មីនា
ស្វែងយល់ពី Dangling Pointer និង Memory leak
ជាទូទៅ computer programming ប្រើប្រាស់ memory របស់ RAM ដើម្បីរក្សាទុកទិន្នន័យជាបណ្ដោះអាសន្នក្នុងទីតាំងជាក់លាក់ណាមួយដោយមាន address ជាសម្គាល់ ហើយទិន្នន័យទាំងនោះក៏នឹងបាត់បង់ទៅវិញផងដែរក្រោយពីការងាររបស់ program នោះត្រូវបានបញ្ចប់ ហេតុដូច្នេះហើយបានជា RAM អាចរក្សាទុកទិន្នន័យដែលដំណើការដោយ programs ផ្សេងៗទៀតបាន ។
ពាក់ព័ន្ធនឹងរបៀបនៃការរក្សាទុកទិន្នន័យនៅក្នុង RAM ខ្ញុំក៏ចង់បង្ហាញដល់ប្អូនៗដែលទើបតែសិក្សាភាសា Programming ឲ្យដឹងថាអ្វីទៅដែលហៅ dangling pointer និង memory leak ។ នៅក្នុងអត្ថបទនេះខ្ញុំគិតថាភាសា Propramming ដំបូងដែលអ្នក Programmers ទូទៅគួរតែរៀនដំបូងគេបង្អស់គឺភាសា C ឬក៏យ៉ាងហោចណាស់ C++ ដើម្បីជាគ្រឺះសម្រាប់ប្អូនៗអាចមានសមត្ថភាពស្វ័យសិក្សាទៅលើភាសាកម្រិត high levels ផ្សេងៗទៀតបានងាយ ។
♦ អ្វីទៅជា Dangling Pointer?
ជាទូទៅនៅក្នុងភាសា C ឬ C++ គេប្រើប្រាស់ Pointer ដើម្បីរក្សាទុកនូវ address របស់ memory នៃទិន្នន័យណាមួយ
នៅពេលដែលទិន្នន័យដែលរក្សាទុកក្នុង memory នោះត្រូវបានសំអាត ឬលប់ចេញ (មានន័យថាគ្មានតម្លៃណាមួយដែលរក្សាទុកនៅក្នុង memory នោះទៀតទេ) ហើយ pointer នៅតែចង្អុលទៅកាន់ទីតាំង memory ដែលគ្មានតម្លៃ នោះ pointer មួយហ្នឹងត្រូវបានហៅថា dangling pointer ។ រីឯ ទីតាំង memory ដែលត្រូវបានចង្អុលដោយ dangling pointer ត្រូវបានហៅថា dangling reference ។
នៅក្នុងកូដខាងលើ ptr គឺជា pointer variable ដែលបង្កើតឡើង ដើម្បីរក្សាទុកនូវ address របស់ memory នៃទីតាំងណាមួយដែលនឹងផ្ទុកទិន្នន័យប្រភេទ integer ។ ចុងក្រោយនៃការងាររបស់ function () ទិន្នន័យដែលបានរក្សាទុកក្នុង address នោះ ក៏ត្រូវបានសំអាត ឬក៏លប់ចេញ ប៉ុន្តែ function () មិនបានប្ដូរទិសដៅរបស់ ptr pointer ឲ្យចង្អុលទៅកាន់ទីតាំងរបស់ memory ណាផ្សេងទៀតឡើយ ដូច្នេះ ptr គឺជា dangling pointer ។
ជាទូទៅ ដើម្បីជៀសពីការ error ដោយមូលហេតុ dangling pointer យើងគប្បីកំណត់តម្លៃ NULL ទៅកាន់ pointer ក្រោយពេលដែល pointer នោះក្លាយជា dangling pointer ។
♦ អ្វីទៅហៅថា Memory Leak?
Memory leak សំដៅទៅលើ memory ដែលទិន្នន័យរបស់វាមិនត្រូវបានលប់ចេញ ហើយទិន្នន័យដែលផ្ទុកក្នុង memory នោះពុំមានលទ្ធភាពណាមួយដែលយើងអាចហៅយកទៅប្រើប្រាស់អ្វីបានឡើយ ។
កូដខាងលើបង្ហាញថា ptr ជា pointer variable ដែលត្រូវបានបង្កើតចោលនៅក្នុង RAM ហើយយើងពុំបានប្រើប្រាស់វាទាល់តែសោះ ដូច្នេះ RAM ត្រូវបានចំណាយ memory space ដោយឥតប្រយោជន៍ ៕
→ ចុចទីនេះ ដើម្បីមើលលក្ខណៈពិសេសកម្មវិធី ANTLearner និងរបៀបប្រើប្រាស់កម្មវិធីនេះ
♦♦ ប្រសិនបើមានចង្ងល់ ឬមានបញ្ហាលើការដំឡើងកម្មវិធីផ្សេងៗដែលបង្កើតដោយអាន-ANT ដូចផ្ញើសារចូល Page: https://www.facebook.com/ANTTechnologyTrainingCenter
♦♦♦ លេខទូរសព្ទទំនាក់ទំនង ០១០/០១៦ ៦៦៦ ៦៥៣
💒ទីតាំង #86B ផ្លូវ 313 កែង 606 សង្កាត់បឹងកក់២ ទួលគោក
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា