For Android device For iOS device
២៧
មេសា

​កំណត់​កម្មវិធី​មិន​ឲ្យ​បើក​ច្រើន​ដង​ក្នុង​ពេលតែមួយភាសា C#

រៀបរៀងអត្ថបទដោយៈ លោក គឹម សូឡី

ជាធម្មតា​កម្មវិធី​ដែល​អ្នក​ធ្លាប់​បាន​បង្កើត​ដោយ ប្រើ​ភាសាផ្សេងៗ​ដូចជា​  C#, C/C++ ជាដើម ។ តើអ្នកមាន​ដែល​កត់សំគាល់ទេថា​កម្មវិធី​របស់អ្នក​អាច​ដំណើរ​ការ​បាន​ច្រើន​ដង​ក្នុង​ពេលតែមួយដែរ ឬ​ទេ ?

មានពេល​ខ្លះ​អ្នក​មិនបាន​គិត ឬ​ចាប់អារម្មណ៍ដល់​ចំណុច​នេះទេ ។ បើអ្នកសាកល្បងបើក​កម្មវិធី​នោះ​ដ​ដែល​ៗ​អ្នកនឹងបានឃើញវា​ដំណើរ​ការ​ផ្សេងៗ​គ្នា ។ ចុះបើអ្នកចង់​ឲ្យ​វា​ដំណើរ​ការ​បានតែម្តង​ក្នុង​ពេលតែមួយ លោកអ្នក​អាចអនុវត្តន៍គន្លឹះកូដ​ខាងក្រោម ៖

​តម្រូវ​ការ៖  មុននឹងអាចអនុវត្តតាមអត្ថបទនេះ​លោកអ្នក​ត្រូវ​ដំឡើង​ Microsoft Visual Studio ​ក្នុង​កុំព្យូទ័រ​ជាមុនសិន ។

ការ​បង្កើត​

ពេល​លោកអ្នក​បង្កើត​ Project ថ្មីមួយពេលនោះអ្នកនឹងទទួលបាន Project រួម​ជាមួយនឹង​ Form ​ដែល​មានៅ​ក្នុង​ Project នោះស្រាប់ ។

មុននឹងចាប់ផ្តើមសរសេកូដ​ខ្ញុំ​សូម​រម្លឹក​ខ្លះ​ៗ​ទាក់ទងនឹង​ភាសា C#

 តើ Program.cs មាន​តួនាទី​អ្វី​ក្នុង​ Project ?

និយាយដោយសង្ខេប Program.cs ជា File មួយ​ដែល​កើតមាន​នៅពេល​អ្នក​បង្កើត​ Project ថ្មីមួយ ។  File នេះវាផ្ទុក Method មួយ គឺ Main () method  ។ នៅ​ក្នុង​ C# ​មិនអាច​គ្មាន​វត្តមាន Method នេះបានទេ​ព្រោះ​វាជា Method ​ដែល​ចាប់មុនគេ​ទាំងអស់​សម្រាប់​ហៅ Form  ឬ​កូដផ្សេងៗ​ឲ្យ​ដំណើរ​ការ ។

 

​ក្នុង​ Main () Method យើងសង្កេតឃើញកូដ  Application.Run (newForm1  () ) ; ​ដែល​ Form1 ()  ជា​ឈ្មោះ​ Form ​នឹងត្រូវ​បើកពេល​កម្មវិធី​ដំណើរ​ការ ។ បើមិនមានកូដមួយបន្ទាត់នេះទេ កម្មវិធី​មិនដឹង​ត្រូវបើក Form ណាមុនគេនោះទេ ។

ចូរងាកមកការ​សរសេរ​កូដវិញម្តង ។ កូដ​ដែល​អ្នកត្រូវ​សរសេរ​គឺ​សរសេរ​នៅ​ក្នុង​ Main () method ហើយនៅពីលើកូដ Application.Run (newForm1  () ) ; ដូចឧទាហរណ៍​ខាងក្រោម​៖

នៅ​ក្នុង​កូដ​ខាងលើ​យើងបាន​ប្រើ​ Mutex class ​ដែល​ស្ថិតនៅ​ក្នុង​ namespace System.Threading  ។ ហើយ  m ជា​ឈ្មោះ​ Object ​ដែល​តំណាង​ឲ្យ​ Mutex Class យើង​ក៏​បានសង្កេតឃើញមាន 3 Arguments ​ដែល​ត្រូវបំពេញ​ក្នុង​ Mutex () Constructor

1.  true គឺ​សម្រាប់​បញ្ជាក់​នូវ​ការ​ផ្ដល់​ឈ្មោះ​ទៅកាន់​ System Mutex

2. solei” ជា​ឈ្មោះ​ mutex ​ដែល​អ្នកអាចដាក់​ឈ្មោះ​អ្វីផ្សេង​ក៏​បាន (មិនត្រូវទទេ)

3.  out ok ជាការបោះ​តម្លៃ​ជា​លទ្ធផល​ឲ្យ​ទៅ Variable ok  ។ ក្នុង​ករណី​ដែល​ ok ទទួលបាន​តម្លៃ​ False ​មានន័យថា កម្មវិធី​នេះ​មិនបាន​កំពុង​ដំណើរ​ការ​ទេ ។

​បន្ទាប់ពី​នោះយើងយក ok Variable មក​សិក្សា​លក្ខខណ្ឌ ។ បើសិនជា​កម្មវិធី​កំពុង​ដំណើរ​កានោះ Application.Run (newForm1  () ) ; មិនមាន​លទ្ធភាព​បើក Form ​ណាមួយ​បានទេ តាមរយៈ​ return keyword  ដើម្បី​បញ្ចប់​កូដត្រង់​ចំណុច​នោះ ៕

→ ទាញយក​កម្មវិធី ANTLearner សម្រាប់ iOS & Windows & Android

♦♦ ​ប្រសិនបើ​មានចង្ងល់ ឬ​មាន​បញ្ហា​លើការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ដែល​បង្កើត​ដោយអាន-ANT ដូច​ផ្ញើ​សារចូល Pagehttps://www.facebook.com/ANTTechnologyTrainingCenter

♦♦ លេខ​ទូរសព្ទ​ទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣

💒ទីតាំង​ #86B ​ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក

https://maps.app.goo.gl/cdi3hTED27tbHBaB9

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា