មីនា
ស្វែងយល់ពីគោលការណ៍បំប្លែងទិន្នន័យ (Cryptography)
វាជាការបារម្មណ៍សម្រាប់គ្រប់ៗគ្នាក្នុងការរក្សាទុកទិន្នន័យ បញ្ចូនទិន្នន័យ រក្សាទុកពាក្យសម្ងាត់ ឬ source code ។ ល ។ ដែលដំណើរការដោយប្រព័ន្ធកុំព្យូទ័រ ។ ក៏ ប៉ុន្តែវាកំពុងនិងបានមានកម្មវិធីជាច្រើន សម្រាប់ប្រើប្រាស់ក្នុងការបំប្លែងទិន្នន័យដើម ទៅជាទិន្នន័យមួយផ្សេងទៀតដែលមើលពុំយល់ ជាពិសេសការមាននូវ protocols ផ្សេងៗដូចជា Internet Key Exchange, IPSec, Kerberos, Point to Point, Transport Layer Security ដែលប្រើសម្រាប់សុវត្ថិភាពទិន្នន័យជាហេតុធ្វើឲ្យប្រព័ន្ធកុំព្យូទ័រអាចធានាបាននូវសុវត្ថិភាពរាល់ការបញ្ចូនទិន្នន័យពីតំបន់មួយទៅតំបន់មួយនៅលើប្រព័ន្ធ Network ឬ Internet ។
Cryptography បានផ្ដល់នូវអត្ថប្រយោជន៍ដ៏មហិមាសម្រាប់បច្ចេកវិទ្យា E-Commerce និង E-Business ដែលជាបច្ចេកវិទ្យាលក់ ទិញ និង គ្រប់គ្រងពាណិជកម្មតាមរយៈ Internet ។
សូមចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗប្រចាំថ្ងៃ
អ្វីទៅជា Cryptography?
Cryptography ជាការសិក្សានិងស្វែងយល់ពីវិធីបង្កើតនូវរបៀបធ្វើឲ្យមានសុវត្ថិភាពនូវព័ត៌មានក្នុងពេលចល័តនៃព័ត៌មាននោះ គឺមានន័យថាត្រូវធ្វើយ៉ាងណាការពារទិន្នន័យមិនឲ្យមានការអាននិងយល់បាននូវអត្ថន័យដោយក្រុម Hacker ឬចោរ ក្នុងពេលដែលពួកគេលួចទិន្នន័យនោះបាន ហើយវិធីសាស្រ្តដែលត្រូវយកមកអនុវត្តន៍នោះក៏ត្រូវតែអាចបំប្លែងមកវិញផងដែរទៅកាន់ទិន្នន័យដើមក្រោយពេលដែលទិន្នន័យត្រូវបានបញ្ចូនទៅដល់ទិសដៅ ។ ការអនុវត្ត Cryptography គឺត្រូវបានប្រើប្រាស់ជាមូលដ្ឋានដោយរូបមន្តគណិតវិទ្យា ឬពិជគណិត ។
ជាសរុប Cryptography អ្នកសិក្សានឹងចាំបាច់ត្រូវចេះវិធីសាស្រ្តបំប្លែងទិន្នន័យពី text ធម្មតាដែលហៅថា (plaintext ឬ clear text) ដែលជា text អាចអាននិងយល់បានពីមនុស្សគ្រប់ៗគ្នាឲ្យទៅជា text មិនអាចអាននិងយល់បាន ឬគ្មានអត្ថន័យដែលហៅថា (Cipher text) វិធីសាស្រ្តនេះត្រូវបានដឹងថា Encryption ។ រីឯ Decryption គឺជាវិធីសាស្រ្តបំប្លែងពី cipher ext ទៅជា plaintext វិញ ។
មានវិធីសាស្រ្តជាច្រើនដែលត្រូវបានប្រើសម្រាប់បង្កើតមុខងារ encryption និង decryption ប៉ុន្តែសម្រាប់លេខនេះអាន-ANT សូមលើកយកវិធីសាស្រ្តមួយដ៏ងាយយល់ក្នុងការបង្កើតមុខងារ encryption និង decryption ដោយអនុវត្តន៍ជាភាសា C# គឺវិធីសាស្រ្តជំនួសតួសញ្ញា ដោយអនុវត្តន៍លំនាំដូចរូបភាព C02 ។
♦ ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី ០៩ ប្រចាំខែ កក្កដា ដល់សីហា ឆ្នាំ ២០០៩
♦ វគ្គ C# Beginning តម្លៃ ៧០ដុល្លា http://training.antkh.com/csharp_for_beginner.aspx
♦ សូមចូលរួមជាសមាជិក ANT Training Group ដើម្បីតាមដានសម្មភាពប្រចាំថ្ងៃជាមួយអាន-ANT
♦ ចុច Like គេហទំព័រ www.antkh.com ដើម្បីទទួលបានអត្ថបទថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យារៀងរាល់ថ្ងៃ
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា