For Android device For iOS device
២១
មេសា

ការ​បង្កើត Web Browser នៅ​ក្នុង Window Form ភាសា C# និង VB.NET

យោង​ទៅតាម​ស្ថានភាពនៃការ​ប្រើ​ប្រាស់ Internet សព្វ​ថ្ងៃ​មាន​បច្ចេកវិទ្យា​ជា​ច្រើន ដែល​ទាក់ទងនឹងការ​ប្រើ​ប្រាស់​ភាសាយកមក​បង្កើត​គេហទំព័រ​ដូចជា​ C#, VB.NET និងភាសា​ដទៃ​ទៀត​ដែល​អ្នក​បង្កើត​គិតថាងាយស្រួយ​ក្នុង​ការ​បង្កើត ។

ដូចនេះ ទើបយើង​ខ្ញុំ​បានបំពេញ​នូវ​តម្រូវ​ការមួយ​ផ្នែក មក​បង្ហាញ​ដែល​ទាក់ទងការ បង្កើត​ Browser ដើម្បី​ចូល​ទៅកាន់​គេហទំព័រផ្សេងៗ មក​បង្ហាញ​នៅលើ​ Window Form ដោយ លើកយក Control មួយចំនួននៅ​ក្នុង​ Microsoft Visual Studio ​ដែល​ប្រើ​ប្រាស់​ភាសា ចំនួនពីរនោះ​គឺ៖ C# និង VB.NET ។ ក្នុង​នោះ Control ​ដែល​ជ្រើសរើស​យកមក​បង្ហាញ នោះមាន​ដូចជា​៖ Web Browser និង ToolStrip

១. ការ​បង្កើត​

មុនដំបូង​លោកអ្នក​ត្រូវតែមាន​កម្មវិធី Visual Studio 2013 រឺ Visual Studio 2015 ជាមុនសិនបន្ទាប់មកសូមបើក​កម្មវិធី Visual Studio ហើយសូមចូល​ទៅកាន់​ File =>ជ្រើស រើស New Project ឬ​ចុច Ctrl + N ដូចរូបបាន​បង្ហាញ​ខាងក្រោម​៖

​បន្ទាប់មក​សូម​ជ្រើសរើស​ភាសា​សម្រាប់​សរសេរ​កូដ (Visual C# ឬ​ VB) និង​ជ្រើសរើស​ Window Application Form រួចចុចប៊ូតុង OK

២. ការ​ Design

នៅ​ក្នុង​ការ Design នេះមាន Control ចំនួនពីរ​ដែល​បាន​បង្ហាញ​គឺ Web Browser និង toolStrip ។ បន្ទាប់មក​កំណត់​ Properties ​ឲ្យ​ Control នៅ​ក្នុង​ Form ដូចខាងក្រោ​ម៖

ការ​កំណត់​ (Name) ​ឲ្យ​ toolStrip

· Name:  toolStripButtonGoback ​សម្រាប់​កំណត់​ឈ្មោះ​ឲ្យ​ប៊ូតុង Goback

· Name: toolStripButtonGoForward ​សម្រាប់​កំណត់​ឈ្មោះ​ឲ្យ​ប៊ូតុង GoForward

· Name: toolStripButtonRefresh ​សម្រាប់​កំណត់​ឈ្មោះ​ឲ្យ​ប៊ូតុង Refresh

· Name: toolStripButtonStop ​សម្រាប់​​កំណត់​​ឈ្មោះ​ឲ្យ​ប៊ូតុង Stop

· Name: toolStripButtonGoHome ​សម្រាប់​​កំណត់​​ឈ្មោះ​ឲ្យ​ប៊ូតុង Home

· Name: toolStripButtonGotoUrl ​សម្រាប់​​កំណត់​​ឈ្មោះ​ឲ្យ​ប៊ូតុង GotoUrl

· Name: toolStripTextBoxURL ​សម្រាប់​​កំណត់​ឈ្មោះ​ឲ្យ​ TextBoxURL

​កំណត់​ (Name) ​ឲ្យ​ WebBrowser

· Name: webBrowser1 សម្រាប់​កំណត់​​ឈ្មោះ​​ឲ្យ WebBrowser

៣. ការ​សរសេរ​កូដ

ការ​បង្កើត​ event click ទៅ​ឲ្យ​ toolStripButtonGoback ដោយ right-click លើវារួច​នឹង​បង្ហាញ​ផ្ទាំង Properties ​បន្ទាប់មក​ចុចយក​ Properties រួចហើយ​វានឹង​បង្ហាញ​ផ្ទាំង​ Event សូម​លោកអ្នក​ double-click លើពាក្យ Click នោះ​លោកអ្នក​នឹងឃើញដូច​ខាងក្រោម​៖

​នៅពេល​កម្មវីធី​ដំណើរ​ការ សូម​លោកអ្នក​ចុចលើ​ប៊ូតុង​ដែល​ដាក់​រូបភាព​ខុសប្លែក ពី​គ្នា ហើយ​វានឹង​បង្ហាញ​លទ្ធផល​ដូចការ​សរសេរ​កូដ​ខាងក្រោម​៖

  •  កូដ C#

​បង្ហាញ​ពីការចង់ត្រលប់ក្រោយពី ផ្ទាំង​គេហទំព័រមួយទៅគេហទំព័រមួយ

​បង្ហាញ​ពីការលោត​ផ្ទាំង​គេហទំព័រមួយទៅគេហទំព័រមួយទៀត

​បង្ហាញ​ពីការលោត​ផ្ទាំង​គេហទំព័រនៅ​ផ្ទាំង​ដ​ដែល​ៗ (Refresh Page)

​បង្ហាញ​ពីការ​បញ្ឈប់​ដំណើរ​ការរបស់​ផ្ទាំង​គេហទំព័រ

​បង្ហាញ​ពីការចាប់យក​ផ្ទាំង​គេហទំព័រដើម

​បង្ហាញ​ពីការចាប់យក​ឈ្មោះ​របស់គេហទំព័រ​នៅពេល​អ្នក​ប្រើ​ប្រាស់​បញ្ជូល

​បង្ហាញ​ពីការចាប់យក​ផ្ទាំង​គេហទំព័រដើមពេល​ Form ផូសឡើង

​បង្ហាញ​ពីការចាប់យកអាស័យដ្ឋានរបស់គេហទំព័រ

  •  កូដ VB.NET

​បង្ហាញ​ពីការចង់ត្រលប់ក្រោយពី ផ្ទាំង​គេហទំព័រមួយទៅគេហទំព័រមួយ

​បង្ហាញ​ពីការលោត​ផ្ទាំង​គេហទំព័រមួយទៅគេហទំព័រមួយទៀត

​បង្ហាញ​ពីការលោត​ផ្ទាំង​គេហទំព័រនៅ​ផ្ទាំង​ដ​ដែល​ៗ (Refresh page)

​បង្ហាញ​ពីការ​បញ្ឈប់​ដំណើរ​ការរបស់​ផ្ទាំង​គេហទំព័រ

​បង្ហាញ​ពីការចាប់យក​ឈ្មោះ​របស់គេហទំព័រ​នៅពេល​អ្នក​ប្រើ​ប្រាស់​បញ្ជូល

​បង្ហាញ​ពីការចាប់យក​ផ្ទាំង​គេហទំព័រដើម

​បង្ហាញ​ពីការចាប់យក​ផ្ទាំង​គេហទំព័រដើមពេល​ Form ផូសឡើង

​បង្ហាញ​ពីការចាប់យកអាស័យដ្ឋានរបស់គេហទំព័រ

ជា​ចុងក្រោយ​សូម​លោកអ្នក​ចុច F5 ឬ​ក៏​ចូល​ទៅកាន់​  Debug ហើយសូម​ជ្រើសរើស ពាក្យ Start Debugging

 

​លោកអ្នក​នឹងបាន​លទ្ធផល​ដូចរូប​ខាងក្រោម​៖

♦ រៀបរៀងអត្ថបទដោយៈ លោក ស៊ឹម សុវណ្ណដែត កែ​សម្រួល​អត្ថបទដោយៈ លោក ង៉ែត ណារ៉េត

  ដកស្រង់ចេញពី​ទស្សនាវដ្ដី អាន "ANT" ច្បាប់​ទី ៥៤ ចេញផ្សាយខែ តុលា ឆ្នាំ ២០១៤

 ​សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា