កុម្ភៈ
ហេតុអ្វីបានជាអ្នកត្រូវរៀន Android ?
រៀបរាងអត្ថបទដោយលោក សំ កក្កដា នាយកទស្សនាវដ្ដី និងថ្នាក់បណ្តុះបណ្តាលកុំព្យូទ័រអាន-ANT
ប្រហែលជាលោកអ្នកបានដឹងហើយថា សព្វថ្ងៃនេៈស្ទើរតែគ្រប់ៗគ្នាសុទ្ថតែមានទូរស័ព្ទដៃ មានអ្នកខ្លះអាចមានរហូតដល់៣ ទៅ៤គ្រឿង ដែលខ្ញុំអាចនិយាយបានថា សព្វថ្ងៃនេៈចំនួនទូរស័ព្ទគឺមានលើសនឹងចំនួន មនុស្សនៅលើផែនដីទៀតផង ។
ក្នុងចំនួនទូរស័ព្ទដៃដ៏ច្រើននេៈគឺទូរស័ព្ទដៃប្រភេទស្មាតហ្វូន (SmartPhones) និងថេប្លេត (Tablets) ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ (Operating System) អានដ្រ័រដ៏ (Android) របស់ក្រុមហ៊ុន Google គឺត្រូវបាននាំមុខគេ ឆ្ងាយពី iOS ដែលជារបស់ក្រុមហ៊ុន Apple ។
ហេតុអ្វីបានជា Android នាំមុខគេ ?
វាមានកត្តាជាច្រើនដែលធ្វើឲ្យ Android នាំមុខគេ ខ្ញុំអាចនិយាយទៅលើកត្តាពីរយ៉ាងដូចខាងក្រោម
កត្តាទី១ គឺការផលិត
Android គឺជាប្រព័ន្ធប្រតិបតិការណ៍បើកចំហរ (Open Source) ដូច្នេះហើយនាំ ឲ្យវាមានការចូលរួមជាច្រើន ដោយអ្នក developers ផ្សេងៗទៀត ធ្វើឲ្យ OS មួយនេះកាន់តែប្រសើរឡើង ។
មានក្រុមហ៊ុនធំៗជាច្រើនដូចជា Sony, Samsung, LG, …បានជ្រើសរើសយក Android OS ទៅប្រើប្រាស់ក្នុងឧបករណ៍អេឡិកត្រូនីកដែលពួកគេបានបង្កើតដូចជា ទូរស័ព្ទដៃស្មាតហ្វូន ថេប្លេត នាឡិកា ទូរទស្សន៍ ឧបករណ៍ចាក់សំឡេង ឬវីឌីអូរ ម៉ាស៊ីនបោកខោអាវ ។ ល ។ ដែលធ្វើឲ្យអ្នកប្រើប្រាស់បានស្គាល់ និងសាំនូវរបៀបប្រើទៅលើបច្ចេកវិទ្យារបស់ Android លើសពីនេះឧបករណ៍ដែលប្រើប្រាស់ Android ទាំងនោះអាចធ្វើការជាមួយគ្នាបានល្អទៀតផង ។ ភាគច្រើនឧបករណ៍ដែលប្រើប្រាស់ Android OS គឺមានតម្លៃថោក ដែលអាចឲ្យមនុស្សភាគច្រើនមានលទ្ធភាពទិញប្រើប្រាស់បាន នេះដោយសារវាមាន ប្រភពបង្កើត និង ការប្រកួតប្រជែងនៅលើទីផ្សារច្រើន ។
កត្តាទី២ គឺ Developers
- បើយើងនិយាយពីភាសាបង្កើតកម្មវិធីគឺ Java ជាភាសាជម្រើសទីមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការ បង្កើតកម្មវិធីដែលដំណើរនៅលើ OS មួយនេៈ ដែលនេៈជាភាពងាយស្រួលមួយដល់អ្នក developers ជាងការប្រើប្រាស់ភាសា C / C++ ឬ Objective C ដែលមាននៅក្នុង iOS ។
- បើនិយាយពីតម្លៃដែលអ្នក developers ត្រូវបង់ ដើម្បីក្លាយខ្លួនជាអ្នក developer ដែលមានសិទ្ធ អាចដាក់លក់កម្មវិធី (Softwares) របស់ខ្លួននៅលើ PlayStore គឺមានតម្លៃត្រឹមតែ ២៥ដុល្លាប៉ុណ្ណោះក្នុង ១ឆ្នាំ ប៉ុន្តែយើងក៏មិនចាំបាច់ត្រូវតែបង់សេវានេៈឡើយ ក៏យើងនៅតែអាចចែកចាយកម្មវិធីរបស់យើង ដោយឥតគិតថ្លៃទៅកាន់អ្នកដទៃនៅលើ PlayStore បានផងដែរ ។
- បើនិយាយពីតម្រូវការកុំព្យូទ័រ ប្រើបង្កើតកម្មវិធីសម្រាប់ Android គឺលោកអ្នកអាចប្រើប្រាស់ កុំព្យូទ័រដែលប្រើប្រាស់ OS មួយណាក៏បានដូចជា Windows, Linux ឬក៏ Mac OS ។
- បើនិយាយពីប្រភេទកម្មវិធីបែបណាខ្លះ ដែលអាចដំណើរការនៅលើ Android OS សម្រាប់ចម្លើយរបស់ខ្ញុំ គឺអ្នកអាចធ្វើបានគ្រប់បែបយ៉ាងអាស្រ័យទៅលើសមត្ថភាពនៃការរៀន និងស្រាវជ្រាវរបស់អ្នកតែប៉ុណ្ណោះ ខាងក្រោមគឺជារូបភាពប្រភេទកម្មវិធីដែលកំពុងមាននៅលើ Android devices ។
យោងតាមហេតុផលខាងលើ តើលោកអ្នកអាចដឹងបានទេថាហេតុអ្វីបានជាលោកអ្នកត្រូវរៀន Android ? នេៈក៏ដោយសារ Android ត្រូវបានគេប្រើប្រាស់ច្រើន ដូច្នេះតម្រូវការកម្មវិធីដែលត្រូវបង្កើត ក៏ត្រូវតែច្រើន ផងដែរ ដូច្នេះហើយអ្នកសរសេរកម្មវិធីសម្រាប់ Android ក៏នឹងត្រូវការច្រើននេៈជាហេតុផលមួយ ។ ហេតុផលមួយទៀតអ្នកអាចមិនចាំបាច់ធ្វើជាបុគ្គលិក ឲ្យក្រុមហ៊ុនណាមួយ ក៏អ្នកអាចរកចំណូលពីការបង្កើត កម្មវិធីដែលដំណើរការនៅលើ Android បានផងដែរគឺតាមរយៈការបង្កប់ advertisment របស់ AdMob Google នៅក្នុងកម្មវិធី free licenses របស់អ្នកដូចអ្វីដែលបានឃើញ កម្មវិធី free ដទៃទៀតដែលកំពុងមាន នៅក្នុង PlayStore សព្វថ្ងៃ ៕
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា