បង្កើត Library ដោយខ្លួនឯង​សម្រាប់​ការអនុវត្ត RSA និង គោលការណ៍ Public Key Cryptography ​តាមរយៈ​ថ្នាក់​បណ្តុះបណ្តាល​កុំព្យូទ័រ អាន-ANT ។ សូម​បង្កើត Windows Application ​តាមរយៈ Visual Studio 2015 ហើយជ្រើសយកភាសា C# ដូចរូប​ខាងក្រោម​៖

រួច​ធ្វើការ Design និង កំណត់ Properties ដូចរូប​ខាងក្រោម​៖

​ខាងក្រោម​នេះគឺជា​លទ្ធផល​បន្ទាប់ពី​បាន​បញ្ចូល​សាកល្បង

  រៀបរៀងអត្ថបទដោយ លោក ឆាយ សំបូ​ កែ​សម្រួល​អត្ថបទឡើងវិញដោយលោក ង៉ែត ណារ៉េត

 ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ១០ ប្រចាំខែ កញ្ញា ដល់តុលា ឆ្នាំ ២០០៩

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ​ ០១០ / ០១៦ ៦៦៦ ៦៥៣

​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

ឬ​អាច​ផ្ញើ​ចូល e-mail: anttraining2013@gmail.com

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា