For Android device For iOS device
២២
មីនា

តិចនិចងាយៗ​ក្នុង​ការដាក់អក្សនៅចំកណ្តាល Box ដោយ​ប្រើ CSS

សួស្តីអ្នក​ទាំងអស់​គ្នា​ថ្ងៃ​នេះគេហទំព័រអាន-ANT www.antkh.com សូមលើកយកពីវិធីសាស្រ្ត​ក្នុង​ការដាក់អក្សរ​ឲ្យ​នៅចំកណ្តាល Box ដោយ​ប្រើ​កូដ CSS ។ ដូច្នេះមុននឹងអាន អត្ថបទនេះបាន​លោកអ្នក​ត្រូវមាន​ចំណេះដឹង​ផ្នែក HTML និង CSS ខ្លះ​ៗ​ជាមុនសិន

ដើម្បី​ដាក់អក្សរ​ឲ្យ​ចំកណ្តាល​ប្រអប់បានយើងមានវិធីងាយៗ​ចំនួនពីរគឺ:

វិធីទី១: ​លោកអ្នក​គ្រាន់តែ​កំណត់ Value នៃ Property "line-height" ​ឲ្យ​ដូចនឹង value នៃ Property "height" គឺ​ជាការស្រេច ។

ឧទាហរណ៍ថា Box ​របស់អ្នក​មាន Height = 200px; នោះ​លោកអ្នក​គ្រាន់តែ​កំណត់​ Property
line-height =200px; ដូច​គ្នា​ទៅនឹង height ដែរ នោះអក្សរនឹងនៅចំកណ្តាលដូចរូប​ដែល​បាន​បង្ហាញ​ខាងលើ ។

វិធីទី២: មិនចាំបាច់​ប្រើ line-height ក៏​បានគឺយើង​ប្រើ​ property “Display” នឹង property ”Verticle-align” ដោយ​ឲ្យ display=table-cell និង verticle-align=middle នោះយើងនឹងទទួលបាន​លទ្ធផល​ដូចវិធីទី១ដែរ ។

​ខាងក្រោម​នេះគឺជា​រូបភាព​នៃការ​សរសេរ​កូដ ដើម្បី​ធ្វើ​ឲ្យ​អក្សរនៅចំកណ្តាលប្រអប់ដូចរូប​ដែល​បាន​បង្ហាញ​ខាងលើ ៖

តាមវិធីទី១:

តាមវិធីទី២:

សូមសាកល្បងដោយខ្លួនអ្នក ។

♦ រៀបរៀងអត្ថបទដោយ ៖ លោក ស្រី ទិត្យសត្យា កែ​សម្រួល​អត្ថបទឡើងវិញដោយ៖  លោក តី សុជាតិថា

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា