For Android device For iOS device
៣០
មីនា

ទាញ​ទិន្នន័យ​ពី XML ទៅកាន់ DataGridView

​ទិន្នន័យ​វា​ត្រូវបាន​រក្សាទុក​ក្នុង​ទីតាំង និងប្រភពខុសៗ​គ្នា នៅ​ក្នុង​នោះ XML file ​ក៏​ជាប្រភពនៃការ​រក្សាទុក​ទិន្នន័យ មួយ​ផងដែរ ។ តាមរយៈ XML File គេអាចនឹងផ្ទុក​ទិន្នន័យ និងអាចបែងចែកជា Tables ផ្សេងៗ ប្រៀបី​ដូចជា TableCollection មួយអញ្ចឹងដែរ ។

​ខាងក្រោម​នេះគឺជា​គំរូ XML File ​ដែល​ផ្ទុក​ទិន្នន័យ​ចំនួន ២ Tables គឺ Students និង Courses Tables

ចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

​♦ បញ្ជាក់​៖

​លោកអ្នក​អាច​បង្កើត xml File ​តាមរយៈ​កម្មវិធី Notepad ឬ​ក៏ Add XML File ​តាមរយៈ Microsoft Visual Studio 2015 ​ដែល​លោកអ្នក​កំពុង​បង្កើត Project នេះ​តែម្ដង ដោយការ ចុច Mouse ខាង​ស្ដាំ​លើ​ឈ្មោះ​ Project រួចយក Add  New Item

រួច​ជ្រើសរើស​យក XML File ពី Templates List យើងសន្មត់​ក្នុង​ការដាក់ XML File នេះជា Data.xml ហើយ Click Add Button រួចបំពេញកូដដូច​ខាងក្រោម​

បន្តពីនេះយើងនឹងទាញ​ទិន្នន័យ​ពី Students Table ដែល​រក្សាទុក​ដោយ XML File ​ខាងលើ​ទៅកាន់ DataGridView ដោយកូដ​ដែល​ស្ថិត​ក្នុង​ប្រអប់ពណ៌ក្រហម​ខាងក្រោម​៖

♦ បញ្ជាក់​

មុននឹងការ​សរសេរ​កូដ​ខាងលើ លោកអ្នក​ត្រូវគូស DataGridView ​ទៅកាន់ Form ដូចរូប​ខាងក្រោម​៖

រួចគូស Button ​កំណត់​ Text Property ដោយពាក្យ Load និង​បន្ទាប់មក​បង្កើត Event Click ​ទៅកាន់ Button រូច បំពេញ កូដ​ក្នុង​ប្រអប់ធំពណ៌ក្រហម​ខាងលើ បន្តពីនេះ​ដំណើរ​ការ​កូដ ដោយចុច Ctrl+F5

ក្រោយពី​កម្មវិធី​នេះបាន​ដំណើរ​ការ​user ​គ្រាន់តែ​ចុច Load button នឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម​៖

♦ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ៣២ ប្រចាំខែវិច្ឆិកា ឆ្នាំ ២០១១ និងបាន​ធ្វើការ​កែ​សម្រួល​ឡើងវិញនៅខែមីនា ឆ្នាំ ២០១៦

♦ ​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣
Facebook: https://www.facebook.com/anttrainning
Facebook Page: ANT Magazine
Facebook Group: https://www.facebook.com/groups/ANTTrGroup/
website: www.antkh.com 

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា