មេសា
បង្កើតរបាយការណ៍នៅក្នុង Excel File ដោយប្រើប្រាស់ .Net
បន្ទាប់ពី Developer បានបង្កើត Database System ណាមួយរូចមក គេចាំបាច់ត្រូវគិតទៅដល់ការទាញយករបាយការណ៍មកប្រើប្រាស់ពី Database មកវិញ ដើម្បីបំពេញតម្រូវការ User ។ មានកម្មវិធីជាច្រើនដែលអាចឲ្យ Developer អាចបង្កើត Report បានដូចជា Microsoft Word, Microsoft Excel, Microsoft Access, Adobe Acrobat, Crystal Report… ។
ក្នុងអត្ថបទនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលកុំព្យូទ័រអាន-ANT http://training.antkh.com សូមលើកយកកម្មវិធីមួយ ក្នុងចំណោមកម្មវិធីប្រភេទនេះជាច្រើន មកបញ្ផាក់អំពីរបៀបបង្កើតរបាយការណ៍នៅក្នុង Excel File ដោយប្រើប្រាស់ .Net ដូចជា VB.Net និង C# យកមកបង្ហាញជូនជាពិសេស ចំពោះសិស្សនិស្សិតផ្នែក Programming ទាំងអស់ ។ សូមអនុវត្តន៍តាមជំហានដូចខាងក្រោម៖
១) បង្កើត Project ថ្មីមួយដោយប្រើប្រាស់ភាសា C# ឬ VB.Net រូចជ្រើសរើសយក Windows Forms Application ។
២) Add Microsoft Excel 12.0 Object Library សម្រាប់អ្នកប្រើប្រាស់ Microsoft Office 2007
ឬក៏ Add Microsoft Excel 14.0 Object Library សម្រាប់អ្នកប្រើប្រាស់ Microsoft Office 2010 ។ ចុចលើ Project → Add Reference
៣) គូរ Button មួយនៅលើ Form ដូចខាងក្រោម៖
៤) Imports Microsoft.Office.Interop សម្រាប់អ្នកប្រើប្រាស់ភាសា VB.Net ឬក៏ using Microsoft.Office.Interop; សម្រាប់អ្នកប្រើប្រាស់ភាសា C# ។
៥) សូមបង្កើតទម្រង់របាយការណ៍នៅក្នុងកម្មវិធី Excel តាមគំរូដូចខាងក្រោម៖
បន្ទាប់មករក្សាវាទុក (Save) នៅលើទីតាំងណាមួយនៃ Hard Drive Computer ។
៦) ឧទាហរណ៍ថាទិន្នន័យរបស់យើងទាញចេញពី Database យកមករក្សាទុកនៅក្នុង Array ពីរវិមាត្រ ។ ចាប់ផ្តើមសរសេរ Code នាំទិន្នន័យ ពី Array យកមកបង្ហាញនៅក្នុង Excel File ដូចខាងក្រោម៖
Code VB.NET
Code C#
♦ រៀបរៀងអត្ថបទដោយៈ លោក អ៊ិន សុភា កែសម្រួលអត្ថបទដោយៈ លោក ង៉ែត ណារ៉េត
♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ៥៦ ប្រចាំខែ ធ្នូ ឆ្នាំ ២០១៣
♦♦♦ សម្រាប់ព័ត៌មានទំនាក់ទំនងមកយើងខ្ញុំ ៖ លេខទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
♦♦♦ សម្រាប់ព័ត៌មានវគ្គសិក្សាកុំព្យូទ័រនៅអាន-ANT http://training.antkh.com/
ឬអាចផ្ញើចូល e-mail: anttraining2013@gmail.com
ឬ Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា