For Android device For iOS device
៣០
មេសា

ប្តូររូបរាង Cursor នៅលើ Windows Form Apps ភាសា C#

♦ រៀបរៀងអត្ថបទដោយៈ លោក គឹម សូឡី

Cursor ជាមុខងារមួយរបស់កុំព្យូរទ័រ​ដែល​ត្រូវបាន​បញ្ជាដោយ Mouse ​ប្រើ​សម្រាប់​ចង្អុលទីតាំង​ណាមួយ​នៅលើ​ Monitor  ដើម្បី​អនុវត្តន៍​ការងារ​ផ្សេងៗ​ដូចជា​បើក ឬ​បិទ​កម្មវិធី ជ្រើសរើស​ Options នានាជាដើម ។

Cursor ជា​ទូទៅ​មានរូបរាងជាសញ្ញាចុងព្រួញ វា​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ Operating System ដូច្នេះ​កម្មវិធី​ដែល​អ្នកបាន​បង្កើត​ដោយ​ប្រើ ភាសា C# ​វានឹង​មានរូបរាង Cursor ដូចទៅនឹង Cursor ​ដែល​កំពុង​ប្រើ​នៅលើ​ Operating System នោះដែរ ។ ដូច្នេះអាន-ANT នឹងលើកយក​នូវ​ចំណុច​សំខាន់​ៗ​មួយចំនួន សម្រាប់​ធ្វើការ​ផ្លាស់ប្តូររូបរាង Cursor ​នៅលើ​ផ្នែក​ផ្សេងៗ​នៃ​កម្មវិធី​របស់អ្នក​តាម​តម្រូវ​ការ ។

ដំបូងអ្នកត្រូវ​បង្កើត​ Project ថ្មីមួយជា​ប្រភេទ​ Windows Form Application

សូមអនុវត្តន៍តាមជំហាន​ខាងក្រោម​៖

​បន្ទាប់មក​បង្កើត​ប៊ូតុងចំនួន ៤ (ដូច​បង្ហាញ​ក្នុង​រូប) ។ ស្ទើរគ្រប់ Controls ​ដែល​យើងមើលឃើញ​នៅលើ​ Form  ឬ​ក៏​ Form ដោយ​ផ្ទាល់​គឺអ្នកអាចផ្លាស់ប្តូររូបរាង Cursor បាន​ទាំងអស់ ។

សូម Select ​ទៅលើ​ប៊ូតុង​ណាមួយ​រួចចូលទៅ​ផ្នែក​ Properties  ដើម្បី​ប្តូរ Cursor ​ឲ្យ​ប៊ូតុងនោះ 

​ជ្រើសរើស​ Cursor ​ដែល​ចង់បានរួចសាកល្បង​ដំណើរ​ការ​កម្មវិធី ។ ពេលអ្នករំកិល Cursor មកប៉ះនឹងប៊ូតុងនោះអ្នកនឹងឃើញ​នូវ​រូបរាង Cursor ​ដែល​អ្នកបាន​កំណត់ ។ ទាំងនេះគឺបាន​កំណត់​តាមរយៈ​ Design Time ចំពោះកូដវិញអ្នកត្រូវ​សរសេរ​ដូច​ខាងក្រោម ៖

 

ទាំងកូដទាំងការ Design ​ខាងលើ​គឺប្តូររូបរាង Cursor បានតែ Cursor ​ដែល​មាននៅ​ក្នុង​ .NET តែប៉ុណ្ណោះ

ដើម្បី​ប្តូររូបរាង Cursor ផ្សេងទៀត​អ្នកត្រូវអនុវត្តតាមឧទាហរណ៍​ខាងក្រោម ៖

ដំបូងអ្នកត្រូវមាន File ​ដែល​ជា​ប្រភេទ Cursor (*.cur *.ani) សិន​

​បង្កើត Folder មួយ​ឈ្មោះ cursors នៅទីតាំង Executable File (*.exe) នៃ Project ​របស់អ្នក​ដែល​កំពុង​អនុវត្ត រួច Copy File Cursor (*.cur *.ani) ទុកទីនោះ (ជា​ទូទៅ​ស្ថិតនៅ​ក្នុង​ Folder: bin\\Debug)

ជំហានបន្ទាប់គឺទាមទារ​ឲ្យ​អ្នកត្រូវ​សរសេរ​កូដ ដើម្បី​ទាញ File Cursor នោះទៅ​ប្រើ​

♦ ការ​ប្រើ Cursor ​ដែល​មានចលនា (*.ani)

ចំពោះ Cursor ​ដែល​មានចលនា គឺមាន Extension ជា (*.ani) Cursor ទាំងនេះអ្នក​មិនអាច​ប្រើ​ប្រាស់​កូដ​ខាងលើ​បានទេ ដូចច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាចអនុវត្តន៍តាមកូដ​ខាងក្រោម ៖

 

ចុង​បញ្ចប់​លោកអ្នក​ត្រូវចុច Run ដោយចូលទៅ Debug → Start Debugging រឺ​ក៏​ចុច F5

→ ​កម្មវិធី​នេះ​ដែល​បង្កើត​ឡើង​សម្រាប់​ផ្ដល់ និងការចែក​រំលែក​ឯកសារជាអត្ថបទ ជា​វីឌីអូ ជា source code និងបណ្ដាកូដ​គំរូ​ជាក់ស្ដែងជា​ច្រើន​ទៀត​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា